លោក សុខ ឥសាន ៖ មិត្តភាពរវាងកម្ពុជា វៀតណាម មិនអាចអត់មួយមានមួយបានទេ

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​មាន​ប្រសាសន៍​ថា ចំណងមិត្តភាព និង​សាមគ្គីភាព​រវាង​កម្ពុជា​-​វៀតណាម​ ដែល​មាន​តាំងពី​យូរណាស់​មក​ហើយ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​នៅ​តែ​បន្ត​ មិន​អាច​បាត់​ភាគី​ណាមួយ​ឡើយ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់ VOD ជុំវិញ​ការ​លើក​ឡើង​របស់​លោកស្រី Lê Thị Thu Hằng អ្នកនាំពាក្យ​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នៅ​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០២០ ដែល​ថា ទំនាក់ទំនង​រវាង​កម្ពុជា​និង​វៀតណាម នៅ​តែ​ល្អូក​ល្អឺ​ន​រវាង​គ្នា​នឹង​គ្នា ហើយ​បាន​ច្រាន​ចោល​ការ​ចុះ​ផ្សាយ​ទាំងឡាយ​ណា​ដែល​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ផល​ប៉ះពាល់​ដោយសារ​តែ​កម្ពុជា​ងាក​ទៅ​ជិត​ស្និទ្ធ​ជាមួយ​ចិន​នោះ លោក សុខ ឥ​សាន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​មិន​អាច​បាត់​មួយ​មាន​មួយ​បាន​ទេ យើង​មិន​អាច​លើក​ទឹកដី​វៀតណាម​ឬ​ទឹកដី​កម្ពុជា​ឱ្យ​ឆ្ងាយ​ពី​គ្នា​បាន​ទេ​។ នេះ​ជា​កត្តា​សត្យា​នុ​ម័ត​ដែល​រាជរដ្ឋាភិបាល គណបក្ស​ប្រជាជន​កម្ពុជា មាន​នយោបាយ​កសាង​មិត្តភាព សាមគ្គីភាព​ជាមួយ​ប្រទេស​ជិតខាង ដែល​មិនមែន​តែ​ជាមួយ​ប្រទេស​វៀតណាម​ទេ គឺ​មាន​ប្រទេស​ឡាវ ថៃ គឺ​យើង​មាន​គោលនយោបាយ​ការ​បរទេស​ត្រឹមត្រូវ​ល្អ ដើម្បី​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​ជាមួយ​ប្រទេស​ជិតខាង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើ​តាម​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ ការ​ដែល​លើក​ឡើង​ថា ទំនាក់ទំនង​វៀតណាម​-​កម្ពុជា​មាន​ផល​ប៉ះពាល់ ដោយសារ​តែ​កម្ពុជា​ងាក​ទៅ​ជិត​ស្និទ្ធ​ជាមួយ​ចិន​នោះ គឺជា​ល្បិច​កល​របស់​ក្រុមប្រឆាំង​ដែល​លោក​ថា​តែងតែ​បំបែកបំបាក់​សាមគ្គីភាព​កម្ពុជា​វៀតណាម​តែ​ប៉ុណ្ណោះ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង