សារព័ត៌មានមហាខ្មែរ

គណបក្សចំនួន៣ រួមគ្នាបង្កើត «សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ»

19

(ភ្នំពេញ)៖ គណបក្សចំនួន៣ ដែលក្នុងនោះមានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ និងគណបក្សខ្មែរតែមួយរបស់ប្អូនលោកបណ្ឌិត កែម ឡី បានរួមគ្នាបង្កើត «សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ» ដើម្បីចូលរួមជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ» នេះ មានលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិជាអនុប្រធាន និង លោក កែម រឹទ្ធិសិត ជាសមាជិក បូករួមទាំងសមាសភាពអ្នកនយោបាយមួយចំនួនទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ម៉ម សូណង់ដូ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុក ឱ្យដឹងថា គណបក្សទាំងបីមានគោលបំណងដូចគ្នា និងមានគោលនយោបាយប្រហាក់ប្រហែលគ្នា។ លោកអះអាងថា កន្លងទៅមានគណបក្សនយោបាយមួយចំនួនបានធ្វើនយោបាយលេខដក ដែលលោកចង់សំដៅថា ជាការបែកបាក់ជាបន្តបន្ទាប់ ដូច្នេះការរៀបចំសម្ព័ន្ធអ្នកប្រជាធិបតេយ្យ គឺលោកចង់ធ្វើលេខបូក ដោយធ្វើការបង្រួបបង្រួមសំឡេងអ្នកប្រជាធិបតេយ្យឡើងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «មិនចង់ស្វែងរកតួនាទីទេ ប៉ុន្តែចង់ដោះស្រាយបញ្ហាសង្គមឱ្យមានភាពយុត្តិធម៌ ដើម្បីធ្វើលេខបូក បើសិនជា យើងមិនមានភាពយុត្តិធម៌ក្នុងសង្គមទេ យើងពិបាកនឹងគ្រប់គ្រងការអភិវឌ្ឍ ហើយសន្តិភាពនេះ ក៏ពិបាកគ្រប់គ្រងដែរ។ យើងគណបក្សទាំង៣ស្ម័គ្រចិត្តបង្កើត “សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ”ហ្នឹង ក្នុងន័យស្ថាបនា ក្នុងន័យបង្រួបបង្រួមជាតិ ក្នុងន័យយកច្បាប់ជាធំនីតិរដ្ឋ ជាពិសេសយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជារៀបចំរចនាសម្ព័ន្ធពង្រីកសំឡេងគណបក្សក្រៅរដ្ឋាភិបាល យ៉ាងណាក្តី លោក ម៉ម សូណង់ដូ ហាក់ទទួលស្គាល់ និងកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេសកម្ពុជា។ ប៉ុន្តែលោកក៏បានរិះគន់ចំពោះបញ្ហាថ្នាក់ក្រោមមួយចំនួន ដែលពុំផ្តល់យុត្តិធម៌ ធ្វើឱ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាបេសកកម្មរបស់ «សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ» ត្រូវបានលោក ម៉ម សូណង់ដូ អះអាងថា នឹងដើរតួជាភ្នែកជាច្រមុះ ពិនិត្យ និងស្រាវជ្រាវអំពីករណីអយុត្តិធម៌ចំពោះប្រជាពលរដ្ឋ ហើយផ្តល់ព័ត៌មានទៅដល់រាជរដ្ឋាភិបាល តាមមធ្យោបាយផ្សេងៗ។ លោកស្វាគមន៍ចំពោះការចូលរួមរបស់សមាជិក មកពីគណបក្សផ្សេងៗទៀត បើសិនជាពួកគេទទួលយកលក្ខន្តិកៈរបស់ សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ៕

អត្ថបទទាក់ទង