សារព័ត៌មានមហាខ្មែរ

លោក ពេជ្រ ស្រស់ ៖ មនុស្សមួយចំនួនត្រូវជាប់គុក ដោយសារតែរឿងមិនពិតអំពីការអះអាងថាបាត់បង់ដីពលរដ្ឋខ្មែរក្រោយបោះបង្គោលព្រំដែនកម្ពុជាជាមួយវៀតណាម

26

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងថែមទាំងជាសមាជិកនៃសមាសភាពគណៈប្រតិភូកម្ពុជាចុះពិនិត្យលើដីជាក់ស្តែងនៅតំបន់ព្រំដែន ស្ថិតនៅភូមិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបេសកកម្មនេះ ដឹកនាំដោយឯកឧត្តម វ៉ា គីមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម រួមជាមួយនឹងសមាជិកសមាជិកានិងផ្នែកពាក់ព័ន្ធជាច្រើនទៀត។ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា «រឿងព្រំដែនកម្ពុជា ខេត្តត្បូងឃ្មុំជាមួយវៀតណាម ពេញមួយព្រឹកនេះ ខ្ញុំបានចុះឃ្លាំមើលគណៈកម្មការ ព្រំដែនកម្ពុជាបានចុះជួបពលរដ្ឋដែលអះអាងថាបាត់បង់ដីស្រែរបស់ពួកគាត់នៅខេត្តត្បូងឃ្មុំធ្វើឲ្យមនុស្សមួយចំនួនជាប់គុកដោយសារតែរឿងមិនពិតអំពីការអះអាងថាបាត់បង់ដីពលរដ្ឋខ្មែរក្រោយបោះបង្គោលព្រំដែនកម្ពុជាជាមួយវៀតណាម» ។ សូមជម្រាបថា ពាក់ព័ន្ធទៅរឿងបញ្ហាព្រំដែននេះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ តែងតែមានការឈឺឆ្អើលជានិច្ច ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋបានយល់ជ្រាបច្បាស់ អំពីអ្វីដែលជាការពិត ដើម្បីឲ្យកូនចៅខ្មែរជំនាន់ក្រោយបានយល់អំពីប្រវត្តិសាស្ត្រទឹកដីកម្ពុជាជាមួយនឹងប្រទេសជិតខាង៕

អត្ថបទទាក់ទង