បក្សប្រឆាំងហៅការស្នើសុំសិទ្ធិធ្វើនយោបាយរបស់លោកស្រីលី ស្រីវីណាថាដោយសារការកៀបសង្កត់ពីបក្សកាន់អំណាច

លោកស្រី​លី ស្រីវីណា ​អតីត​អ្នក​តំណាងរាស្រ្ត​របស់​អតីត​បក្ស​សង្រ្គោះជាតិ​បាន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ពី​រដ្ឋាភិបាល​កម្ពុជា​។ ការ​ស្នើ​សុំ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ទីរពេទ្យ​របស់​លោកស្រី​ត្រូវ​បាន​ក្រសួង​សុខាភិបាល​បង្គាប់​ឱ្យ​បិទ​ទ្វារ​។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោកស្រី​ត្រូវ​បាន​ព្រះមហាក្សត្រ​ប្រទាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ និង​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ជា​សមាជិក​របស់​បក្ស​ប្រជាជន​កម្ពុជា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​បក្ស​ប្រឆាំង​បាន​ហៅ​ទង្វើ​របស់​លោកស្រី​លី ស្រីវីណា​នេះ​ថា​ ធ្វើ​ឡើង​ក្រោម​ការ​កៀប​សង្កត់​របស់​បក្ស​កាន់​អំណាច​។ ប៉ុន្តែ​ បក្ស​កាន់​អំណាច​បាន​ទាត់​ចោល​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ៊ុំ សំអាន មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃសុក្រនេះថា ការសម្រេចចិត្តរបស់លោកស្រីលី ស្រីវីណា ក្នុងការស្នើសុំសិទ្ធិធ្វើនយោបាយ និងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺធ្វើឡើងដោយបង្ខំចិត្តក្រោមការកៀបសង្កត់ពីគណបក្សកាន់អំណាច។ នេះ គឺដោយ​សារ​តែលោកអ៊ំ សំអាន យល់ថា លោកស្រីលី ស្រីវីណា ធ្វើគ្រប់បែបយ៉ាង ដើម្បីការពារមន្ទីរសម្រាកព្យាបាលជំងឺរបស់លោកស្រីដែលត្រូវបានក្រសួងសុខាភិបាលកម្ពុជាបង្គាប់ឱ្យបិទ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ទីរសម្រាកព្យាបាលរបស់លោកស្រីលី ស្រីវីណា ត្រូវបានក្រសួងសុខាភិបាលកម្ពុជាបង្គាប់ឱ្យបិទទ្វារកាលពីថ្ងៃទី២ ខែវិច្ឆិកា បន្ទាប់ពីមេធាវីម្នាក់បានស្លាប់ក្រោមការព្យាបាលនៅទីនោះ។ រំលងបានប៉ុន្មានថ្ងៃ គឺនៅថ្ងៃទី០៩ វិច្ឆិកា លោកស្រីលី ស្រីវីណា បានស្នើសុំសិទ្ធិធ្វើនយោបាយឡើ​ងវិញតាមរយៈក្រសួងមហាផ្ទៃ និងបានស្នើសុំលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច។ នៅថ្ងៃទី១២ ខែវិច្ឆិកា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈការស្នើសុំរបស់នាយករដ្ឋមន្រ្តី ព្រះមហាក្សត្រកម្ពុជាបានសម្រេចផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញដល់លោកស្រីលី ស្រីវីណា ហើយនៅថ្ងៃដ​ដែលនេះ លោកស្រីក៏ត្រូវបានលោកហ៊ុន សែន អនុញ្ញាតឱ្យចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់លោកអ៊ុំ សំអាន ក្នុងស្ថានភាពបែបនេះ លោកស្រីលី ស្រីវីណា គ្មានជម្រើសណាផ្សេងនោះទេ។ លោកគូសប​ញ្ជាក់ថា លោកស្រីបង្ខំធ្វើដូច្នេះ ដើម្បីអាចបន្តអាជីវកម្មរបស់លោកស្រីតទៅទៀត បញ្ចៀសការប្រឈម​មុខនឹងផ្លូវច្បាប់ និង សង្ឃឹមថា មន្ទីរសម្រាកព្យាបាលរបស់លោកស្រីនឹងអាចបើកដំណើរការឡើងវិញឆាប់ៗនាពេលខាងមុខនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានច្រានចោលការចោទប្រកាន់របស់លោកអ៊ុំ សំអាននេះ។ លោកសុខ ឥសាន បានអះអាងថា ការស្នើសុំសិទ្ធិធ្វើនយោបាយ និងការសុំចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច គឺជាការស្ម័គ្រចិត្តបស់លោកស្រី លី ស្រីវីណា មិនមែនមានការបង្ខិតបង្ខំ ឬ គំរាមកំហែង កៀបសង្កត់ពីគណបក្សកាន់អំណាចនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា លោកស្រីលី ស្រីវីណា គឺជាមន្រ្តីអតីតបក្សប្រឆាំងទី១៤ហើយដែលបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនៅក្នុងចំណោមមន្រ្តី១១៨នាក់។ លោកស្រី និងមន្រ្តីទាំងអស់នេះ ត្រូវបានតុលាការកំពូលកម្ពុជា សម្រេចផ្អាកសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ដោយសារតែជាប់ពាក់ព័ន្ធនឹងការចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕ ប្រភព៖ RFI

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង