អ្នកប្រ ឆាំ ង ស្នើឲ្យរដ្ឋាភិបាល ផ្តល់សុពលភាពលិខិតឆ្លដែនវិញ
អ្នកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ នឹងដឹកនាំការយកសំណើទៅដាក់នៅស្ថានទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅម៉ោង១១ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) ដើម្បីសុំមកក្រសួងមហាផ្ទៃកម្ពុជា ឲ្យផ្តល់សុពលភាពលិខិតឆ្លងដែន ដល់ថ្នាក់ដឹកនាំរបស់ខ្លួន១២រូបឡើងវិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អតីតគណបក្សសង្គ្រោះជាតិ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញពីក្រៅប្រទេសមក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ អតីតគណបក្សសង្គ្រោះជាតិ បានរម្លឹកថា ថ្នាក់ដឹកនាំរបស់ខ្លួន១២រូប ត្រូវបានក្រសួងការបរទេសកម្ពុជា បញ្ចប់សុពលភាពលិខិតឆ្លងដែន តាមរយៈលិខិតចុះនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយផ្ញើទៅកាន់ស្ថានទូតនានា ក្នុងរាជធានីភ្នំពេញ។
លិខិតឆ្លងដែនរបស់ថ្នាក់ដឹកនាំទាំង១២រូបនៃអតីតគណបក្សប្រឆាំង ដែលត្រូវបានក្រសួងការបរទេស បញ្ចប់សុភពភាពនោះ គឺជាប្រភេទលិខិតឆ្លងដែនធម្មតា (Ordinary Passport)។ អ្នកទាំង១២រូបនោះ គឺ អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក ឡុង រី លោក សោ ចាន់ដេត លោក គង់ សភា លោក វ៉ាន់ ណារិទ្ធ លោក ដាង ចំរើន លោក ញឹម គិមញុល លោក ហេង ដាណារ៉ូ លោក អ៊ីសា ឧស្មាន និង លោក ម៉ន ផល្លា។
ថ្មីៗនេះ តុលាការ បានកោះហៅថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង ដែលភាគច្រើនបំផុតរស់នៅឯក្រៅប្រទេស ដោយរាប់ទាំងលោក សម រង្ស៊ី ផង ឲ្យវិលមកចូលរួមសវនាការនៅតុលាការរាជធានីភ្នំពេញ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ ក្រោមបទឧ បឃា ត ប ទរួម គំនិ តក្ប ត់ [ជាតិ] និង ប ទញុះ ញ ង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ ប ទឧ បឃា ត សំដៅលើក្រុមណាមួយ ដែលផ្តើមគំនិតនិងរៀបចំគម្រោងផ្តួ លរំ លំរដ្ឋាភិបាល ហើយប ទរួមគំ និត ក្ប ត់ [ជាតិ] គឺសំដៅលើជន ដែលចូលរួមគាំទ្រឬចូលរួមអនុវត្តគម្រោងនោះ ដើម្បីផ្តួលរំលំរដ្ឋាភិបាល។
ក្រសួងយុត្តិធម៌ ប្រកាសកន្លងមកថា ប ទឧ បឃា ត មានចែងក្នុងមាត្រា៤៥១និងមាត្រា៤៥២នៃក្រមព្រហ្ម ទណ្ឌ ដោយដាក់ពន្ធ នា គា រពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ លើអ្នកប្រព្រឹត្ត ហើយបើប្រព្រឹត្តជាអ្នករាជការសាធារណៈ ត្រូវដាក់ពន្ធ នា គារអស់ មួយជី វិត រីឯ ប ទរួ មគំនិ តក្ប ត់ [ជាតិ] មានចែងក្នុងមាត្រា៤៥៣នៃក្រមព្រ ហ្មទ ណ្ឌ ដោយត្រូវផ្តន្ទាទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ លើអ្នកប្រព្រឹត្ត ហើយបើអ្នកប្រព្រឹត្ត ជាមន្ត្រីសាធារណៈ ត្រូវជាប់ព ន្ធនា គារ ពី១០ឆ្នាំ ទៅ ២០ឆ្នាំ។
ក្រោយទទួលបានការកោះហៅរបស់តុលាការ អតីតគណបក្សសង្គ្រោះជាតិ ក៏ស្នើឲ្យរដ្ឋាភិបាលកម្ពុជា លើកបម្រា ម ដែលហា មក្រុមហ៊ុនយន្តហោះនានា មិនឲ្យដឹកថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ មកកម្ពុជា។
សំណើរបស់អតីតគណបក្សប្រឆាំង ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ ក្នុងសេចក្តីថ្លែងការណ៍នោះ អតីតគណបក្សប្រឆាំង នៅស្នើមួយចំណុចទៀត គឺសុំឲ្យរដ្ឋាភិបាល ផ្តល់សុពលភាពលិខិតឆ្លងដែនរបស់ថ្នាក់ដឹកនាំរបស់ខ្លួនទាំង១២រូបឡើងវិញ ដែលក្រសួងការបរទេស បានលុបចោលកន្លងមក៕ ប្រភព៖ Thmey Thmey