សារព័ត៌មានមហាខ្មែរ

ក្រសួងមហាផ្ទៃ៖ ប័ណ្ណស្នាក់អចិន្ត្រៃយ៍បរទេស អាចប្រើប្រាស់ទិញលក់អចលនទ្រព្យបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងមហាផ្ទៃ បានប្រកាសរំលឹក​ឡើងវិញឱ្យក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ឱ្យទទួល​ស្គាល់ពីតម្លៃនៃ​​ប័ណ្ណ​​ស្នាក់​នៅ​​អចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្តនៅក្នុងប្រទេសកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមសេចក្តីជូន​ដំណឹ​ង​​លេ​ខ​ ២១៨១ សជណ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការរំលឹកឡើងវិញនេះ ធ្វើឡើងក្រោយមានការជូនដំណឹងជាច្រើនលើកច្រើនសារ ប៉ុន្តែស្ថាប័ន ព្រមទាំងវិស័យ​ឯក​ជន​​មួយចំនួននៅតែមិនទាន់បានជ្រួតជ្រាប និងព្រមទទួលស្គាល់ពីតម្លៃនៃការប្រើប្រាស់​ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍​នេះ​នៅ​ឡើយ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមច្បាប់ស្តីពីអន្តោប្រវេសន៍ ឆ្នាំ១៩៩៤ ជនបរទេសអន្តោប្រវេសន្តដែលទទួលបានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ អាច​ប្រើប្រាស់​សម្រាប់ជីវភាពប្រចាំថ្ងៃដូចជា ការស្នើសុំសេវារដ្ឋបាល សេវាសាធារណៈ សេវាសុខភាព សេវាធនាគារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ទិញ​លក់ចលនវត្ថុ អចលនវត្ថុ ការធ្វើអាជីវកម្ម ការស្នើសុំធ្វើការតាមរោងចក្រ សហគ្រាស និងសកម្មភាព​មួយ​ចំនួន​ទៀត ដេលច្បាប់អនុញ្ញាតសម្រាប់ជនបរទេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ប័ណ្ណស្នាក់អចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្តនេះ មានសុពលភាព ២ឆ្នាំប៉ុណ្ណោះ និងអាចសុំ​បន្ត​ប្រើ​ប្រាស់រៀង​រាល់ ២ឆ្នាំម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានជនបរទេសអន្តោប្រវេសន្ត​យ៉ាងតិច ៦ម៉ឺននាក់ ដែលមានអាយុ​១៨ឆ្នាំឡើង​ ត្រូវបានរដ្ឋាភិបាល​កម្ពុជាផ្តល់ជូនបណ្ណស្នាក់នៅអចិន្ត្រៃយ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ជនបរទេសត្រឹម ៧ពាន់នាក់ ក្នុងចំណោម ៩ពាន់នាក់ ប៉ុណ្ណោះ ដែលបានទៅសុំបន្ដសពុលភាពបណ្ណស្នាក់នៅអចិន្ត្រៃយ៍របស់ពួកគេ រៀងរាល់ ២ឆ្នាំម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររម្លឹកទៀតថា ពេលនេះមានជនបរទេស​អន្តោប្រវេសន្ត​ជិត​ ១ម៉ឺននាក់ដែល​បានបន្តស្នាក់នៅដោយ​​ខុសច្បាប់​ និងមិនព្រម​មកសុំ​បណ្ណ​ស្នាក់នៅ​ថ្មី ឬ​សុំ​បន្ត​រយៈពេល​ប្រើប្រាស់នោះទេ ដែលនេះជា​​បញ្ហា​ប្រឈមពាក់ព័ន្ធ​ការគ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមការឱ្យដឹង​ពីក្រសួងមហាផ្ទៃក្នុង​​ពិធី​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ​២០២២ កាលពី​​ខែកុម្ភៈកន្លងទៅ​​។

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង