សារព័ត៌មានមហាខ្មែរ

ប្រជាពលរដ្ឋជាសកម្មជនជឿលើ លោក ខឹម វាសនា បានអះអាងថា ពួកគេបានខាតបង់ថវិការាប់ពាន់រាប់ម៉ឺនដុល្លារ រយៈពេលប៉ុន្មានថ្ងៃនេះ

15

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់ពេលនេះមានសកម្មជនជាបន្តបន្ទាប់ បានចាកចេញពីចម្ការរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅជើងភ្នំគូលែន ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយបានអះអាងថា ពួកគេបានខាតបង់ថវិការាប់ពាន់រាប់ម៉ឺនដុល្លារ រយៈពេលប៉ុន្មានថ្ងៃនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ខឹម វាសនា ដែលតាំងខ្លួនឯងជាព្រះព្រហ្ម អាចប្រមូលបានថវិការាប់សែនលានដុល្លារពីសកម្មជន និងអ្នកជឿលង់ងប់ងល់ ដោយសារតែអ្នកខ្លះបានប្រមូលថវិកាអស់ពីផ្ទះ ហើយអ្នកខ្លះបោះបង់ចោលការងារ មុខរបរ គ្រួសារ និងផ្ទះសម្បែង ដោយក្នុងនោះក៏មានអ្នកលក់ដី និងផ្ទះឡៃឡុងចោលទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតត្រឹមថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ មានប្រជាពលរដ្ឋជាង ជិត៥ពាន់នាក់បន្ថែមទៀតហើយ បានចាកចេញពីចម្ការរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ទាំងពីរកន្លែង (មួយកន្លែង១២ហិកតា និងមួយកន្លែងទៀត២៥ហិកតា) បន្ទាប់ពីពួកគេមានការភ្ញាក់រលឹក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយពុំមានឃើញហេតុការណ៍អ្វីកើតឡើង ដូចការទស្សទាយរបស់មេបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ។ ម្យ៉ាងទៀត បាតុភូតធម្មជាតិនាពេលបច្ចុប្បន្ន ជាពិសេសទឹកជំនន់នេះតែម្ដង មិនអាចរួចផុតពីការព្យាករណ៍របស់វិទ្យាសាស្ត្របានឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ដីចំការនៅជើងភ្នំគូលែន ២៥ហិកតានោះ មានមនុស្សតិចតួចអ្នកមើលចំការប៉ុណ្ណោះ ដោយឡែកនៅចំការទំហំ១២ហិចតា គឺនៅសល់មនុស្សប្រមាណជាង១ពាន់នាក់ប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សមត្ថកិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋដែលបានចាកចេញពីចម្ការរបស់លោក ខឹម វាសនា បានបញ្ជាក់ថា មូលហេតុដែលពួកគេបរិច្ចាកលុយទៅឱ្យ លោក ខឹម វាសនា នោះ ដោយសារតែពួកគាត់ជឿលង់ថា លោក ខឹម វាសនា ដូចជាអាទិទេពដែលជួយពួកគាត់ និងមួយទៀត ពួកគេគិតថា នៅពេលដែលមានទឹកជំនន់លិចពិភពលោក នោះមនុស្សលោកទាំងអស់នឹង ស្លា.ប់ ដូច្នេះមិនមានអ្វីដែលត្រូវចាយលុយទៀតទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជាមនុស្សមួយចំនួន បានចាកចេញពីចម្ការ លោកខឹម វាសនា រួចហើយក៏ដោយ នៅក្នុងចំការនោះក៏នៅមានមនុស្សសេសសល់មួយចំនួនទៀត ខណៈដែលគ្រួសារ ឪពុកម្ដាយ អ្នកមួយចំនួននោះ បានរង់ចាំខាងក្រៅ ស្រែកដង្ហើយហៅកូន ហៅគ្រួសារ ឱ្យត្រឡប់ទៅផ្ទះវិញផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់នឹងរឿងហេតុនេះ ប្រជាជាពលរដ្ឋ ដែលដាក់ ប ណ្ដឹ.ង ទៅសមត្ថកិច្ចបានអះអាងថា អ្នកប្រមូលផ្ដុំខ្លះជានិស្សិត ខ្លះទៀតជាគ្រូពេទ្យ គ្រូបង្រៀន ខ្លះកំពុងសិក្សានៅភ្នំពេញ និងខ្លះទៀតមកពីក្រៅប្រទេស ពួកគាត់ទៅប្រមូលផ្ដុំគ្នានៅចំការម្រេចនៅភ្នំគូលេន ជាមួយលោក ខឹម វាសនា ប្រធានបក្សអិលឌីភីនេះ មិនបានប្រាប់ក្រុមគ្រួសារមុននោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគាត់បន្ដថា កូនចៅរបស់គាត់ បានទៅតាមមិត្ដភ័ក្ដិ និងអ្នកដឹកនាំរបស់ពួកគេរហូតបានពីរថ្ងៃ ទើបទូរស័ព្ទប្រាប់អាណាព្យាបាលឱ្យទៅភ្នំគូលេនជាមួយគ្នា ដោយប្រាប់ថា ទឹកជិតលិចពិភពលោកហើយ។ បន្ទាប់ពីបានទទួលដំណឹងសមាជិកគ្រួសារពួកគាត់ បានតាមរក និងដាក់ពាក្យសមត្ថកិច្ចឱ្យយកកូនចេញពីកន្លែងប្រមូលផ្ដុំគ្នាជាមួយលោក ខឹម វាសនា ព្រោះបារម្ភខ្លាចកូនចៅ និងបងប្អូនលិចលង់លើជំនឿរបស់លោក ខឹម វាសនា ធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យប៉ះពាល់ដល់ការសិក្សា មុខរបរ និងសុខភាពរបស់គេ ឬបាត់បង់លំនៅឋានដោយសារជំពាក់លុយធនាគារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋដែលបានចូលរួមប្រមូលផ្ដុំនោះ បានឱ្យដឹងថា គ្រួសារគាត់ទៅប្រមូលផ្ដុំគ្នា ស្ដាប់លោក ខឹម វាសនា នេះ អស់រយ:ពេលមួយសប្ដាហ៍មកហើយ ប៉ុន្ដែការទៅចូលរួមនោះមិនបានដឹងមុននោះទេ ដោយអ្នកនាំទៅបានប្រាប់ថា ទៅដើរលេងនៅខេត្ដសៀមរាប លុះគេនាំមកដល់ខេត្ដសៀមរាប នៅម៉ោង១២យប់ ហើយគេបាននាំទៅដល់ចំការម្រេចទើបគេឱ្យត្រឡប់មកវិញ ប៉ុន្ដែមិនអាចត្រឡប់ទៅវិញបានដោយសារ គ្មានមធ្យោបាយ និងមានភាពវ័យចំណាស់ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋចាកចេញពីដីចំការនោះ ទៅប្រកបរបរ ការងារ រស់នៅជួបជុំគ្រួសារ ជាធម្មតាវិញ ដោយសារតែពុំមានទឹកជំនន់លិចពិភពលោកកើតឡើងទេ ហើយរាជរដ្ឋាភិបាល ក៏បានត្រៀមរថយន្តដើម្បីជូនសកម្មជន និងអ្នកជឿលង់ លោក ខឹម វាសនា ត្រឡប់ទៅគេហដ្ឋានវិញ ដោយមិនគិតថ្លៃ ព្រមទាំងមានអាហារបរិភោគផងដែរ៕ ដោយ៖ ទទក, ផ្សាយដោយ៖ កន ចំណាន

អត្ថបទទាក់ទង