សារព័ត៌មានមហាខ្មែរ

សមត្ថកិច្ចចាប់ផ្តើមរឹតបន្ដឹងការចូលទៅចម្ការលោក ខឹម វាសនា ខណៈឱសានវាទចប់ត្រឹមយប់នេះ តែLDPដាក់លិខិតសុំបន្តដល់បំណាច់ខែកញ្ញា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(សៀមរាប)៖ កម្លាំងសមត្ថកិច្ចខេត្តសៀមរាប ចាប់ផ្តើមរឹតបន្ដិចចរាចរណ៍របស់ពលរដ្ឋចូលទៅដីចម្ការរបស់លោក ខឹម វាសនា មេគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅពេលដែលឱសានវាទជួបជុំត្រូវបានអាជ្ញាធរកំណត់ ឱ្យបញ្ចប់នៅម៉ោង១២យប់ ថ្ងៃទី៣០ ខែសីហានេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយវិធានការរឹតបន្តឹងនេះ សមត្ថកិច្ច បានដាក់បារ៉ាស់នៅច្រកសំខាន់ៗចំនួន ៥កន្លែង ច្រកចូលទៅចម្ការរបស់លោក ខឹម វាសនា ដែលស្ថិតនៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បារ៉ាស់នៅភូមិតានី ឃុំរុនតាឯក អាជ្ញាធរ ហា.ម មិនឱ្យពលរដ្ឋមានម៉ូតូ និងរថយន្តជាដើមនោះ ចូលទៅតាមផ្លូវឆ្ពោះទៅគោលដៅចម្ការលោក ខឹម វាសនា ទេ ដោយបារម្ភមានការជួបជុំបន្ថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីការ ហា.ម ចូលនេះ គេសង្កេតឃើញថា អ្នកដែលស្នាក់នៅចម្ការមួយរយៈនេះ បានចាកចេញពីចម្ការជំរំរបស់មេបក្ស LDP ផងដែរ តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ។ នៅជុំវិញចម្ការរបស់លោក ខឹម វាសនា សមត្ថកិច្ចនៅតាមអង្កេតសកម្មភាពពួកគេមិនដាច់ ហើយអ្នកលក់ដូរក៏ត្រូវបាន ហា.ម មិនឱ្យលក់តាមផ្លូវសាធារណបន្តទៀតដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ សមាជិក សមាជិការបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរហូតដល់ទៅជិត២ម៉ឺននាក់ មកពីតាមបណ្តាខេត្តនានា ទៅប្រមូលផ្តុំគ្នានៅចម្ការលោក ឃឹម វាសនា ស្ថិតនៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមហេតុផលស្តាប់ការពន្យល់ធម៌ និងគេចពីគ្រោះ ម ហ.ន្ត រា.យ ធម្មជាតិ រ ញ្ជួ .យ ដី និង ទឹ .ក លិ .ច ពិភពលោកជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែសីហា បានណែនាំឱ្យរំសាយការជួបជុំនេះត្រឹមម៉ោង ២៤៖០០នាទីថ្ងៃទី៣០ ខែសីហា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជាយ៉ាងណា ខាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក៏បានដាក់លិខិតចូលទៅរដ្ឋបាលខេត្តសៀមរាបផងដែរ សុំពន្យារពេលរំសាយនេះ ហើយបន្តជួបជុំគ្នារហូតដល់ដំណាច់ខែកញ្ញា៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង