ដំណឹងក្តៅៗ! រដ្ឋបាលខេត្តសៀមរាបចេញសេក្តីជូនដំណឹងឱ្យឈប់ជឿការធ្វើប្រជាភិថុតិរបស់លោក ខឹម វាសនា និងឆាប់វិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញជាបន្ទាន់
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និង សាធារណជន មេត្តាជ្រាបថា៖ ក្នុងអំឡុងពេលប៉ុន្មានថ្ងៃកន្លងមកនេះ លោក ខឹម វាសនា ប្រធានគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានឃោសនាប្រជាភិថុតិបែបអបិយជំនឿ និងប្រាសចាកពីការពិត
ព្រមទាំង បានតាំងខ្លួនជាតួអង្គព្រហ្ម និងបានផ្សព្វផ្សាយព័ត៌មានថាមានអភូតហេតុ គ្រោះ ទឹកជំនន់លិចទូទាំងពិភព លោក ព្រមទាំងព្រះរាជាណាចក្រកម្ពុជា។ ករណីនេះ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋក្នុងប្រទេស និងក្រៅ ប្រទេស មានការយល់ច្រឡំ
និងមានភាព ភិ.ត ភ័ .យ បានបោះបង់ចោលផ្ទះសម្បែង ការងារ និងមុខរបរ ហើយ នាំគ្នាមកប្រមូលផ្តុំស្នាក់នៅក្នុងដីចម្ការរបស់លោក ខឹម វាសនា ស្ថិតនៅក្បែរជើងភ្នំគូលែន ភូមិថ្មផល់ ឃុំ ត្បូង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព សុខុមាលភាពប្រជាពលរដ្ឋ និង ចៀសវាងបញ្ហាកើតឡើងផ្សេងៗជាយថាហេតុ រដ្ឋបាលខេត្ត សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនក្នុងខេត្តសៀមរាប និងនៅក្រៅខេត្ត ដូចខាងក្រោម៖
១-កុំជឿការឃោសនានិងការផ្សព្វផ្សាយតាមលក្ខណៈបែបប្រជាភិថុតិរបស់លោក ខឹម វាសនា នាពេលកន្លងមកជាព័ត៌មានមិនពិត និងបញ្ឈប់ការមកចូលរួម និងស្នាក់នៅក្នុង ដីចម្ការរបស់លោក ខឹម វាសនា និងទីតាំងផ្សេងៗ ដែលធ្វើឱ្យបាត់បង់ការងារ ឬមុខ របរផ្សេងៗ ក្មេងៗមិនបានទៅសាលារៀន គ្មានអនាម័យបរិស្ថាន និងពុំមានកន្លែងស្នាក់នៅសមរម្យ…។ល។
២-សកម្មភាពនេះបានធ្វើឱ្យ ប៉ះ ពា .ល់ ដល់សន្តិសុខសង្គម សុវត្ថិភាពសាធារណៈ សុខុមាលភាព ខ្វះទឹកស្អាតប្រើប្រាស់ និងការហូបចុកមិនបានគ្រប់គ្រាន់ ដែលធ្វើឱ្យបងប្អូនជួប ប្រទះនូវការលំបាក និងបាត់បង់ទ្រព្យសម្បត្តិ ព្រមទាំង ប្រ ឈ .ម នឹងការឆ្លងជំងឺកូវដ-១៩ និងជំងឺផ្សេងៗ។
៣-ការប្រមូលផ្ដុំមកស្នាក់នៅ និងជួបជុំមនុស្សច្រើនជាការ ល្មើ.ស នឹងវិធានការ ប្រ យុ .ទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលអាច ប្រ .ឈ ម នឹងការអនុវត្តវិធានការ ច្បាប់ជាធរមាន។
ដើម្បីចៀសវាងនូវបញ្ហាដែលបានរៀបរាប់ខាងលើ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងនៅក្រៅខេត្ត ត្រូវឈប់ជឿលើការឃោសនាតាមបែបប្រជាភិថុតិ របស់លោក ខឹម វាសនា និងបញ្ឈប់ ការមកស្នាក់នៅប្រមូលផ្តុំនៅក្នុងដីចំការ និងទីតាំងផ្សេងៗ ព្រមទាំងសូមវិលត្រឡប់ទៅកាន់លំនៅដ្ឋាន រៀងៗខ្លួនវិញ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តីជូនដំយ៉ាងនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងចៀសវាងបាន នូវការបាត់បង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន៕ សូមអានខ្លឹមសារទំាងស្រុងដូចខាងក្រោម៖