រឿងអីថាព្រៃឈើមិនរលាយបើក្រុមដឹកជញ្ជូនបទ ល្មើ.ស ព្រៃឈើនៅតែដឹកជញ្ជូនឥតឈប់ឈរខណៈមន្ត្រីជំនាញរក្សាភាពស្ងៀមស្ងាត់
ខេត្តសៀមរាប៖ នៅថ្ងៃទី ២៩ខែកក្កដារហូតមកដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ ឃើញថាបទ ល្មើ .ស ព្រៃឈើជាច្រើនដឹកតាមរថយន្តនៅតែបន្តធ្វើដំណើរចេញទៅតាមខេត្ត។
ជាក់ស្តែងគឺចេញពីភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បើតាមប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹងថាមន្ត្រីពាក់ព័ន្ធនៅក្នុងទឹកដីស្រុកជាក្រែងខេត្តសៀមរាបមិនដែល ប ង្ក្រា.ប បានបទ ល្មើ .ស ដឹកជញ្ជូនធ្យូងបានម្តងណាឡើយ
រីឯមន្ត្រីនៅតាមដងផ្លូវមានដូចជាសង្កាត់រដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថានហាក់បីដូចជាធ្វើមិនដឹងមិនឮទោះបីជាប្រជាពលរដ្ឋចូលទៅកាន់ដែនជំរករបស់ព្រៃបឹងពេ ដែលរក្សាទុកជាសម្បត្តិបិតិកភ័ណ្ឌក៏មន្ត្រីទាំងនោះ
មិនយកភ្នែកមើលដែរព្រោះអីមិនដឹងថាពួកគាត់មិនបានគិតថាគាត់ជានរណានោះទេ តែយ៉ាងណាគាត់ជាមន្ត្រីបរិស្ថានហើយគាត់មិន ប ង្ក្រា .ប បែរជាឲ្យប្រជាពលរដ្ឋចូលទៅ បំ ផ្លិ.ច បំ ផ្លា .ញ ធនធានធម្មជាតិព្រៃអភិរក្សដែលរក្សាទុកដោយព្រះមហាក្សត្រទៅវិញ។
ជាចុងក្រោយប្រជាពលរដ្ឋដែលរស់នៅភូមិផ្សេងពីគ្នាបានរិះគន់មន្ត្រីបរិស្ថាននិងរដ្ឋបាលព្រៃឈើថា រលាយ ហិ .ន ហោ. ច អស់ហើយបើសិនជាមន្ត្រីបរិស្ថាននិងរដ្ឋបាលព្រៃឈើគាត់មិនធ្វើការទប់ស្កាត់ទាន់ពេលវេលា។
ចំណែកប្រជាពលរដ្ឋនៅភូមិក្បាលដំរីឬភូមិអូរបន្តទៅភូមិពង្រលើនិងភូមិតាភ្ញាឬភូមិខ្លាឃ្មុំគាត់ជាអ្នកនៅភូមិផ្សេងគ្នាក៏បានរិះគន់ដល់មន្ត្រីពាក់ព័ន្ធយ៉ាងចាស់ដៃផងដែរខណ:មន្ត្រីទាំងនោះមិនរវល់អើពើរក្នុងការទប់ស្កាត់នឹង ប ង្ក្រា .ប បែបនេះ។
ជាចុងក្រោយក៏មានការលើកឡើងរបស់ប្រជាពលរដ្ឋនៅភូមិផ្សេងៗគ្នាជាច្រើនសូមសំណូមពរទៅដល់លោកអភិបាលស្រុក ជាពិសេសលោកអភិបាលខេត្តសៀមរាប គឺឯកឧត្តម ទៀ សីហា
សូមមេត្តាពិនិត្យមើលមន្ត្រីក្រោមឱវាទរបស់លោកផងទាន នឹងសូមដាក់បទបញ្ជាតឹងរឹងបំផុតដើម្បីចូលរួមថែរក្សានឹងការពារព្រៃឈើដែលជាសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នា៕ ដោយ៖ សហការី