សំណង់រឹងរីកដូចផ្សិតក្នុងក្រុង សូម្បីតែរបងវត្តព្រះព្រហ្មរ័ត្ន ដែលប្រជាពលរដ្ឋ ឬពុទ្ធបរិស័ទតែងតែនាំគ្នាគោរពនេះ ត្រូវបានអ្នកមានអំណាចយកមកធ្វើផ្ទះចាក់គ្រឹះរឹងមាំយ៉ាងរំភើយ
ខេត្តសៀមរាប ៖ សំណង់រឹករីកដូចផ្សិតក្នុងក្រុងសៀមរាបប្រហែលត្រូវរ៉ូវគ្នាជាប្រព័ន្ធ ខណៈអាជ្ញាធរជំនាញកំពុងឆ្លើយដាក់គ្នា ។ ប្រភពពីមន្ត្រីសាលាខេត្តសៀមរាបបានប្រាប់នៅកន្លែងចុះពិនិត្យមើលសំណង់រឹងជាមួយនឹងមន្ត្រីសូរិយោដីក្រុង/ខេត្ត
ទាំងអស់គ្នាថា គាត់ចុះមកនេះ មិនមែនបំបែកឆ្នាំងបាយរបស់ពួកគាត់ទេ នេះគ្រាន់តែខ្ញុំដើរមួយសន្ទុះនៅក្រោយផ្សារលើធំថ្មី ផ្លូវតាអុច ជាមួយពួកគាត់មួយចំនួនតូចប៉ុណ្ណោះមិនទាន់ដើរមើលជុំវិញផងប៉ុណ្ណឹងហើយ ។
ប្រភពបានបញ្ជាក់ទៀតថា សំណង់រឹងទាំងអស់នោះ មន្ត្រីជំនាញថា ខ្លះមានច្បាប់តែមិនទាន់ចេញហើយសុទ្ធតែរបស់អ្នកមានអំណាច ។ ប៉ុន្តែមិនទាន់ចេញលិខិតអនុញ្ញាតិផង សំណង់ហើយជិត១០០ភាគរយ
ហើយសំណង់ខ្លះយកឯកសារយោងពីជំនាន់ឆ្នាំ២០១៧ចេញដោយអតីតអភិបាលខេត្តសៀមរាប គឺលោកឃឹម ប៊ុនសុង មកបិទដើម្បីបំភ័ន្តភ្នែកមន្ត្រីរៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តសៀមរាបទៀតផង ។
ប្រភពពីប្រជាពលរដ្ឋរស់នៅជិតវត្តព្រះព្រហ្មរ័ត្នក្នុងក្រុងសៀមរាបបានប្រាប់ភ្នាក់ងារសារព័ត៌មហាខ្មែរ យើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នេះថា សំណង់រឹងមាំនៅក្នុងក្រុងសៀមរាបរីកដុះដូចផ្សិត ហាក់បីដូចជាគ្មានអាជ្ញាធរ ឬមន្ត្រី ជំនាញណាម្នាក់ចុះមើលឡើយ បើឃើញចុះមួយភ្លែតក៏ត្រឡប់ទៅវិញប្រហែលត្រូវគ្នាបានទៅវិញលឿនម្ល៉េះ ។
សូម្បីតែរបងវត្តព្រះព្រហ្មរ័ត្ន ឬគេហៅថា កំផែងវត្តនោះ ដែលប្រជាពលរដ្ឋ ឬពុទ្ធបរិស័ទតែងតែនាំគ្នាគោរពនេះ ត្រូវបានអ្នកមានអំណាចយកមកធ្វើផ្ទះចាក់គ្រឹះរឹងមាំយ៉ាងរំភើយ ហាក់ដូចជាគ្មានខ្លាច បា.ប បុ .ណ្យ សោះ ។
បើតាមប្រសាសន៍របស់លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តសៀមរាបបានប្រាប់តាមទូរស័ព្ទនៅវេលាម៉ោង៣និង៣០នាទីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះថា ចាំឱ្យមន្ត្រីរបស់លោកចុះពិនិត្យមើល និងរាយការណ៍ឱ្យលោកសិន ។
ជុំវិញករណីខាងលើនោះដែរ លោកលី សំរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរបស់សាលាខេត្តសៀមរាបមិនអាចសហការពន្យល់បានទេ នៅវេលាម៉ោង៣និង៣៥នាទីសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នេះ រឿងករណីសំណង់ ខុ.ស ច្បា .ប់ នោះ ដោយសារទូរស័ព្ទរបស់លោកខលចូលគ្មានអ្នកទទួល ៕ដោយ៖ សហការី