សមត្ថកិច្ចខេត្តសៀមរាបម្នាក់ បានដក កាំ ភ្លើ .ង ខ្លី ភ្ជ .ង់ ក្បាលអ្នកសារព័ត៌មាន(វីដេអូ)
សៀមរាប៖ បុរសម្នាក់អះអាងថា ជាសមត្ថកិច្ចមិនស្គាល់អត្តសញ្ញាណបើកបររថយន្តម៉ាក Ford Ranger Wildtrak ពណ៌ស ស្លាកលេខ សៀមរាប 2C-0061 រួមដំណើរដោយស្ត្រីម្នាក់ បានអះអាងថា ខ្លួនជាសមត្ថកិច្ចហើយដក កាំ ភ្លើ .ង ខ្លី មិនស្គាល់ម៉ាក ភ្ជ.ង់ ក្បា .ល អ្នកសារព័ត៌មាន អង្គភាពហង្សតូច ប្រចាំខេត្តសៀមរាប។
ហេតុការណ៍នេះ កើតឡើងនៅខាងមុខហាងសុវណ្ណនំប៉័ងប៉ាតេ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦ ទល់មុខនឹងសណ្ឋាគារ ប៉ារ៉ាឌីអង្គរ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប នៅវេលាម៉ោង ១ និង ១០ នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២នេះ។
ប្រភពពីជន រ.ង គ្រោះ បានឲ្យដឹងថា គាត់មានឈ្មោះ ផុន ភឿន ហៅ ហង្សតូច មុខរបរអ្នកសារព័ត៌មាន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ជន រ .ង គ្រោះ បានរៀបរាប់ថា
កាលពីវេលាម៉ោង ១ និង ០០នាទី យប់រំលងអាធ្រាតឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២២នេះ ខ្លួនបានចូលញ៉ាំអាហារនៅក្នុងហាងខាងលើ។ លុះ ១៥ នាទីក្រោយមក ក៏បានចាកចេញពីហាង ហើយដើរសំដៅទៅកាន់ម៉ូតូរបស់ខ្លួនដើម្បីត្រឡប់ទៅគេហដ្ឋាន
ស្រាប់តែមាន ជ .ន មិនស្គាល់មុខ បានមកធាក់ស្លាកលេខម៉ូតូរបស់គាត់ ហើយរូបគាត់ក៏បានសួរទៅកាន់បុគ្គលនោះថា បងថតស្លាកលេខម៉ូតូរបស់ខ្ញុំធ្វើអី? បុគ្គលនោះ បានឆ្លើយតបវិញថា អ.ញ ថតមិនបាន? ហើយព្រមទាំងបានអះអាងថា ខ្លួនជាសមត្ថកិច្ចនគរបាលជាតិទៀតផង។
បន្ទាប់មកក៏មានទំ នា .ស់ ពាក្យសម្ដីនឹងគ្នារហូតដល់ជន ប .ង្ក រូបនោះ បានដក កាំ ភ្លើ .ង ខ្លីមិនស្គាល់ម៉ាក ភ្ជ .ង់ ក្បា .ល គាត់តែម្តង រូចហើយក៏ វ៉ៃ.ជ .ន រ .ង គ្រោះ យកទូរសព្ទ ដើម្បីធ្វើជាភស្តុតាងផងដែរ នៅពេលដែលត្រូវជន ប .ង្ក បាន ធា .ក់ ចំនួនពីរជើងពេលនោះ ធ្វើឲ្យធ្លាក់ទូរស័ព្ទបែកអស់ចំនួន ៣គ្រឿង។
បន្ទាប់មកជន ប .ង្ក រូបនោះ ក៏បានដក កាំ ភ្លើ .ង ភ្ជ .ង់ គាត់ជាលើកទី ២។ ជុំវិញករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានមហាខ្មែរ(Maha Khmer News) បានធ្វើការទំនាក់ទំនងទៅលោកឧត្តមសេនីយ៍ត្រី ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលបន្ទុក ផែន ព្រ.ហ្ម ទ.ណ្ឌ សុំការបំភ្លឺ លោកបានបញ្ជាក់តាមTelegram ថា លោកពុំបានដឹងរឿងនេះច្បាស់នេះទេ សូមសួរទៅកាន់អធិការដ្ឋាននគរបាលក្រុងសៀមរាបវិញ។
ភ្លាមៗនោះដែរយើងបានទាក់ទាក់ទងទៅសុំការបំភ្លឺពីលោក ដា ចំរើន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីសុំការបំភ្លឺ តាមរយៈ WhatsApp តែយើងមិនទាន់ទទួលបានការឆ្លើយបំភ្លឺណាមួយនោះទេ គិតរហូតដល់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ។
យើងរងចំាមើល តើ លោកឧត្តសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋានខេត្តសៀមរាប និងមានវិធានការបែបណាដែរចំពោះជនរូបនេះ?
ខណៈដែល ប្រជាពលរដ្ឋបានលើកឡើងថា មួយរយៈចុងក្រោយនេះ សម្រាប់ខេត្តសៀមរាប ហាក់បីដូចជាមានរឿង អ.សន្តិសុខកើតឡើងច្រើនលើកច្រើនដងមកដោយសារគ្មានទំនួលខុសត្រូវពីសមត្ថកិច្ចនៅក្នុងក្រុងសៀមរាបផ្ទាល់តែម្តង។
គួរបញ្ជាក់ផងដែរថា គ្រប់អង្គភាពសារព័ត៌មានទំាងអស់មិនមែនចេះតែបង្កើតបាននោះទេ គឺត្រូវសុំច្បាប់អនុញ្ញាតិយ៉ាងត្រឹមត្រូវ ហើយត្រូវចុះបញ្ជីនៅក្រសួងពានិជ្ជកម្ម រួមទំាងការបង់ពន្ធជូនរដ្ឋយ៉ាងត្រឹមត្រូវបំផុត ដោយមានការបង់ពន្ធប្រចំាខែ ពន្ធប្រចំាឆ្នំា និងប័ណ្ណពន្ធប៉ាតង់។
ដូច្នេះការព្យាយាមមិនឆ្លើយបំភ្លឺរបស់មន្ត្រីពាក់ព័ន្ធ ឬសមត្ថកិច្ច ធ្វើឱ្យអ្នកសារព័ត៌មានតែងខ្វះចន្លោះក្នុងការទទួលបានព័ត៌មានពិតប្រាកដ ត្រឹមត្រូវ និងសុក្រិតសម្រាប់ឱ្យមហាជនមើល អាន និងស្តាប់ផងដែរ៕