បុរស៥នាក់តាំងខ្លួនជាឧកញ៉ា មានអង្គអក្ស និងអ្នកបើករថយន្ត ឆ បោ.ក អ្នកខេត្តសៀមរាបឲ្យទិញម៉ាស៊ីនភ្លើង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តសៀមរាប ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋានក្រុងសៀមរាប បាន ឃា.ត់ ខ្លួនជន ស ង្ស័.យ ចំនួន ០៥នាក់ ករណី ឆ បោ.ក ដោយរៀបគម្រោង និងអះអាងខ្លួនថា ជាឯកឧត្តម ឬឧកញ៉ា នាំម៉ាស៊ីនភ្លើងមកលក់ កាលពីវេលាម៉ោង០១រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រីនគរបាល ខេត្តសៀមរាប បានឲ្យដឹងថា ជន ស ង្ស័.យ ទាំង ៥នាក់ រួមមាន ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី១. ឈ្មោះ សុះ សាលី ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រែករាំង ឃុំព្រៃតាសេក ស្រុកមុខកំពូល ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី២. ឈ្មោះ មឿន សារ៉ាវី ហៅ សឿន សាវី ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរយោធា ព្យួឈ្មោះនៅកងពលអន្តរាគមន៍លេខ២ ជើងគោក មានស្រុកកំណើតនៅភូមិកំពង់សំបូរ ឃុំសំរោង ស្រុកសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្ននៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី៣. ឈ្មោះ ទីន លី ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើតភូមិព្រែកតាងួន ឃុំព្រែកតាងួន ស្រុកកោះសូទិន ខេត្តកំពង់ចាម មានទីលំនៅបច្ចុប្បន្ននៅភូមិច្រាំងចំរះទី២ សង្កាត់ច្រាំងចំរះទី២ ខណ្ឌអូរឫស្សី រាជធានីភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី៤. ឈ្មោះ ឈុន សុជា ហៅ ហ៊ុយ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកំណើតនៅភូមិស្តៅ ឃុំត្រែង ស្រុកវឌ្ឍនសង្គម ខេត្តបាត់ដំបង មានទីលំនៅបច្ចុប្បន្ននៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្វួង ស្រុកពញាឮ ខេត្តកណ្តាល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងទី៥. ឈ្មោះ ស្មាន ស្មាអែល ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិឃ្លាំងស្បែក ឃុំកំពង់ហ្វួង ស្រុកពញាឮ ខេត្តកណ្តាល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ច បានបន្តថា នៅវេលាម៉ោង១រសៀលថ្ងៃទី១១ មិថុនា មានករណី ឆ បោ.ក (ដោយរៀបគម្រោង និងអះអាងខ្លួនថា ជាឯកឧត្តម ឬឧកញ៉ា នាំយកម៉ាស៊ីនភ្លើងមកលក់) នៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប ដោយជន ស ង្ស័ .យ មានគ្នា ០៥នាក់ ជិះរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-4179 បានចូលទៅផ្ទះជន រ.ង គ្រោះ ឈ្មោះ រឹត សា ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ហើយប្រាប់ជន រ.ង គ្រោះ ថា ខ្លួនជាឯកឧត្តម មានម៉ាស៊ីនភ្លើងលក់ ដែលមិត្តភកក្តិឲ្យដោយតម្លៃដើម ១,២០០ដុល្លារ ហើយចង់លក់យកលុយទិញស្រាផឹក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ច បានបន្តទៀតថា ដោយប្រាប់ជន រ.ង គ្រោះ ទៀតថា បើព្រមទិញ ពួកខ្លួនលក់តែតម្លៃ ៧០០ដុល្លារទេ ។ ពេលនោះជន រ.ង គ្រោះ មិនព្រមទិញ ក៏ធ្លាក់ថ្លៃ មកតម្លៃ៤០០ដុល្លារ ប៉ុន្តែជន រ .ង គ្រោះ នៅតែមិនទិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មក ក្រុមជន ស ង្ស័ .យ បានលួងលោមជន រ.ង គ្រោះ ដោយបក្ខពួកបាននាំជន រ.ង គ្រោះ ទៅដកប្រាក់បានចំនួន ២៧០ដុល្លារ ខណៈពេលដែលនាំជន រ .ង គ្រោះទៅយកប្រាក់នោះ ក្រុមជន ស ង្ស័ .យ ម្នាក់ទៀត បានប្រាប់ទៅប្អូនប្រុសជន រ.ង គ្រោះ ថា (បងឯងខ្វះលុយ អោយថែមស្រាបៀចំនួន១៥កេះ) ហើយប្អូនជន រ.ង គ្រោះ ក៏ជួយលើកស្រាបៀចំនួន១៥កេះដាក់រថយន្តជន ស ង្ស័ .យ ។ ក្រោយពីធ្វើសកម្មភាពហើយ ក្រុមជន ស ង្ស័.យ បាននាំគ្នាបើករថយន្ត គេ.ច ខ្លួនបាត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីទទួលពាក្យ ប ណ្តឹ .ង ពីជន រ.ង គ្រោះ សមត្ថកិច្ចខេត្តសៀមរាបបានស្រាវជ្រាវ និងស្វែងរកជន ស ង្ស័.យ និងរថយន្ត រហូតដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្រុមជន ស ង្ស័.យ បម្រុងធ្វើសកម្មភាព បោ .ក ប្រា .ស់ ប្រជាពលរដ្ឋ ដោយលក់ម៉ាស៊ីនភ្លើងទៀត នៅផ្សារកន្ត្រក ក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ក៏ត្រូវសមត្ថកិច្ចប្រទះឃើញ ស្របពេលក្រុមជន ស ង្ស័.យ ដឹងខ្លួន បានបើករថយន្តគេចខ្លួន រហូតដល់ចំណុចខាងលិចរង្វង់ស្វាយធំ ក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទើបសមត្ថកិច្ច ឃា.ត់ ខ្លួនជន ស ង្ស័ .យ បានទាំង ០៥នាក់នាំខ្លួនមកសួរនាំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមចម្លើយសារភាពរបស់ជន ស ង្ស័.យ ឈ្មោះ សុះ លី បានឆ្លើយសារភាពថា ខ្លួនបានប្រាប់បក្ខពួក អោយហៅខ្លួនថា ឯកឧត្តម ឬឧកញ៉ា ដើម្បីអោយការលក់ម៉ាស៊ីនភ្លើង មានភាពរលូន និងមានចាត់តាំងបក្ខពួកជាអង្គអក្សផងដែរ ហើយក្រុមខ្លួនបាន ឆ បោ.ក ជន រ.ង គ្រោះប្រាកដមែន រីឯប្រាក់ដែលបានពីការ បោ.ក ប្រា .ស់ លក់ម៉ាស៊ីនភ្លើងនោះ ខ្លួនជាអ្នកបែងចែកចំណែក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកជន ស ង្ស័.យ ឈ្មោះ មឿន សារ៉ាវី និងឈ្មោះ ឈុន សុជា ហៅហ៊ុយ បានឆ្លើយសារភាពថា ពួកខ្លួនត្រូវបានឈ្មោះ សុះ លី អោយធ្វើជាអង្គរក្ស ព្រមទាំងអោយពាក់ឯកសណ្ឋានយោធា និងហៅឈ្មោះ សុះ លី ថាឯកឧត្តម ឬឧកញ៉ា ក្នុងការលក់ម៉ាស៊ីនភ្លើងដាច់ ខ្លួនក៏ទទួលបានចំណែកផងដែរ ។ និងជន ស ង្ស័.យ ឈ្មោះ ស្មាន ស្មាអែល បានឆ្លើយសារភាពដូចជន ស ង្ស័ .យ ឈ្មោះឈុន សុជា ហៅហ៊ុយ ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះជន ស ង្ស័.យ ឈ្មោះ ទីន លី បានឆ្លើយសារភាពថា ខ្លួនត្រូវបានឈ្មោះ សុះ លី នាំមករកស៊ីជាមួយដោយខ្លួន ជាអ្នកបើករថយន្ត ដើម្បីលក់ម៉ាស៊ីនភ្លើង និងចុះអមពេលឈ្មោះ សុះ លី ចុះទៅលក់ម៉ាស៊ីនភ្លើង ក្នុងការលក់ម៉ាស៊ីនភ្លើងដាច់ខ្លួនក៏ទទួលបានចំណែកផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានរថយន្តចំនួន ០១គ្រឿង ម៉ាស៊ីនភ្លើងចំនួន ០១គ្រឿង និងម៉ាស៊ីនភ្លើងចំនួន ០១គ្រឿងទៀត ដែលជន ស ង្ស័.យ លក់អោយជន រ.ង គ្រោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន ក្រុមជន ស ង្ស័ .យ ត្រូវបានសមត្ថកិច្ច ឃា.ត់ ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង