លោកសោម សមសក្ត័ នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ត្រូវស្ត្រីម្នាក់ ប្តឹ.ង ពី បទ ប៉ុ.ន ប៉ .ង មនុស្ស ឃា.ត
សៀមរាប៖ លោកសោម សមសក្ត័ នាយកទីចាត់ការ ហិរញ្ញវត្ថុនៃសាលាខេត្តសៀមរាប ត្រូវស្ត្រីម្នាក់ដាក់ពាក្យ ប ណ្តឹ .ង ប្តឹ .ង ពីបទ ជេ.រ ប្រ មា .ថ ជាសាធារណ: បទប្រើអំពើ ហឹ .ង្សា ដោយចេតនា និងបទ ប៉ុ. ន ប៉ .ង មនុស្ស ឃា .ត។
ការដែលជន រ.ង គ្រោះ សម្រេចដាក់ពាក្យបណ្តឹង ប្តឹ .ង បែបនេះ គឺក្រោយពេលជនប្រព្រឹត្ត បាន ជេ .រ ប្រ មា .ថ វា.យ ត .ប់ និងបើកឡាន បំ បុ.ក ទៅលើ ជន រ.ង គ្រោះ។
ហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២២ នៅផ្សារទំនើបអាស៊ីត្រង់ចំណុចក្រោយព្រះអង្គចេកព្រះអង្គចម ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
ស្ត្រី រ.ង គ្រោះ មានឈ្មោះ ផាត់ សុជឿន អាយុ៤៥ឆ្នាំមានទីលំនៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជន ប.ង្ក ឈ្មោះ សោម សមសក្ត័ ជានាយកទីចាត់ការហិរញ្ញវត្ថុ នៃសាលាខេត្តសៀមរាប។
ជួបសម្ភាសន៍ផ្ទាល់ នារសៀលថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២២ ជន រ .ង គ្រោះ ឈ្មោះ ផាត់ សុជឿន បានរៀប រាប់ថា នៅមុនពេលកើតហេតុពួកគាត់មានគ្នា៨ទៅ៩ នាក់ញាំអាហារក្នុងផ្សារអាស៊ី។
លុះពេលចេញមកដល់ខាងមុខ ជន ដៃ ដ.ល់ បាន វា.យ សង្កត់ក្បាលលោកម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម ដែលរួមដំណើរជាមួយគាត់(ស្ត្រី រ.ង គ្រោះ)ជាច្រើនដង។ ខណ:នោះរូបគាត់(ជន រ.ង គ្រោះ)បាននិយាយថា មេចក៍ វា.យ ក្បាលគាត់ចឹង គាត់ចាស់ជាង វា.យ របៀបនឹងមិនសមទេ។ ភ្លាមនោះជន ដៃ ដ.ល់ បាន ជេ .រ ប្រ មា .ថ ទៅលើរូបគាត់ ហើយវា.យ មកលើផ្ទៃមុខផ្នែកក្បាលរបស់គាត់១ដៃនិងបន្ត ជេ.រ ប្រ មា.ថ រហូតផ្អើលដល់សមត្ថកិច្ចមកជួយអន្តរាគមន៍។
ស្ត្រី រ.ង គ្រោះ បន្តថា ពេលក្រុមសមត្ថកិច្ចមកដល់កន្លែងកើតហេតុ ជនដៃ ដ .ល់ បានបើករថយន្តម៉ាក Range Rover Discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ចេញមួយសន្ទុះ ហើយបើកត្រឡប់មកបំបុករូបគាត់ បំណង ស ម្លា .ប់។
ប៉ុន្តែសំណាង ដោយសាម៉ូតូរបស់ប៉ូលិសនៅបាំងពីមុខ ទើប បុ.ក ត្រូវម៉ូតូរបស់ប៉ូលិបណ្តាលអោយ ដួ.ល ខ្ទេ .ច ហើយដួលសង្កត់ជើងរបស់គាត់បណ្តាលអោយ រ.ង រ បួ .ស ស្រាល ទើបជន ប .ង្ក បើករថយន្ត គេ.ច ខ្លួនតែម្តង។
ស្ត្រី រ.ង គ្រោះ បញ្ជាក់ថា រវៀងរូបគាត់ និងជន ប .ង្ក ពុំដែលស្គាល់គ្នាសោះឡើយ ប៉ុន្តែជនរូបនេះ បែជាមក ប៉ុ.ន ប៉ .ង ធ្វើ ឃា .ត លើរូបគាត់ទៅវិញ អីចឹងហើយទើបរូបគាត់សម្រេចដាក់ពាក្យ ប ណ្តឹ.ង ដើម្បីស្វែងរកយុត្តិធម៍។ ចំណែកពាក្យ ប ណ្តឹ.ង ដែល ប្តឹ .ង នៅដំណាក់កាលប៉ូលិស រូបគាត់មិនទាន់ទាមទារសំណងទេ គឺសុំអោយតែអនុវត្តទៅតាមច្បាប់។
យោងតាម ប .ទចោ.ទ ក្នុងពាក្យ ប .ណ្តឹ ង និងការរៀប រាប់របស់ជន រ.ង គ្រោះ មន្ត្រីសាលាខេត្តសៀមរាបដ៏មានឥទ្ធិពលរូបនេះ ទំនងជាពិបាករួចផុតពីសំណាញ់ច្បាប់ហើយមើលទៅ ត្បិតនៅកន្លែងកើតក៍បានហេតុបន្សល់ ទុករូបភាពជាច្រើន តាមរយះកាមេរ៉ាសុវត្ថិភាព និងរូបដែលថតបានដោយមហាជនទូទៅ។
នៅរសៀលថ្ងៃដដែល យើងពុំអាចស្វែងរកជួបលោក សោម សមសក្ត័ នាយកទីចាត់ការហិរញ្ញវត្ថុនៃសាលាខេត្តសៀមរាប ដើម្បីសុំការបំភ្លឺបានទេ។ អង្គភាពសារព័ត៌មានមហាខ្មែរ រងចាំឆ្លើយតបចំពោះការប្រតិកម្មរបស់គូភាគី រាល់ម៉ោងធ្វើការ៕