នេះហើយលិទ្ធផលរបស់ប្តីសក្តិ៥ ប្រពន្ធសក្តិ១០នោះ! ប្ដីត្រូវប្រឈមមុខ រ .ងទ.ណ្ឌ ក .ម្ម ក្រោយប្រពន្ធ លួ.ច បើកយកប្រាក់ខែរបស់មន្រ្តីម្នាក់ដែលបាន ស្លា.ប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពង់ស្ពឺ៖ ដោយសារទង្វើរបស់ភរិយា ដែលបើកយកប្រាក់ខែរបស់មន្រ្តីពន្ធនាគារខេត្តកំពង់ស្ពឺម្នាក់ ដែល ស្លា.ប់ ទៅហើយ បូករួមទាំងខ្លួនឯងបានដឹងដែរ តែធ្វើពើជាមិនដឹង លោក សិដ្ឋ តារា ជាស្វាមី ដែលមានឋានៈជាអនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ បានប្រ ឈ .ម មុខជាមួយថ្នាក់លើ និងទីបំផុត ឈានដល់ការទទួល ទ .ណ្ឌ ក .ម្ម ផ្នែកវិន័យពីសំណាក់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ការដាក់ ទ .ណ្ឌ ក .ម្ម ផ្នែកវិន័យលើលោក សិដ្ឋ តារា ធ្វើឡើងតាមរយៈប្រកាស ដែលចេញនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រកាសរបស់សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ បានសម្រេចដូច្នេះថា៖«អនុវត្ត ទ.ណ្ឌ ក .ម្ម ខាងវិន័យចំពោះលោកវរអគ្គានុរក្សថ្នាក់លេខ១ សិដ្ឋ តារា បច្ចុប្បន្នជាអនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ ឲ្យទទួល ទ.ណ្ឌ ក .ម្ម វិន័យតាមរូបភាពអប់បរំ ព្រ មា.ន ស្តី ប ន្ទោ.ស»។ សម្តេច ចេញប្រកាសដាក់ ទ.ណ្ឌ ក.ម្ម លើលោក សិដ្ឋ តារា ដោយយោងតាមលិខិតស្នើសុំរបស់លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយករដ្ឋានពន្ធនាគារ ដែលជាអង្គភាពមួយស្ថិតក្រោមឱវាទរបស់ក្រសួងមហាផ្ទៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវរបស់លោក សិដ្ឋ តារា និងភរិយា បានកើតឡើងតាំងពីអំឡុងឆ្នាំ២០២១មក ហើយលោក ឆែម សាវុធ បានសរសេរលិខិតរាយការណ៍ជូនសម្តេច ស ខេង ក្នុងអំឡុងឆ្នាំ២០២១នោះឯង។ លោក ជម្រាបដំណើរដើមទងដល់សម្តេចថា មន្រ្តីពន្ធនាគារខេត្តកំពុងស្ពឺម្នាក់ឈ្មោះ សុទ្ធ ភឿន ដែលមុនទទួល ម រ.ណ ភា.ព បានលក់ប្រាក់បៀវត្សរបស់ខ្លួនទៅឲ្យភរិយារបស់លោក សិដ្ឋ តារា ហើយភរិយារបស់លោក សិដ្ឋ តារា បានទទួលកាតវីងពីលោក សុទ្ធ ភឿន សម្រាប់បើកប្រាក់បៀវត្សរបស់លោក សុទ្ធ ភឿន ជាប្រចាំខែ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមធម្មតា នៅពេលមន្រ្តីណាម្នាក់ បា.ត់ ជី វិ.ត ប្រាក់បៀវត្សរបស់មន្រ្តីនោះ ត្រូវបង្កក ដោយមិនអាចបើកបានទៀតឡើយ។ ចំពោះករណីមន្រ្តីពន្ធនាគារខេត្តកំពង់ស្ពឺឈ្មោះ សុទ្ធ ភឿន លោក ឆែម សាវុធ ផ្តល់ព័ត៌មានដល់សម្តេច ស ខេង ថា ពេលលោក សុទ្ធ ភឿន ទទួល ម រ .ណ ភាព លោក សិដ្ឋ តារា ដែលពេលនោះ ជាមន្រ្តីជំនាញ ពុំបានរៀបចំឯកសារ ដើម្បីស្នើសុំឲ្យបង្កកប្រាក់បៀវត្សរបស់លោក សុទ្ធ ភឿន ឡើយ តែផ្ទុយទៅវិញ ប្រាក់បៀវត្សរបស់លោក សុទ្ធ ភឿន ត្រូវបានបន្តបើកជាប្រចាំខែដោយភរិយារបស់លោក សិដ្ឋ តារា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឆ្នាំ២០២១ ជាអំឡុងពេលដែលភរិយាខ្លួន ប្រ ព្រឹ.ត្ត អំពើនេះ ហើយខ្លួនក៏ធ្វើជាមិនដឹងដែរនោះ លោក សិដ្ឋ តារា មិនទាន់ឡើងជាអនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺនោះទេ ដោយលោក នៅធ្វើជាមន្រ្តីជំនាញ ក្នុងឋានៈជាប្រធានការិយាល័យរដ្ឋបាលសរុបនៃពន្ធនាគារខេត្តកំពង់ស្ពឺ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក នុត សាវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ប្រាប់សារព័ត៌មាននៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ថា តាមលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ពេលមន្រ្តីណាម្នាក់ ទទួល ម រ .ណ ភាព រដ្ឋ នឹងបើកកញ្ចប់ថវិកាជូនដល់ក្រុមគ្រួសារតែម្តងប៉ុណ្ណោះ ដែលហៅថា កញ្ចប់ថវិកាសម្រាប់ ម រ.ណ ភាព ហើយចំពោះប្រាក់បៀវត្សរបស់មន្រ្តីដែលទទួលមរណភាពនោះ មិនអាចបន្តបើកបានទៀតឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាំងក្នុងលិខិត ដែលកោះហៅលោក សិដ្ឋ តារា ទាំងក្នុងលិខិត ដែលដាក់ជូនសម្តេច ស ខេង លោក ឆែម សាវុធ ពុំបានរំលេចពីភរិយារបស់លោក សិដ្ឋ តារា ដែលត្រូវមាន ទោ .ស អ្វី ឬក៏មិនមានទោសនោះទេ។ លោក នុត សវនា មិនហ៊ានអារកាត់ឲ្យច្បាស់លាស់ថា ភរិយារបស់លោក សិដ្ឋ តារា គួរមាន ទោ .ស ឬមិនគួរមាន ទោ .ស នោះទេ តែលោក នៅតែបញ្ចេញយោបល់ផ្ទាល់ខ្លួនដែរ ចំពោះទង្វើដែលប្រព្រឹត្តដោយភរិយារបស់លោក សិដ្ឋ តារា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អគ្គនាយករងពន្ធនាគាររូបនេះ មានយោបល់ដូច្នេះថា៖«ខ្ញុំ អត់ច្បាស់ថា គាត់ លួ.ច លុយរដ្ឋទេ។ មែនទែនទៅ ខាងជំនាញ គួរចាត់វិធានការតាមច្បាប់ទៅ អាហ្នឹង វាស្មើនឹងករណី លួ .ច លុយរដ្ឋហើយ បើពិតមែន។ អាហ្នឹងគ្រាន់តែជាយោបល់ខ្ញុំទេ អត់មានថា ខាងយើង ធ្វើអីទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអគ្គនាយករង ថ្លែងថា ចំពោះលោក សិដ្ឋ តារា មិនមាន ទោ .ស ព្រ .ហ្ម ទ .ណ្ឌឡើយ ដោយលោក មាន ទោ .ស ផ្នែករដ្ឋបាល ដែល ទោ .ស ផ្នែករដ្ឋបាលនេះ ធ្វើឲ្យលោក ត្រូវទទួល ទ.ណ្ឌ ក.ម្ម ផ្នែកវិន័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈលិខិត ដែលដាក់ជូនសម្តេច ស ខេង លោក ឆែម សាវុធ លើកឡើងថា លោក សិដ្ឋ តារា បានដឹងពីទង្វើរបស់ភរិយាខ្លួនដែរ តែលោក ធ្វើមិនដឹងមិនឮ។ អគ្គនាយកពន្ធនាគារ បានស្នើដល់សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ ដូច្នេះថា៖«ដើម្បីចៀសវាងគំរូមិនល្អដល់មន្រ្តីដទៃទៀត ក្នុងការដឹកនាំគ្រប់គ្រង និងដោយអនុលោមតាមក្រមសីលធម៌ និងវិន័យមន្រ្តីអនុរក្សពន្ធនាគារត្រង់ប្រការ៨ ដែលចែងអំពីការមិនគោរពអនុវត្ត និងការណែនាំរសប់ប្រធានអង្គភាព អគ្គនាយកដ្ឋានពន្ធនាគារ គោរស្នើសុំគោលការណ៍អនុវត្ត ទ.ណ្ឌ ក .ម្ម ខាងវិន័យចំពោះលោក សិដ្ឋ តារា តាមរូបភាពអប់រំ ព្រមាន ស្តីបន្ទោស»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១ឆ្នាំក្រោយមក រដ្ឋមន្រ្តីមហាផ្ទៃ បានចេញប្រកាសដាក់ ទ.ណ្ឌ ក.ម្ម ផ្នែកវិន័យនេះលើលោក សិដ្ឋ តារា តាមសំណើរបស់អគ្គនាយកពន្ធនាគារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយភរិយារបស់ខ្លួន ប្រ ព្រឹ .ត្ត អំពើនេះ លោក សិដ្ឋ តារា ត្រូវបានលោក ឆែម សាវុធ កោះហៅ ដើម្បីឲ្យចូលទៅបំភ្លឺ។ លោក ឆែម សាវុធ ដាក់លិខិតកោះហៅ លោក សិដ្ឋ តារា មុនលោក ដាក់លិខិតជូនទៅសម្តេចរដ្ឋមន្រ្តីមហាផ្ទៃ។ ក្នុងលិខិតដែលផ្ញើជូនលោក សិដ្ឋ តារា លោក ឆែម សាវុធ សរសេរថា ការដែលលោក សិដ្ឋ តារា បានដឹងពីអំពើខុសឆ្គងរបស់ភរិយា តែដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ក៏ធ្វើជាមិនដឹងបែបនេះ គឺខុសទៅនឹងក្រមសីលធម៌ និងវិន័យរបស់មន្រ្តីពន្ធនាគារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអគ្គនាយកពន្ធនាគារ បានបង្គាប់លោក សិដ្ឋ តារា ឲ្យបង្វែរប្រាក់បៀវត្សរបស់ ស .ព មន្រ្តីឈ្មោះ សុទ្ធ ភឿន ដែលភរិយារបស់លោក សិដ្ឋ តារា បានបើកជាប្រចាំខែនោះ សងទៅរដ្ឋវិញ នៅត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ជាកំហិត។ គេ មិនទាន់ដឹងថា លោក សិដ្ឋ តារា និងភរិយា បានប្រគល់ប្រាក់បៀវត្សទាំងនោះ ជូនទៅរដ្ឋវិញតាមកាលកំណត់របស់លោក ឆែម សាវុធ ឬក៏នៅនោះទេ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង