ត្រៀមដាក់ពាក្យប្រលងចូល! សម្ដេចទើបអនុញ្ញាតឱ្យមានការជ្រើសរើសការទាហានបន្ថែមជិតជាង៦០០នាក់ថែមទៀត
នៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបតែបានអនុម័តនូវសេចក្តីសម្រេចថ្មិ ស្តីអំពីការជ្រើសរើសទាហានថ្មីបន្ថែមទៀត ។
នៅក្នុងសេចក្តីសម្រេចនោះផងដែរ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន៦០០នាក់ ដើម្បីបំពេញក្របខ័ណ្ឌឱ្យ ៣កងវរសេនាតូចទើបបង្កើតថ្មី ចំណុះឱ្យបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន។
សម្រាប់ព័ត៌មានទាក់ទងជាមួយនឹងការដាក់ពាក្យ ក្រសួងការពារជាតិ នឹងធ្វើសេចក្តីប្រកាសឆាប់ៗខាងមុខនេះ ដូចនេះសម្រាប់អ្នកដែលមានបំណងចង់ដាក់ពាក្យសូមកុំភ្លេចតាមដានព័ត៌មាននេះឲ្យមែនទែន៕