ទីតាំង លួ.ច លេង ល្បែ .ង ជ .ល់ មាន់មួយកន្លែងនៅស្រុកត្រពាំងប្រាសាទ ត្រូវបានសមត្ថកិច្ចចុះ ប ង្ក្រា .ប…
ឧត្តមានជ័យ៖ ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត
ក្រោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ នៅវេលាម៉ោង ១៥៖០០នាទី លោក វីរសេនីយ៍ ទោ អ៊ូច ម៉ៅ អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងប្រាសាទ
និងកម្លាំងប្រជាការពារ សរុបចំនួន ២០នាក់ បានចុះ ប.ង្ក្រា .ប និងរុះរើទីតាំងប្រព្រឹត្តិ ល្បែ.ង ស៊ី ស.ង (ជ.ល់ មាន់) មួយកន្លែង នៅចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ វត្ថុតាងដកហូត រួមមាន៖
– ម៉ូតូ ចំនួន ០៥គ្រឿង
– មាន់ ជ .ល់ ចំនួន ០២ក្បាល និងសម្ភារៈ មួយចំនួនទៀត។
បច្ចុប្បន្នវត្ថុតាងខាងលើ បានឃាត់រក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕