ធ្វើការស្ពឹកពេករហូតដល់មានគេដាស់! អ្នកនាំពាក្យតំណាងអយ្យការខេត្តព្រះវិហារ ប្រាប់ប្រធានមន្ទីរបរិស្ថានខេត្ត និងនាយខណ្ឌរដ្ឋបាលព្រៃឈើ កុំឱ្យដេកលក់ពេកគួរ ប ង្រ្កា.ប បទ ល្មើ .ស ព្រៃឈើផង
(ព្រះវិហារ)៖ លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមអយ្យការសាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានសំណូមពរទៅលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ
និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត គួរ ប ង្ក្រា .ប ករណី ជួ .ញ ដូ .រ និងដឹកជញ្ជូនឈើដោយ ខុ .ស ច្បាប់ផង កុំដេកលក់អស់អញ្ចឹង។
តាមរយៈសំណេររបស់លោកដែលបង្ហោះក្នុងគ្រុបតេឡេក្រាមមួយ លោក វុធ សាវី ទំនងទ្រាំមិនបានចំពោះបទ ល្មើ .ស ព្រៃដែលកើតឡើងរាល់ថ្ងៃ តែមន្ត្រីជំនាញមិន ប ង្រ្កា .ប ម្យ៉ាងវិញទៀតដោយសារតែរយៈពេលប៉ុន្មានថ្ងៃ
លោកលេច ឮព័ត៌មានថាមានបុគ្គលមួយចំនួនតូច យកឈ្មោះរបស់លោកទៅកាងបទ ល្មើ .ស ដឹកជញ្ជូនឈើតាមរថយន្តដោយ ខុ.ស ច្បាប់ ទៀតផង។
លោក វុធ សាវី បានរៀបរាប់ថា «ដោយខ្ញុំបាទទើបតែទទួលព័ត៌មានថា មានមន្ត្រីមួយចំនួនដូចជាខាងព្រៃឈើ និងខាងសមត្ថកិច្ចមួយចំនួនតូច បានយកឈ្មោះខ្ញុំបាទទៅដឹកឈើពីខេត្តព្រះវិហារ ទៅខេត្តកំពង់ធំ ក៏ដូចជាខេត្តផ្សេងៗ
ខ្ញុំបាទសូមបញ្ជាក់ថា ខ្ញុំបាទគ្មានពាក់ព័ន្ធជាមួយ ឧ .ក្រិ.ដ្ឋ ជ ន ទាំងនោះឡើយ។ រូបខ្ញុំបាទមានសមត្ថភាពក្នុងការរស់នៅ និងហូបចុកប្រចាំថ្ងៃហើយ ត្រឹមបាយ៣ពេលក្នុងមួយថ្ងៃ និងរបស់ប្រើប្រាស់មួយចំនួន មិនចាំបាច់ដល់ថ្នាក់រកស៊ី បំ ផ្លា .ញ ធនធានធម្មជាតិដូចអស់លោកមួយចំនួនតូចទេ។
ហើយពេលនេះខ្ញុំបានដឹងអស់ហើយថាបុគ្គលណាខ្លះនៅពីក្រោយឡានទាំងនោះ ខ្ញុំបាទនឹងមានចំណាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គលទាំងនោះ ខ្ញុំបាទសូមបញ្ជាក់ថា ខ្ញុំបាទគ្មានសាច់ញាតិ បងប្អូនឬមិត្តភ័ក្រណារកស៊ី ខុ .ស ច្បាប់
ដឹកឈើតាមឡានសាំយ៉ុងចេញពីខេត្តព្រះវិហារ ទៅកំពង់ធំ ឬខេត្តផ្សេងដូចពួក ឧ ក្រ .ដ្ឋិ ជនមួយចំនួននោះទេ»។
ជាមួយគ្នានេះ លោក វុធ សាវី ក៏បានសុំស្នើដល់បងៗអ្នកសារព័ត៌មាន និងប្រធានបរិស្ថានមេព្រៃ និងសមត្ថកិច្ចពាក់ព័ន្ធ ជួយសហការបើឃើញឡានទាំងនោះដឹកពេលថ្ងៃ ឬពេលយប់ សូមជួយប្រាប់មកខ្ញុំបាទផង
តាមលេខទូរស័ព្ទ 095 713333 , 068 667778។ ឡានលោក តុលា, ឡាន លោក បូណា, ឡាន NISSAN ពណ៌ក្រហម២គ្រឿង (កំពុងស៊ើរសួររកម្ចាស់ឡាន) និងឡានTACOMA ពណ៌ទឹកប្រាក់ (កំពុងស៊ើបម្ចាស់)។
ជាចុងក្រោយលោកក៏សំណូមពរជាពិសេសលោក នួន សុខុម និងប្រធានបរិស្ថានខេត្តព្រះវិហារ សូមមេត្តា ចា .ប់ ឲ្យបានផងកុំដេកលក់អស់៕