កម្លាំងសមត្ថកិច្ចអាមេរិក FBI ចំនួន៣នាក់ បានចុះទៅដល់ផ្ទះលោក អ៊ុក ទូច ដើម្បីសាកសួរចម្លើយ ពាក់ព័ន្ធករណីគ.ប់ ស្បែកជើងលើសម្តេចតេជោ ហ៊ុន សែន
(ភ្នំពេញ)៖ លោក អ៊ុក ចន្ថា ជាប្រជាពលរដ្ឋខ្មែរ-អាមេរិកាំង កំពុងរស់នៅទីក្រុងសាន់ហ្វ្រាន់ស៊ីសកូ (San Francisco) រដ្ឋ California បានថ្លែងពីសហរដ្ឋអាមេរិក ប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងថា ពាក់ព័ន្ធករណីលោក អ៊ុក ទូច ដែលបាន គ.ប់ ស្បែកជើងលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា
ត្រូវបានកម្លាំង FBI របស់សហរដ្ឋអាមេរិក ចំនួន៣នាក់ (ប្រុស២ ស្រី១) បានចុះទៅដល់ផ្ទះលោក អ៊ុក ទូច ផ្ទាល់តែម្តង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ដើម្បីសាកសួរចម្លើយដែលលោកបាន គ.ប់ ស្បែកជើងទៅលើ សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១១ ខែឧសភា នៅទីក្រុងវ៉ាស៊ីនតោន។
លោក អ៊ុក ចន្ថា បានបញ្ជាក់បន្ថែមតាមទូរស័ព្ទទៀតថា បើយោងតាមសមត្ថកិច្ចអាមេរិក លោក អ៊ុក ទូច អាចនឹងត្រូវបញ្ជូនទៅឡើងតុលាការ នៅរដ្ឋធានីវ៉ាស៊ីនតោន ព្រោះជាទីកន្លែងដែលប្រព្រឹត្តិបទ ល្មើ .ស គប់ស្បែកជើង។
សូមជំរាបថា កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានថ្លែងប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក
បាននិងកំពុងបើកការស៊ើបអង្កេតលើករណី គ .ប់ ស្បែកជើងសំដៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះ។
អ្នកនាំពាក្យស្ថានទូតអាមេរិកបានបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់បំផុតលើសុវត្ថិភាព និងសន្តិសុខរបស់អ្នកការទូតទាំងអស់ និងឥស្សរជនដែលមកទស្សនានៅអាមេរិក។
ទាក់ទងនឹងឧប្បត្តិហេតុនៅថ្ងៃទី១១ ខែឧសភា អាជ្ញាធរអាមេរិកកំពុងស៊ើបអង្កេតលើបញ្ហានេះ។ ការស៊ើបអង្កេតនឹងមានភាពហ្មត់ចត់ និងពេញលេញស្របតាមច្បាប់របស់សហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា ករណី គ .ប់ ស្បែកជើងលើសម្តេចតេជោ ហ៊ុន សែន បានបង្កឡើងដោយពលរដ្ឋខ្មែរអាមេរិកម្នាក់ ឈ្មោះ អ៊ុក ទូច ក្នុងពេលសម្តេចកំពុងសំណេះសំណាល និងថតរូប ជាមួយអ្នកគាំទ្រ នៅរដ្ឋធានីវ៉ាស៊ីនតោន
កាលពីយប់ថ្ងៃទី១១ ឧសភា នៅមុនពេលកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក។ ស្បែកជើងនេះមិនបានត្រូវចំសម្តេចនោះទេ ដោយហោះចំនឹងទូរស័ព្ទ របស់អ្នកគាំទ្រម្នាក់។ ក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី លោក អ៊ុក ទូច បានបញ្ជាក់ថា
លោកមានបំណង គ .ប់ ស្បែកជើងលើសម្តេចតាំងពីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយតាមរយៈការបន្លំខ្លួនជាអ្នកគាំទ្រ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកទទួលស្គាល់ថា សម្តេចមានបារមីចាំជួយ ដែលធ្វើឲ្យលោក មិនអាច គ .ប់ សម្តេចត្រូវបាន៕