រដ្ឋបាលខេត្តព្រះសីហនុចេញសេចក្តីបំភ្លឺករណីគ្រូបង្រៀន វា .យ ដំ លើប្អូនថ្លៃស្រី
ព្រះសីហនុ៖ សូមជម្រាបជូនសាធារណជន និងបងប្អូនសារព័ត៌មានមេត្តាជ្រាបថា តាមរបាយការណ៍បឋម កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានទទួល ប ណ្ដឹ .ង របស់ស្ដ្រីឈ្មោះ ហាំង ស៊ីវត្ថិវណ្ណនីដា
ពីករណីបុរសឈ្មោះ ស៊ាន វុទ្ធី បានប្រើ ហិ .ង្សា មកលើនាង បណ្ដាលឱ្យនាង រ ង រ បួ .ស ធ្ង .ន់ ធ្ង រ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅបន្ទប់ជួលភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។
យោងកំណត់ហេតុបំភ្លឺ នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថាហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣ទាបភ្លឺ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ដោយស្ដ្រីជន រ .ង គ្រោះ បានទៅរកជួបអតីតប្ដី ឈ្មោះ ស៊ាន សារ៉ាឌី នៅបន្ទប់ជួលទីតាំងខាងលើ
ដោយនាងបានតោងរបង(ផ្លោះរបង)ចូលក្នុងបរិវេណផ្ទះជួល ហើយដើរសំដៅបន្ទប់ជួលរបស់អតីតប្ដីនាង ដោយឃើញបង្អួចបិទជិត នាងបានយកកាំបិតតាំងតោនៅក្នុងរោងបាយ មក កា.ប់ ទ្វារកញ្ចក់បង្អួចបន្ទប់អតីតប្ដី បណ្ដាលឱ្យបែកកញ្ចក់អស់០១ផ្ទាំង
តែនាងមិនឃើញប្ដីនាងក្នុងបន្ទប់នោះទេ។ នាងក៏បានដើរចេញវិញទៅឈរស្រែកហៅឈ្មោះឌី(ជាអតីតប្ដី)ខ្លាំងៗ នៅមុខបន្ទប់របស់ឈ្មោះ ស៊ាន វុទ្ធី ជាបងថ្លៃ។ ពេលនោះឈ្មោះ ស៊ាន វុទ្ធី និងប្រពន្ធ បានចេញពីបន្ទប់មកស្ដីឱ្យឈ្មោះ ហាំង ស៊ីវត្ថិវណ្ណនីដា
ហើយក៏បណ្ដាលឱ្យមានការ ទា.ស់ សំដីគ្នាបង្កជា ហិ .ង្សា កើតឡើង(ប្រតាយប្រតប់) រវាងស្រី្ដ រ.ង គ្រោះ និងប្រពន្ធរបស់ឈ្មោះ ស៊ាន វុទ្ធី។ ក្រោយមកម្ចាស់ផ្ទះឈ្មោះ នូ ចន្ទដូរេន បានមក ហា.ម ឃា .ត់ ភាគីទាំងសងខាងតែពួកគេមិនស្ដាប់ ហើយឈ្មោះ ស៊ាន វុទ្ធី បានប្រើទុយោជ័រ(ទំហំ២១ម.ម) វា.យ ទៅលើស្ដ្រី រ .ង គ្រោះ
បណ្ដាលឱ្យមាន រ បួ .ស ភ្លៅ និង កំភួនជើងផ្នែកខាងក្រោយ ដើម្បីទម្លាក់ កាំ បិ .ត ពីដៃស្រ្តីឈ្មោះ ហាំង ស៊ីវត្ថិវណ្ណនីដា។ ក្រោយហេតុការណ៍ភ្លាមៗកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ និងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះអន្ដរាគមន៍
កន្លែងកើតហេតុដោយបាននាំភាគីទាំងសងខាង រួមនិងសាក្សី ទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។ ជាលទ្ធផលភាគីទាំងពីរបានព្រមព្រៀងសម្របសម្រួលគ្នាបញ្ចប់រឿង ដោយស្ដ្រីជន រ .ង គ្រោះ ស្ម័គ្រចិត្ដទទួលយកប្រាក់ចំនួន៥០០$ ដើម្បីព្យាបាល រ បួ .ស និងផ្ដិតមេដៃដកបណ្ដឹងលើឈ្មោះ ស៊ាន វុទ្ធី ផងដែរ។ (របាយការណ៍បឋម)
ក្រោយមកនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ស្រាប់តែស្ដ្រីជន រ .ង គ្រោះខាងលើ បានមកដាក់ពាក្យ ប ណ្ដឹ .ង នៅស្នងការដ្ឋានគរបាលខេត្ដព្រះសីហនុ ថែមទាំងបានបង្ហោះសារ និងរូបភាពតាមបណ្ដាញសង្គម ពីករណីដដែលនេះ។ ក្រោយពេលទទួលបានបណ្ដឹងនេះ
មន្ដ្រីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានធ្វើការកោះហៅភាគីពាក់ព័ន្ធមកបំភ្លឺជាបន្ទាន់ជុំវិញករណីនេះ នៅការិយាល័យជំនាញ។ បច្ចុប្បន្ន មន្ត្រីនគរបាលបាល ព្រ .ហ្ម ទ .ណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងអនុវត្តនីតិវិធីសាកសួរ។ ព័ត៌មានលម្អិតនឹងផ្តល់ជូននៅពេលបន្ទាប់។
អាស្រ័យដូចបានជម្រាបជូន សូមសាធារណជន និងបងប្អូនសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕