ទីបំផុត បញ្ជូន ខ្លួ. ន ស្ត្រីពាណិជ្ជកររូបស្រស់ចេញសែកអត់លុយម្នាក់ទៅ តុលាការ
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យ ព្រ.ហ្ម ទ .ណ្ឌ កម្រិតធ្ងន់រាជធានីភ្នំពេញ បានបញ្ជូនខ្លួនស្ត្រីពាណិជ្ជករម្នាក់ ដែលពាក់ព័ន្ធរឿងចេញសែកអត់លុយទៅតុលាការ
ដើម្បីបន្តនីតិវិធី ដោយមានរថយន្តសមត្ថកិច្ចបានដឹកជន ស ង្ស័ .យ រូបនេះចូលក្នុងបរិវេណសាលាដំបូងតែម្តង ព្រោះខ្លាចកាមេរ៉ាតាមប្រមាញ់ ។
ស្ត្រីជាជន ស ង្ស័ .យ ខាងលើនេះមានឈ្មោះ ពេជ្រ ស្រីមុំ អាយុ៣៥ឆ្នាំ មុខរបរពាណិជ្ជករ ស្នាក់នៅផ្ទះលេខ២៥២ ផ្លូវផ្លាទីនឹម ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជន ស ង្ស័.យ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យនគរបាល ព្រ .ហ្ម ទ .ណ្ឌ កំរិតធ្ងន់រាជធានីភ្នំពេញ បានធ្វើការ ឃា .ត់ ខ្លួនកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខអគា Rise Commercial Building លេខ៥ ផ្លូវលេខ២៨២
ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច
ចំពោះឧបករណ៍អាច ជួ.ញ ដូ រ បាន (ចេញសែកគ្មានទឹកប្រាក់) ទឹកប្រាក់ចំនួន ៧៧៦,០០០ ដុល្លារអាមេរិក តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរពាណិជ្ជករ ។
ហើយមកដល់ពេលនេះ ជន ស ង្ស័.យ កំពុងស្ថិតនៅក្នុងដំណាក់កាល ស្ថាប័នអយ្យការបើកការស៊ើបសួរ តែបើតាមប្រភពព័ត៌មានមិនទាន់ជាផ្លូវការថា ជន ស ង្ស័ .យ មានប្រាក់សម្រាប់ដាក់តម្កល់ធានាខ្លួនបាននៅក្រៅឃុំហើយ
ប៉ុន្តែមិនដឹងតុលាការសម្រេចយ៉ាងនៅឡើយទេ គឺមានតែរង់ចាំតាមដានបន្តទៀត ៕