សៀមរាប៖ ម្ចាស់គម្រោងផ្ទះល្វែង លី ហាំង សេង និង អៀង ប៊ួយគង់ ត្រូវប្រជាពលរដ្ឋ ចំនួន៨ គ្រួសារ គ្រោង ប្តឹ. ង ទៅតុលាការ
ខេត្តសៀមរាបះប្រជាពលរដ្ឋ ចំនួន៨ គ្រួសារ ដែលមានអ្នកខ្លះ រស់ នៅ ក្នុងក្រុង សៀមរាប និង អ្នក ខ្លះ រស់ នៅ រាជធានីភ្នំពេញ និង ខេត្តបាត់ ដំបង បានសម្តែង នូវ ការ ខកចិត្ត ស្ទើរ យំមិនចេញ ក្រោយពីបានបង់លុយ ទិញគម្រោងផ្ទះ ល្វែង បែបអាជីវកម្ម ២ នាក់ ប្តីប្រពន្ធ
មានឈ្មោះ លី ហាំងសេង អាយុ៥១ឆ្នាំ មុខរបរ លក់ គ្រឿង សំណង់ និង ប្រពន្ធ ឈ្មោះ អៀង ប៊ួយ គង់ អាយុ៤៨ឆ្នាំ មុខរបរ លក់គ្រឿង សំណង់ មាមានទីលំនៅក្នុងភូមិ ជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប គ្រោង ប្តឹ.ង ទៅតុលាការ ក្នុងពេលឆាប់ៗខាងមុខ នេះ ចោ.ទ ពីបទ រំ លោ .ភ លើទំនុកចិត្ត។ ដែលបានលក់ ផ្ទះ មួយ ល្វែង តម្លៃជិត ៣០ម៉ឺនដុល្លារ តែមិនទាន់ទទួលបានប្លង់កាន់កាប់ ខណៈ សំណង់ នោះសាងសង់មិន រួចរាល់ នៅឡើយ។
បើតាមតំណាងឱ្យអ្នកទិញ ៨ ល្វែង ស្មើ នឹង៨គ្រួសារ មាន ឈ្មោះ យាង ស្រី យ៉ា ភេទស្រី អាយុ ៣៥ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ ដំបង បានរៀបរាប់ប្រាប់ នៅលើផ្ទះល្វែងនាថ្ងៃទី៤ខែ ឧសភា ឆ្នាំ២០២២ នេះថា
ពួកគាត់ បានមកទិញផ្ទះល្វែង នេះ គឺ តាម មិត្តភក្តិ និង ឃើញ ម្ចាស់ផ្ទះ ល្វែង បង្ហោះក្នុងសង្គមហ្វេសប៊ុក ដូច្នេះ ទើបពួកគាត់ នាំគ្នា មកមើល អ្នកខ្លះ នៅក្នុងក្រុងសៀមរាប ខ្លះ នៅភ្នំពេញ ហើយ ម្នាក់ៗបានបង់ប្រាក់ចំនួន៣០ ទៅ៥០ភាគរយមុន ជាពិសេស រូបខ្ញុំ បង់មុន៧០ភាគរយ
និងមានអ្នកខ្លះបង់ ផ្តាច់១០០ភាគ រយថែមទៀតក៏មាន។អ្នក ស្រី រៀបរាប់បន្តថា ពួកខ្ញុំ បង់ប្រាក់ តាំងពីដើមឆ្នាំ ២០២០ មក ទល់ពេលនេះ មានរយៈពេល ប្រមាណជាង២ឆ្នាំទៅហើយ ផ្ទះធ្វើ ក៏មិនទាន់រួចរាល់ បានត្រឹមតែចាក់ជាសរសេរ និង ប្លង់សេប៉ុណ្ណោះ ផ្ទេរ កម្មសិទ្ធិ ឱ្យពួកខ្ញុំ ក៏ លោក លី ហាំងសេង និង អ្នកស្រី អៀង ប៊ួយគង់ ដែលជាម្ចាស់គម្រោង ក៏ មិនទាន់បានកាត់ ឈ្មោះ មកឱ្យពួកខ្ញុំទៀតផង។
អ្នកស្រី រៀបរាប់បន្តទៀតថា បើតាមកិច្ច សន្យា ទិញលក់ផ្ទះ ល្វែង ដែលបានផ្តិតមេដៃ នៅមុខមេធាវី កាលពីខែមករា ឆ្នាំ ២០២០ នោះ យើងបានបញ្ជាក់យ៉ាងច្បាស់ថា នៅ ពេលភាគីអ្នកទិញទូទាត់ ប្រាក់ដំណាក់កាលទី១ រួច គឺប្រាក់ កក់មុន ៣០ឬ៥០ភាគរយ នៃតម្លៃផ្ទះ ភាគីអ្នក លក់ត្រូវ
ចាប់ផ្តើម ធ្វើ បែបបទ ចុះបញ្ជី ផ្ទេសិទ្ធិ ផ្ទះ និង ដី ដែលបានលក់ នោះឱ្យទៅភាគីអ្នកទិញ ស្របទៅតាមផ្លូវច្បាប់។ ហើយ ត្រូវ សាង សង់ផ្ទះឱ្យចប់សព្វ គ្រប់ ១០០ ភាគ រយ ក្នុងរយៈពេល ១៨ខែ ដោយ គិតចាប់ពីថ្ងៃចុះកិច្ចសន្យាតទៅ។
បើតាមកិច្ចសន្យារបស់អ្នកទិញ និង អ្នកលក់ ក៏បានលើកឡើងដែរថា ក្នុង ករណីអ្នកលក់ផ្ទះល្វែងឈ្មោះ លី ហាំង សេង (ប្តី)និង ប្រពន្ធ ឈ្មោះ អៀង ប៊ួយ គង់ បើសាងសង់ផ្ទះមិនទាន់ពេលវេលា តាមការ កំណត់ទេ គឺភាគីអ្នកលក់ត្រូវទូទាត់ សងការ ខូខូចខាតឱ្យភាគីអ្នកទិញ។
ជាមួយ គ្នានេះ ប្រសិនបើ ភាគីអ្នកលក់ ឈប់លក់ផ្ទះ ឬ បំពេញ កាតព្វកិច្ច តាមកិច្ចសន្យា មិនបាន គឺភាគីអ្នកលក់ត្រូវទូទាត់ សងប្រាក់ ដែលបានទទួល ពីភាគីអ្នកទិញ ទាំងប៉ុន្មាន ក្នុងចំនួន មួយ ទ្វេរ គុណ និង ពីរ ដងឱ្យទៅភាគីអ្នកទិញវិញ។
ជុំវិញករណីនេះ មហាខ្មែរ (Maha Khmer News) នៅ មិន ទាន់អាចទាក់ទងសុំការបំភ្លឺពីលោក លី ហាំងសេង និង អ្នក ស្រី អៀង មួយ គង់ ដែលជាម្ចាស់គម្រោង ផ្ទះល្វែងនេះបាននៅឡើយទេ នៅវេលាម៉ោងព្រឹកថ្ងៃទី ៥ខែឧសភាឆ្នាំ២០២២នេះ
បានទេដោយសារទូរស័ព្ទ ស្ថិត នៅ ក្រៅតំបន់សេវា។ មហាជនទូទាំងខេត្តសៀមរាប រង់ចាំមើលថា តើម្ចាស់គម្រោង ២ នាក់ ប្តី ប្រពន្ធ នោះ ចូលខ្លួន ដោះស្រាយ ជាមួយអ្នកទិញ ដែរឬទេ ហើយ ចំពោះច្បាប់ តើមានវិធានការចាត់ការ ចំពោះមនុស្ស គេចវេះ មិនទទួលការខុសត្រូវនេះ តើច្បាប់ត្រូវអនុវត្តបែបណា៕