វិចារណកថា ! ចំណុចដែលលើកឡើងថា ” អ្នកសារព័ត៌មានគ្មានលិខិតអនុញ្ញាតចេញដោយក្រសួងព័ត៌មាន ” តើគេចង់សំដៅលើអ្វី ?​(វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុចដែលលើកឡើងថា ” អ្នកសារព័ត៌មានគ្មានលិខិតអនុញ្ញាតចេញដោយក្រសួងព័ត៌មាន ” តើគេចង់សំដៅលើអ្វី ?​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅចំណុចនេះ អ្នកសារព័ត៌មានជើងចាស់ម្នាក់ លើកឡើងជាចម្ងល់ ថាតើ គេចង់សំដៅលើ កាតសម្គាល់ខ្លួន និងលិខិតរដ្ឋបាលផ្សេងៗចេញដោយ ចាងហ្វាងការផ្សាយ ឬយ៉ាងណា?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាច្បាប់ អង្គភាពកាសែតនីមួយៗបានសុំច្បាប់ផ្សាយព័ត៌មាន ពីក្រសួងព័ត៌មាន ដើម្បីឱ្យចេញអាជ្ញាប័ណ្ណចែកផ្សាយ។ ហើយម្ចាស់សារព័ត៌មានត្រូវបានគេហៅថាជា ” ចាងហ្វាងការផ្សាយ “។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថាប័នសារព័ត៌មាន ក៏ត្រូវទៅចុះបញ្ជីក្រសួងមុខងារសាធារណ: ក្រសួងពាណិជ្ជកម្មផងដែរ ដើម្បីយកនាមករណ៍នៅក្រសួងពាណិជ្ជកម្ម ពេលចុះបញ្ជីស្ថាប័នបានហើយ ចាងហ្វាងកាសែត ត្រូវគេឱ្យឋានះថាជា ” នាយកក្រុមហ៊ុន “។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលដែលបានចុះបញ្ជីតាមច្បាប់សព្វគ្រប់ហើយ ស្ថាប័នកាសែតត្រូវគេហៅក្នុងច្បាប់ពាណិជ្ជកម្មជាតិ និងអន្តរជាតិថា ” ជានីតិបុគ្គល ” ដែលបង្កើតឡើងដោយច្បាប់ ហើយមានកាតព្វកិច្ចបង់ពន្ធអាករនានាជូនរដ្ឋ។ ប្រាក់ពន្ធដែលស្ថាប័នព័ត៌មានបង់ពន្ធជូនរដ្ឋនោះហើយ ដែលបានចូលរួមចំណែកជាប្រាក់ចំណូលជាតិ ដែលអស់លោកជាមន្ត្រីទទួលបានប្រាក់ខែនោះឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណួរសួរថា ក្នុងនាមជាស្ថាប័ននីតិបុគ្គលដែលបង្កើតឡើងដោយច្បាប់យ៉ាងត្រឹមត្រូវបែបនេះ តើចាងហ្វាង(នាយកអង្គភាពសារព័ត៌មាន) និពន្ធនាយក ឬអ្នកដែលមានឋានះក្នុងអង្គភាពមានសិទ្ធិចុះហត្ថលេខាលើប័ណ្ណសម្គាល់ខ្លួន និងលិខិតស្នាមរដ្ឋបាលនានាចេញដោយអង្គភាពឬក៏អត់ ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចម្លើយគឺ មានសិទ្ធិពេញលេញ(តាមនីតិវិធីរដ្ឋបាល) ។ នៅត្រង់ថា អស់លោកណាជានាយកស្ថាប័ន ឬបុគ្គលណាទទួលស្គាល់ ឬមិនទទួលស្គាល់ គឺជារឿងរបស់អស់លោកទេ សំខាន់ឱ្យតែអង្គភាពសារព័ត៌មាននោះទទួលស្គាល់ថាជាបុគ្គលិករបស់គេ ហើយព័ត៌មាននៅតែត្រូវបានផលិតផ្សាយ ទោះអស់លោកណា សហការ ឬមិនសហការក៏ដោយចុះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងច្បាប់ ស្តីពី របបសារព័ត៌មាន គ្មានមាត្រាណាមួយដែលចែងថា ” អ្នកសារព័ត៌មានត្រូវតែមានកាតក្រសួងព័ត៌មាន ទើបគេធ្វើការជាមួយនោះទេ “។ វិវាទជាមួយនឹងអ្នកកាសែត គឺប្រើយន្តការ ច្បាប់ ស្តីពី របបសារព័ត៌មាន បើដោះស្រាយគ្នាក្រៅប្រព័ន្ធតុលាការ សម្របសម្រួលគ្នាមិនត្រូវ គឺ តតាំងគ្នាតាមផ្លូវតុលាការចុះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះគេគួរតែចេះច្បាប់ពាណិកម្ម ចេះរដ្ឋបាលឲ្យបានច្បាស់លាស់ កុំចេះលំៗ ហើយស្រែកថាគេខុស ទាំងដែលខ្លួនឯងយល់មិនទាន់ច្បាស់ផងពីការគ្រប់គ្រងរដ្ឋបាល នៃអង្គភាពនីមួយៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧទាហរណ៍ស្រដៀងគ្នាមួយយ៉ាងសាមញ្ញថា ធនាគារមួយ ក្រុមហ៊ុនទូរស័ព្ទមួយបានទទួលអាជ្ញាប័ណ្ណពីក្រសួងរបស់រដ្ឋដើម្បីធ្វើអាជីវកម្ម ពេលប្រើប្រាស់បុគ្គលិកឱ្យធ្វើការ ទំនាក់ទំនងជាមួយនឹងអង្គភាពរដ្ឋ អង្គភាពឯកជន ឬសាធារណៈជន តើអង្គភាពនោះ ត្រូវចាំបាច់ទាល់តែសុំកាត ឬលិខិតពីក្រសួង ទើបទទួលស្គាល់បុគ្គលិករបស់គេ ឬយ៉ាងណា ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង