រដ្ឋបាលខេត្តសៀមរាបចេញសេចក្តីជូនដំណឹង ស្តីពីការដកហូតឧបករណ៍នេសាទ ល្មើ.ស ច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តសៀមរាប
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជានេសាទទាំងអស់នៅក្នុង ខេត្តសៀមរាបឱ្យបានជ្រាបថា៖ ដើម្បីចូលរួមទប់ស្កាត់បទ ល្មើ.ស ជលផលនៅក្នុងដែននេសាទបឹងទន្លេសាប និងក្នុងគោលបំណងគ្រប់គ្រង
ប្រើប្រាស់ធនធានជលផលប្រកបដោយនិរន្តរភាព ស្របតាមខ្លឹមសារនៃ ច្បាប់ស្តីពីជលផល និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តសៀមរាប
សូមជម្រាប បងប្អូនប្រជានេសាទទាំងអស់ដែលកំពុងនេសាទ និងរក្សាទុកឧបករណ៍នេសាទ ល្មើ.ស ច្បាប់មានដូចជា៖ អួនអូសទឹកសាប អាំងវិចទ័រឆក់ត្រី ម៉ាញ់ ឈិបយន្ត កន្ត្រងអូសលៀសដោយម៉ាស៊ីន និងឧបករណ៍ នេសាទដែលបង្កើតថ្មី
ឬឧបករណ៍នេសាទដែលគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឧបករណ៍នេសាទ ល្មើ.ស ច្បាប់ដទៃទៀត ត្រូវប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចនៅ ក្នុងមូលដ្ឋានរៀងៗខ្លួន ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ជាកំហិត។
ទន្ទឹមនឹងនេះ សូមបងប្អូនប្រជានេសាទទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ថ្នាំ ពុ.ល សារធាតុ គី.មី និងសកម្មភាពដទៃទៀតដែលបណ្តាលឱ្យប៉ះពាល់ដល់ធនធានជលផល។ ករណីមិនអនុវត្តតាមសេចក្តី ជូនដំណឹងខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាលនៃគណៈអភិបាលក្រុង-ស្រុក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានមន្ទីរ បរិស្ថានខេត្ត រដ្ឋបាលឃុំ-សង្កាត់ពាក់ព័ន្ធ និងបងប្អូនប្រជានេសាទទាំងអស់ ត្រូវចូលរួមសហការអនុវត្ត តាមសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
សូមអានព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម ៖