ចា.ប់ ខ្លួនមន្ដ្រីនគរបាលម្នាក់ នៅអគ្គនាយកដ្ឋានភស្ដុភា ពាក់ព័ន្ធករណី ឆ.បោ.ក ប្រាក់ជិត៣០ម៉ឺនដុល្លារ រឿងរត់ការចូលក្របខ័ណ្ឌនគរបាល
(ភ្នំពេញ)៖ មន្ដ្រីនគរបាលម្នាក់ បម្រើការងារនៅអគ្គនាយកដ្ឋានភស្ដុភា និងហរិញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាល ព្រ.ហ្ម ទ.ណ្ឌ ចា.ប់ ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ
តាម ប ណ្ដឹ.ង របស់ ជ.ន រ ង គ្រោះ ពាក់ព័ន្ធករណី ឆ បោ.ក ប្រាក់ជិត៣០ម៉ឺនដុល្លារ រឿងរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រោយ ឃា.ត់ ខ្លួនកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនមន្ដ្រីនគរបាលឈ្មោះ ឡេង សុធីវុន អាយុ៣៩ឆ្នាំ
ស្នាក់នៅផ្ទះលេខ០៣ ផ្លូវ១២៣ ភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចំការមន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។
សូមជម្រាបថា ជ.ន រ.ង គ្រោះ ២៨នាក់ បានដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយបាន ចោ.ទ ប្រ កា.ន់ ថា កាលពីអំឡុងចុងឆ្នាំ២០១៩ ឈ្មោះ ឡេង សុធីវុន បានប្រើប្រាស់តួនាទីរបស់ខ្លួនជាមន្ត្រីនគរបាល
នៅអគ្គនាយកដ្ឋានភស្តុភា ទៅ ឆ បោ.ក ក្រុម ជ.ន រ.ង គ្រោះ ដោយអះអាងថា រូបគេជាជំនួយការរបស់អ្នកធំម្នាក់ អាចរត់ការឲ្យ ជ.ន រ.ង គ្រោះ ទាំង ២៨នាក់
ចូលក្របខណ្ឌនគរបាលជាតិបានត្រឹមរយៈពេល ៦ខែប៉ុណ្ណោះ និងមានឈ្មោះក្នុងក្របខណ្ឌទាំងអស់ ដោយតម្រូវឲ្យបង់លុយក្នុងម្នាក់ៗ ចំនួន១៨,០០០ដុល្លារ។
ដោយជឿជាក់លើ ជ ន ស ង្ស័.យ ក្រុម ជ .ន រ ង គ្រោះ បានប្រមូលលុយបាន២៨០,០០០ដុល្លារ ប្រគល់ឲ្យទៅឈ្មោះ ឡេង សុធីវុន ដើម្បីរត់ការតាមការសន្យា ប៉ុន្តែចុងក្រោយ ជ.ន ស ង្ស័ .យ មិនអាចរត់ការបានសម្រេច
និងគេចវេសមិនព្រមប្រគល់ប្រាក់ត្រឡប់ឲ្យក្រុម ជ.ន រ ង គ្រោះ នោះទេ ទើបក្រុម ជ.ន រ ង គ្រោះ សម្រេចដាក់ពាក្យ ប្ដឹ.ង ជ.ន ស ង្ស័.យ ទៅកាន់នាយកដ្ឋាន ព្រ.ហ្ម ទ.ណ្ឌ ក្រសួងមហាផ្ទៃដើម្បីឲ្យជួយរកយុត្តិធម៌។
នៅចំពោះមុខសមត្ថកិច្ច ជ.ន ស ង្ស័.យ ឈ្មោះ ឡេង សុធីវុន បានសារភាពថា ខ្លួនពិតជាទទួលលុយចំនួន ២៨០,០០០ដុល្លារ ពីក្រុម ជ.ន រ .ង គ្រោះ ពិតប្រាកដមែន ដើម្បីរត់ការចូលបម្រើក្នុងក្របខណ្ឌនគរបាលជាតិប្រាកដមែន៕