អភិបាលខេត្តកំពត ព្រ.មា ន នឹងស្នើដក«អាជ័យចំាចម្ការ»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តកំពត ៖ បន្ទាប់ពីធ្វើទស្សនកិច្ចមួយឈុតនៅច្រកទ្វារអន្តរជាតិព្រែកចាក ឯកឧត្តមអភិបាលខេត្តបានធ្វើការ ព្រ.មា ន ដល់មន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ដែលអាចនឹងស្នើដកចេញ ប្រសិនបើនៅតែរបៀប «អាជ័យចាំចម្ការ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពតដែលរួមដំណើរដោយអស់លោកជាអភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត និងអមដោយលោក អូន ខន អភិបាលស្រុកកំពង់ត្រាច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យមើលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ស្ថិតនៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីមានការពិនិត្យទិដ្ឋភាព រួមដោយមានមន្ត្រីគយ-រដ្ឋាករ និងនគរបាលច្រកទ្វារព្រំដែន ឯកឧត្តមបានមានប្រសាសន៍ដោយត្រង់ៗទៅកាន់មន្ត្រីគយ-រដ្ឋាករ និងមន្ត្រីនគរបាលច្រកទ្វារថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អស់លោកមានតួនាទីមកនៅច្រកទ្វារព្រំដែននេះ ត្រូវតែមានស្មារតីសម្អាត និងជួសជុលឱ្យមានសោភ័ណភាពឡើងវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្ត ម៉ៅ ធនិន បាន ប.ន្ទោ ស ថា មន្ត្រីច្រកទ្វារអស់លោកឯង ត្រូវចេះមើលភូមិផងរបងជិតគ្នាផង(ច្រកព្រំដែនវៀតណាម) កុំអង្គុយចាំតែត្រួតពិត្យហើយមិនចេះសម្អាតផ្ទះខ្លួនឯង តើរស់នៅយ៉ាងម៉េចបើផ្ទះខ្លួនគគ្រិចបែបហ្នឹង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន និយាយថា ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកពិតជាមានសារសំខាន់ណាស់ គឺតំណាងឱ្យប្រទេសរបស់ខ្លួន គួរណាស់ថែរក្សាឱ្យបានគ្រប់ពេលគ្រប់វេលា និងចាត់ទុកថា កន្លែងច្រកទ្វារនេះ ដូចជាផ្ទះខ្លួនឯងអ៊ីចឹង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើក្បឿងមួយជ្រុះត្រូវតែជួសជុលភ្លាម អំពូលភ្លើងមួយអត់ភ្លឺត្រូវតែដោះដូរឱ្យភ្លឺឡើងវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យមន្ត្រីត្រួតពិនិត្យច្រកទ្វាររុះរើរនាំងបាំងផ្លូវនៅពីមុខប៉ុស្តិ៍ចេញ ដោយឱ្យខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តជាអ្នកចាត់ចែង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តបានព្រមានត្រង់ៗថា ត្រូវតែសម្អាតអគារទាំងអស់ឱ្យមានសោភ័ណភាពឡើងវិញ ។ ហើយបើមន្ត្រីណាមិនព្រមអនុវត្តកិច្ចការនេះ លោកក្នុងនាមថ្នាក់ដឹកនាំខេត្ត អាចធ្វើសំណើទៅថ្នាក់លើដកមន្ត្រីរូបនោះចេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានប្រាប់ក្រុមមន្ត្រីនៅច្រកទ្វារថា ចាប់ពីពេលនេះទៅ ក្នុងមួយអាទិត្យលោកចុះមកពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកនេះម្ដង ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង