រឿងកាន់តែក្តៅ ! ជំនួយការសម្តេចតេជោ ហ៊ុន សែន ធ្វើលិខិតស្នើសុំសម្ដេចក្រឡាហោម ពិនិត្យករណីលោកសៀក មុន្នី អភិបាលស្រុកអូររាំង
ខេត្តមណ្ឌលគិរី ៖ នៅទីបំផុត ឯកឧត្តម ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានធ្វើលិខិតអន្តរាគមន៍មួយច្បាប់គោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយស្នើសុំសម្ដេចក្រឡាហោម ស ខេង
ធ្វើការពិនិត្យលើ លោក សៀក មុន្នី អភិបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី និងមន្ត្រីស្រុកអូររាំង មួយចំនួនទៀត ដែលតែងតែប្រើ អំ ណា.ច គំ រា.ម កំ ហែ.ង ប្រជាពលរដ្ឋជនជាតិដើមភាគតិច និង ឃុ ប ឃិ.ត គ្នាជាប្រព័ន្ធធ្វើឯកសារយកដីរដ្ឋ និងដីប្រជាពលរដ្ឋជនជាតិដើមភាគតិច ធ្វើជាកម្មសិទ្ធិ រួចយកទៅលក់អោយឈ្មួញ ។
ក្នុងលិខិតរបស់ ឯកឧត្តម ប៉ែន អ៊ាន បានជម្រាបជូនសម្តេច ក្រឡាហោមស ខេង ថា ខ្ញុំ (ឯកឧត្តម ប៉ែន អ៊ាន) បានចុះទៅពិនិត្យស្ថានភាពជាក់ស្តែង នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី បានជួបប្រជាជនដើមភាគតិចមួយចំនួន ដែលបានរាយការណ៍មកខ្ញុំ
ក្រោយមកទៀត ខ្ញុំបានចាត់ចែងក្រុមការងារ និងមេធាវី ចុះស្រាវជ្រាវបន្ថែម ដោយឃើញថា ប្រជាពលរដ្ឋជនជាតិដើមភាគតិចមួយចំនួន ដែលបានរស់នៅ និងអាស្រ័យផលធ្វើផ្ទះ ដាំដំណាំតាមជើងភ្នំ និងងដងអូរ តាមទំនៀម ទម្លាប់ប្រពៃណីយូរមកហើយ
និងដីសហគមន៍ជនជាតិដើមភាគិតិច ត្រូវគេ រំ លោ.ភ បំ ពា.ន យក ដកហូត ដោយយកលេសថា ជាដីរដ្ឋ ហើយក្រោយមក ក៏ក្លាយជាដីរបស់អ្នកមានលុយ មាន អំ ណា ច គេធ្វើរបងហ៊ំព័ទ្ធ មានឯកសារកាន់កាប់ទៅវិញ ហើយដីរបស់ប្រជាពលរដ្ឋមួយចំនួនទៀ
មានឯកសារកាន់កាប់ ទិញលក់ ទទួលស្គាល់ដោយអាជ្ញាធរ ភូមិ ឃុំ ស្រុក តែបែរជាអាជ្ញាធរខាងកសិកម្ម រឺខាងរដ្ឋបាលព្រៃឈើ និងស្រុក ថា ខុ.ស ច្បាប់ ត្រូវតុលាការ ចោ.ទ ប្រ កា.ន់ ចា .ប់ ដា .ក់ គុ.ក ក៏មាន។ គឺច្បាស់ណាស់ អាជ្ញាធរគ្រប់គ្រង ដឹងឮថា ដីណាស្របច្បាប់ ដីណាជាដីរដ្ឋ តែបើ ប៉ះ ផលប្រយោជន៍ពួកគេ ក៏ក្លាយជារឿងរ៉ាវ ហើយអ្នក រ ង គ្រោះ គឺជាប្រជាពលរដ្ឋតូចតាច ទន់ខ្សោយ ដែលគ្មានខ្សែ ប ក្ខ ពួ ក
ក្នុងលិខិតដដែលបន្តទៀតថា កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋជនជាតិដើមភាគតិចមួយចំនួន បានរាការណ៍ជូនក្រសួងមហាផ្ទៃ និងអាជ្ញាធរថ្នាក់ជាតិតាមរយៈខ្ញុំ ប៉ែន អ៊ាង ថា លោកសៀក មុន្នី បានប្រើមន្ត្រីជាកូនចៅ ក្លែ ង ឯកសារ ស្នាមមេដៃយកដីប្រជាពលរដ្ឋមួយចំនួន
លក់ឲ្យឧកញ៉ាស្រី ចន្ធូរ ធ្វើប័ណ្ណកម្មសិទ្ធិ គំ រា.ម កំ ហែ.ង ទិញដីពីប្រជាពលរដ្ឋក្នុងតម្លៃទៀប ដើម្បីលក់បន្ត និងដើម្បីធ្វើការអភិវឌ្ឈន៍ ហើយដីមួយចំនួនទៀតជាដីចំការស្រល់ ជាកម្មសិទ្ធិរបស់អ្នកធំ អ្នកមានលុយដែរ ។
មិនត្រឹមតែប៉ុណ្ណោះ ពេលមានរឿងរ៉ាវទំនាស់ដីធ្លី លោកសៀក មុន្នី មិនដែលយកចិត្តជួយដោះស្រាយ រកយុត្តិធម៌ជូនប្រជាពលរដ្ឋទេ ហាក់បីដូចជាមានការ រើ .ស អើ .ង ។
បានឮថាលោកសៀក មុន្នី មាន អំ ណា.ច មិ ន ខ្លា ច ច្បាប់បែបនេះ ដោយសារមានបងប្អូន មានខ្សែ ប ក្ខ ពួ ក នៅក្រសួងមហាផ្ទៃ ជាអ្នកចាំជួយជ្រោមជ្រែង….។
ក្នុងលិខិតរបស់ ឯកឧត្តម ប៉ែន អ៊ាន បានស្នើសុំសម្តេចក្រហាហោម ស ខេង មេត្តាពិនិត្យ ជ្រាវជ្រាវករណីនេះឲ្យបានច្បាស់លាស់ ដើម្បីមានតម្លាភាព យុត្តិធម៌ ដល់គ្រប់ភាគីទាំងប្រជាពលរដ្ឋ និងអាជ្ញាធរ និងវិន័យចំពោះមន្ត្រីដែលប្រព្រឹត្ តខុ ស ដើម្បីការពារការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។
ជុំវិញនឹងករណីនេះ «Maha Khmer» នៅមិនទាន់សុំការបកស្រាយពីលោក សៀក មុន្នី អភិបាលស្រុកអូររាំង បាននៅឡើយទេ តែយ៉ាងណា យើងរង់ចាំជានិច្ច ៕