សារព័ត៌មានមហាខ្មែរ

ត្រៀមខ្លួនសារជាថ្មី! គ្រឹះស្ថានសិក្សារដ្ឋចំនួន១៧៣សាលា នឹងបើកឡើងវិញទាំងអស់ក្នុងសប្តាហ៍ក្រោយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសេចក្តីប្រកាសរបស់មន្ទីរព័ត៌មានខេត្តសៀមរាបបានឱ្យដឹងថា អាជ្ញាធរខេត្តសៀមរាប បង្ហាញថា គ្រឹះស្ថានសិក្សារបស់រដ្ឋក្នុងខេត្ត ចំនួន១៧៣សាលា គ្រោងនឹងបើកឲ្យដំណើរការសាកល្បងនៅសប្តាហ៍ក្រោយនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ គណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាមួយពីចម្ងាយតាមប្រព័ន្ធអនឡាញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប អនុប្រធានប្រចាំការនៃគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនខេត្ត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត គណៈអភិបាលក្រុង-ស្រុក និងមន្រ្តីការិយាល័យអប់រំ យុវជន និងកីឡាក្រុង-ស្រុកទាំង១២របស់ខេត្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កិច្ចប្រជុំបានធ្វើការពិភាក្សា និង ឯកភាពគ្នាជាគោលការណ៍អំពីការបើកដំណើរការសាលារៀនសាកល្បង។ ខេត្តសៀមរាបនឹងត្រូវបានបើកឲ្យដំណើរការសាកល្បង សាលាកំរឹតមធ្យមសិក្សាចំនួន៤៤សាលា នៅថ្ងៃទី១៨តុលា និងសាលាកំរឹតបឋមសិក្សាចំនួន ១២៩សាលា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ដែលសាលារៀនទាំងនេះ ស្ថិតនៅក្នុងចំណុះនៃរដ្ឋបាលស្រុកទាំង៨ ដែលបានដាក់ពាក្យស្នើសុំកន្លងមករួមមាន ៖ ១. ស្រុកបន្ទាយស្រី , ២. ស្រុកស្វាយលើ , ៣. ស្រុកសូទ្រនិគម , ៤. ស្រុកប្រាសាទបាគង , ៥. ស្រុកស្រីស្នំ , ៦. ស្រុកវ៉ារិន , ៧. ស្រុកអង្គរធំ និង ៨. ស្រុកក្រឡាញ់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបើកដំណើរការសាលារៀនសាកល្បងនៅខេត្តសៀមរាប គឺត្រូវបានត្រៀមរួចជាស្រេច នូវការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារដែលបានដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ការអនុវត្តវិធានការ៣ការពារ និង៣កុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមទាំងការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ដែលទាំងបុគ្គលិកអប់រំ គ្រូបង្រៀន និងសិស្សានុសិស្ស ត្រូវតែធានាថា បានចាក់វ៉ាក់ស៊ាំងបង្ការរួចហើយ ហើយអាជ្ញាធរមូលដ្ឋាន ការិយាល័យអប់រំ គណៈកម្មការទ្រទ្រង់សាលា សមាគមមាតាបិតាសិស្ស រួមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ បានរួមគ្នាទទួលខុសត្រូវ ដែលជាពិសេសនោះ គឺការផ្តល់កិច្ចសហការគាំទ្រ យ៉ាងពេញទំហឹងពីមន្ទីរសុខាភីបាលខេត្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអភិបាលរងខេត្តសៀមរាប មានប្រសាសនថា ពិភពលោកយើងនេះប្រហែលជាយើងត្រូវរស់នៅជាមួយនឹងជំងឺកូវីដ-១៩យូរអង្វែងបន្តទៀត ដោយសារតែជំងឺឆ្លងដ៏កាចសាហាវមួយនេះ មិនទាន់ទៅណាឲ្យឆ្ងាយពីពិភពលោកយើងនេះទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពីព្រោះវានៅតែបន្តការឆ្លងរាតត្បាតជាសកលនៅឡើយ ជាពិសេសក្នុងរយៈពេលខ្លីនិងមធ្យមខាងមុខនេះ វីរុសកូវីដ-១៩ វានៅបន្តការបំលែងខ្លួនទៅជាទម្រង់ថ្មីៗទៀតនោះ ប៉ុន្តែថ្វីត្បិតតែយើងមិនទាន់អាចកម្ចាត់ចោលនូវមេរោគនេះទាំងស្រុងបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែយើងក៏មិនអាចរត់គេចពីវាបានរហូតនោះដែរ ដូច្នេះការឈានមកដល់ពេលនេះ វាគឺជាដំណាក់កាលដែលមិនអាចរង់ចាំការស្ងប់ស្ងាត់ទាំងស្រុងនៃវិបត្តិកូវីដ-១៩នោះទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះដើម្បីការពារសុខភាពអាយុជីវិតយើង ក្រុមគ្រួសារយើង និងសហគមន៍យើងទាំងអស់គ្នា យើងទាំងអស់គ្នាត្រូវបន្តរៀនរស់តាមបែបគន្លងថ្មីជាមួយនឹងកូវីដ-១៩ ជាពិសេសត្រូវចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។