សារព័ត៌មានមហាខ្មែរ

សម្តេចតេជោ ហ៊ុន សែន៖ ក្រោយពីធ្វើតេស្តនៅតាមវត្តទាំងអស់ក្នុងក្រុងភ្នំពេញ លទ្ធផលស្ទើរតែពាក់កណ្តាល មានឆ្លងកូវីដ១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែននៅព្រឹកថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០២១នេះ បានផ្ញើសារជាសំឡេងជូនជនរួមជាតិពាក់ព័ន្ធនឹងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីថ្ងៃម្សិលមិញនេះ ក្រុមគ្រូពេទ្យបានយកសំណាក់គ្រប់វត្ត ហើយស្ទើរតែពាក់កណ្ដាលវត្តនៅទីក្រុងភ្នំពេញនេះ គឺមានឆ្លង covid-19។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា «ខ្ញុំព្រះករុណាខ្ញុំ សូមឱ្យមានការយល់ នូវការចង់ធ្វើបុណ្យធ្វើទាន ប៉ុន្តែឆ្នាំ ២០២១នេះ ខុសពីឆ្នាំ ២០២០ នៅត្រង់ថា ព្រឹត្តិការណ៍ ២០កុម្ភៈឆ្នាំ២០២១ បានធ្វើឱ្យយើងមកដល់ពេលនេះមានមនុស្សជាង ១០ ម៉ឺននាក់បានឆ្លង និងជាងពាន់នាក់បានស្លាប់រួចហើយ ដែលជារឿងអណោចអាធ័មសម្រាប់ប្រជាពលរដ្ឋរបស់យើង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ត្រឹមតែរយៈពេលបីថ្ងៃតែប៉ុណ្ណោះ នៃពិធីកាន់បិណ្ឌឆ្នាំ២០២១នេះ ចំនួនឆ្លងនៅតាមទីអារាមមានការកើនឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងបន្ថែមទៀតថា ប្រជាពលរដ្ឋរបស់យើងបានចោទសំណួរថា បន្ទាប់ពីចាក់វ៉ាក់សាំងរួចហើយហេតុអ្វីក៏នៅតែឆ្លង ព្រោះមកដល់ពេលនេះយើងបានចាក់វ៉ាក់សាំងជាង ១៣លាននាក់រួចហើយ ក្នុងចំណោមអ្នកដែលត្រូវចាក់ប្រមាណ១៤លាននាក់ ចាប់ពីកុមារ ៦ឆ្នាំឡើងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោក៏បានលើកឡើងថា «ខ្ញុំ ព្រះករុណាខ្ញុំក៏សូមទូលប្រគេនថា ខ្ញុំព្រះករុណាខ្ញុំធ្លាប់និយាយហើយថា វ៉ាក់សាំងតែមួយមុខមិនអាចជួយបាននោះទេ គឺគ្រាន់តែជួយកាត់បន្ថយការវិវឌ្ឍន៍ទៅកាន់ភាពធ្ងន់ធ្ងរនៃជំងឺ និងកាត់បន្ថយការស្លាប់តែប៉ុណ្ណោះ ប៉ុន្តែវិធានការសុខាភិបាលទៅវិញទេដែលជាវិធានការត្រូវប្រកាន់យកដែលយើងនិយាយថា បីកុំ បីការពារ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា «ខ្ញុំព្រះករុណាខ្ញុំក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលពិតជាមិនអាចឈរឱបដៃមើលការស្លាប់ ការឆ្លងរបស់ប្រជាជនយើងដោយសារការធ្វេសប្រហែសនោះទេ សង្ឃឹមថាប្រជាពលរដ្ឋរបស់យើងមានការយល់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា ការឈប់សម្រាករយៈពេល ៣ថ្ងៃ នៃពិធីភ្ជ៉ំបិណ្ឌនៅតែមានដដែល ដែលជាការបើកឱកាសឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរកម្សាន្តនៅទីនេះទីនោះបានផងដែរ ជាពិសេសនៅតាមតំបន់ទេសចរណ៍ធម្មជាតិ ទេសចរណ៍សហគមន៍ ដែលមានការរៀបចំបានល្អ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងបានស្គាល់ប្រទេសខ្លួនឯង ស្គាល់រមណីយដ្ឋានទេសចរណ៍ដ៏ល្អរបស់យើង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។