សារព័ត៌មានមហាខ្មែរ

ជារឿងល្អណាស់! វ៉ាក់សាំង​កូវីដ ១៩ ​ប្រភេទ​ស៊ីណូវ៉ាក់​ ៣ លាន​ដូស​របស់​ចិន ​នឹង​ដឹក​មក​ដល់​កម្ពុជានា​ព្រឹកថ្ងៃនេះ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញៈ វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ ១៩ ​ប្រភេទ​ស៊ីណូវ៉ាក់​ចំនួន​ ៣ លាន​ដូស ​ក្នុង​ចំណោម ​៩ លាន​ដូស ​នឹង​ដឹក​មកដល់​ប្រទេស​កម្ពុជា​ នា​ព្រឹក​ថ្ងៃទី​ ២៤ ​ខែកញ្ញា ​នេះ ​តាម​ការបញ្ជា​ទិញ​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ខណៈ​វ៉ាក់សាំង​៣លាន​ដូស​ទៀត​នឹង​ដឹក​មកដល់​នៅ​ដើម​សប្តាហ៍​ក្រោយ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ស្រី​ យក់ សម្បត្តិ ​រដ្ឋលេខា​ធិការ​ក្រសួង​សុខាភិបាល ​បានបញ្ជាក់​យ៉ាង​ខ្លី​នៅ​ថ្ងៃទី ២២ ​កញ្ញា​ថា ​វ៉ាក់សាំង​កូវីដ ១៩ ​ប្រភេទ​ស៊ីណូវ៉ាក់​ដែល​ជា​ការបញ្ជា​ទិញ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ចំនួន​៣ លាន​ដូស ​នឹង​ដឹក​មកដល់​នៅ​ព្រឹក​ថ្ងៃ​ទី ២៤ ​នេះ ​ដើម្បី​ចាក់ជូន​ប្រជាពលរដ្ឋ​សម្រាប់​ដូស​ជំរុញ ​និង​កុមារ ​អាយុ​ពី​ ៦ ឆ្នាំ ​ដល់​ក្រោម​ ១២ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វ៉ាក់សាំង​កូវីដ ១៩ ​ចំនួន​ ៣ លាន​ដូស​នេះ ​ជា​វ៉ាក់សាំង​ក្នុង​ចំណោម​ ៩ លាន​ដូស​ដែល​នឹង​ដឹកមក​ដល់​កម្ពុជា​ក្នុង​ខែ​កញ្ញា​នេះ។ រីឯ ​៣ លាន​ដូស​ទៀត ​នឹង​មកដល់​ក្នុង​អំឡុង​ថ្ងៃទី​ ២៦ ​ឬ​ ២៧ ​ខែកញ្ញា ​និង ​៣ លាន​ដូស​ផ្សេង​ទៀត ​ដែល​ជា​ការសន្យា​ផ្តល់​ជូន​ពី​រដ្ឋមន្រ្តី​ការបរទេស​ចិន ​លោក​ វ៉ាង យី ​នឹង​ដឹក​មកដល់​ក្នុង​ខែនេះ​ដូចគ្នា​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​យុទ្ធនាការ​ថ្នាក់​ជាតិ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩​ ដល់​កុមារ​អាយុ​ចាប់ពី ​៦ ឆ្នាំ ​ដល់​អាយុ​ក្រោម​ ១២ ឆ្នាំ ​និង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​សម្រាប់​ក្រុម​មនុស្ស​អាយុ​ ១៨ ឆ្នាំ​ឡើង​ កាលពី​ថ្ងៃទី ១៧ ​កញ្ញា ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​ថ្លែងថា​ វ៉ាក់សាំង ​៦ លាន​ដូស​ដែល​នឹងមក​ដល់​បន្ថែម​នេះ​ ជា​ការបញ្ជា​ទិញ​របស់​រាជ​រដ្ឋាភិបាល។ ឯវ៉ាក់សាំង​ចំនួន​ ៣ លាន​ដូស ​ដែល​លោក ​វ៉ាង យី ​សន្យា​ផ្តល់​ឱ្យ​មក​កម្ពុជា ​ក៏​នឹង​ដឹកមក​ដល់​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ​ប្រភេទ​ស៊ីណូវ៉ាក់​ដូស​ជំរុញ​ ជូន​ប្រជាពលរដ្ឋ​ ដែល​មាន​អាយុ​ពី​១៨ឆ្នាំ​ឡើង ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ​ដូស​ទី២ ​ឬ​គ្រប់​ដូស​រួច​ ហើយ​មាន​គម្លាត​ចាប់​ពី​ ៤ ខែ​ឡើង។ អ្នក​ទាំង​នោះ​នឹង​ត្រូវ​ចាប់​ផ្តើម​ចាក់​ពី​ថ្ងៃទី ១១ ​ខែតុលា ​ដោយ​ចាប់​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​មុន​គេ ​និង​បន្ត​ទៅ​តាម​បណ្តា​ខេត្ត​ជាបន្ត​បន្ទាប់​នៅ​ទូទាំង​ប្រទេស​រហូត​ដល់​ចុងឆ្នាំ​ ២០២១ ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​របាយការណ៍​របស់​ក្រសួ​ងសុខាភិបាល ​គិត​ត្រឹម​ថ្ងៃ​ទី ២២ ​ខែ កញ្ញា ​ឆ្នាំ ២០២១ ​ប្រជាពលរដ្ឋ​អាយុ​ពី​ ១៨ ឆ្នាំ​ឡើង​ចំនួន​ ៩៨,៥៣% ​ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ ​១០ លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩។ ក្រុម​មនុស្ស​អាយុ​ពី​ ១២ ឆ្នាំ ​ទៅ​ក្រោម​ ១៨ ឆ្នាំ ​ចំនួន ​៨៨,៥៥% ​ធៀប​នឹង​ចំនួន​ប្រជាជ​នគោលដៅ​ជិត ​២ លាន​នាក់​ បាន​ចាក់​វ៉ាក់សាំង​រួច​រាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​ក្រុម​កុមារ​អាយុ​ពី ​ ៦ឆ្នាំ ​ដល់​ក្រោម ​១២ ឆ្នាំ ​ចំនួន ​៥៦,៤៩% ​ធៀប​នឹង​ប្រជាជន​គោលដៅ ​ជាង ​១,៨ លាន​នាក់​ក៏​ទទួល​បាន​វ៉ាក់សាំង​រួច​ហើយ​ផង​ដែរ។ រីឯ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ​ដូស​ជំរុញ​ មកដល់​ពេល​នេះ​ចាក់​បាន​ចំនួន​ជិត​ ៨៥ ម៉ឺន​នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ​យោង​តាម​ការឱ្យ​ដឹង​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី៣ ​កាល​ពី​ថ្ងៃទី ២១ ​កញ្ញា ​ក្រុម​គ្រូពេទ្យ​យុទ្ធជន​អាវ​ស​ ផ្នែក​សម្ភព ​នៅ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី៧ ​(គន្ធបុប្ផាទី៣) ​បាន​ជួយ​ស្ត្រី​គ្រប់​ខែ ​ដែល​វិជ្ជមាន​កូវីដ ១៩ ​ចំនួន ​៦ នាក់​ បាន​សម្រាល​កូន​ប្រកប​ដោយ​ជោគជ័យ​ផង​ដែរ។ មន្ទីរពេទ្យ​នេះ​បាន​ឱ្យ​ដឹង​ដែរថា​ រាល់​ការព្យាបាល​ទាំងអស់​ គឺ​ឥត​គិតថ្លៃ ​សម្រាប់​គ្រប់ៗ​គ្នា ​ដោយ​គ្មាន​ការរើសអើង​ដើម្បី​ជួយ​ព្យាបាល ​សង្គ្រោះ ​និង​ការពារ​ជីវិត​របស់​ប្រជា​ពលរដ្ឋ​គ្រប់​រូប៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។