សារព័ត៌មានមហាខ្មែរ

ដំណឹងល្អ! ក្រុមគ្រូពេទ្យកម្ពុជានឹងចុះទៅចាក់វ៉ាក់ស៊ាំងការពារកូវីដ១៩ដល់ផ្ទះក្នុងករណីពិសេសនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់ស៊ាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបាន ឱ្យដឹងថា ក្រុមគ្រូពេទ្យត្រូវយកវ៉ាក់ស៊ាំងទៅចាក់ជូនប្រជាពលរដ្ឋនៅតាមផ្ទះ ក្នុងករណីពួកគាត់ពិបាកធ្វើដំណើរមកទីតាំងចាក់វ៉ាក់ស៊ាំងកូវីដ-១៩ ដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវបន្តថា ជាមួយនឹងការជិតឈានទៅសម្រេចគោលដៅចាក់វ៉ាក់ស៊ាំងនេះ ក៏នៅមានសេសសល់ប្រជាពលរដ្ឋមួយចំនួនដែលមិនទាន់បានចាក់វ៉ាក់ស៊ាំងដូចនេះ គ.វ.ក-១៩ ក៏បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការសម្រង់ស្ថិតិប្រជាពលរដ្ឋរបស់ខ្លួន ដែលបានមកទទួលការចាក់វ៉ាក់ស៊ាំង និងអ្នកដែលមិនទាន់មកចាក់វ៉ាក់ស៊ាំងឱ្យបានច្បាស់លាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែក្នុងករណីដែលប្រជាពលរដ្ឋមួយចំនួន មិនអាចចាក់វ៉ាក់ស៊ាំងបាន ដោយសារស្ថានភាពនិងសុខភាពរបស់គាត់ដែលមិនអាចធ្វើដំណើរមកវ៉ាក់ស៊ាំងបាន ដូចនេះអាជ្ញាធរត្រូវតែបញ្ជូនក្រុមគ្រូពេទ្យឱ្យទៅចាក់ជូនគាត់ដល់ទីតាំងរបស់ពួកគាត់តែម្ដងដើម្បីធានាបាននូវភាពស៊ាំក្នុងសហគមន៍ក៏ដូចជាឈានទៅបើកដំណើរការឡើងវិញនូវសង្គម-សេដ្ឋកិច្ចនៅកម្ពុជាឡើងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់ស៊ាំងកូវីដ១៩ បានណែនាំរួចមកហើយ សូមឱ្យរដ្ឋបាលខេត្ដទាំងអស់ ធ្វើកិច្ចការនេះដោយយកចិត្ដទុកដាក់ ដើម្បីជំរុញឱ្យបានគ្រប់ទៅតាមគោលដៅរបស់យើងចាក់ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់។ ដែលទាមទារឱ្យយើងចេះបត់បែន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះបច្ចុប្បន្ននេះយើងមានទីតាំងចាក់វ៉ាក់ស៊ាំងចល័តរួចហើយដែរ ក៏ប៉ុន្តែយើងក៏ត្រូវមើលទៅលើស្ថានភាពជាក់ស្ដែង ប្រសិនបើមាន គ្រួសារណាដែលនៅឆ្ងាយមិនអាចធ្វើដំណើរមកចាក់វ៉ាក់ស៊ាំងបាន យើងត្រូវតែបញ្ជូនក្រុមគ្រូពេទ្យ ដើម្បីឱ្យទៅចាក់វ៉ាក់ស៊ាំងការពារជំងឺកូវីដ១៩ ដល់ទីតាំងរបស់ប្រជាពលរដ្ឋយើងតែម្ដង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ៊ីចឹងសុំឱ្យមានភាពច្បាស់ លាស់ទាំងអស់គ្នា ព្រោះដំណើរការជិតបញ្ចប់នូវគោលដៅរបស់យើង។ ដូចនេះ យើងត្រូវតែរត់ ប្រណាំងដើម្បីឱ្យដល់គោលដៅ ព្រោះប្រសិនបើយើងមិនរិះរកគ្រប់មធ្យោបាយទាំងអស់គឺមិនអាចបញ្ជាក់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ទៅតាមគោលដៅដែលបានកំណត់របស់យើងទេ »៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។