សារព័ត៌មានមហាខ្មែរ

ទឹកធ្លាក់ពីថៃ បូករួមជាមួយទឹកភ្លៀងបានធ្វើឲ្យ ៤ស្រុក ក្នុងខេត្តបន្ទាយមានជ័យរងគ្រោះទឹកជំនន់ រហូតតំបន់ខ្លះត្រូវជម្លៀសប្រជាជនចេញទៅកន្លែងសុវត្ថិភាព

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ មាន​៤​ស្រុក​-​ក្រុង​កំពុង​តែ​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ដែល​ធ្លាក់​ពី​ថៃ ដោយ​មាន​តំបន់​ខ្លះ​ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​រក​ទីទួល​សុវត្ថិភាព រហូត​ដល់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២១​នេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​លោក សុខ ពេញ​ណ​ន អភិបាលរង​ស្រុក​ម៉ា​ឡៃ បាន​ប្រាប់​អោយ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ថា នៅ​ស្រុក​ម៉ា​ឡៃ ចំណុច​តំបន់​បឹង​ជ​ម្រុ​ក ស្ថិត​ឃុំ​ទួល​ពង្រ បាន​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ដែល​ធ្លាក់​ពី​ភ្នំ​យា​សំ និង​អូរ​ស្រឡៅ រយៈពេល​២​ថ្ងៃនេះ បណ្តាល​ឱ្យ​ជន់​លិច​ប៉ះពាល់​ដល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ចំនួន​២២៨​គ្រួសារ ហើយ​ត្រូវ​បាន​ជម្លៀស​ទៅ​រក​ទីទួល​សុវត្ថិភាព​ចំនួន​៣​គ្រួសារ និង​លិច​ផលដំណាំ​កសិកម្ម លិច​ផ្លូវ​ចំនួន​៧​ខ្សែ ហើយ​ទឹក​ក៏​ហូរ​កាត់​៥​កន្លែង​ដែល​មាន​ប្រវែង​ជាង​១០០​ម៉ែត្រ តែ​ត្រូវ​បាន​អាជ្ញាធរ​កាយ​ផ្លូវ​រំដោះ​ទឹក​ចំនួន​២​កន្លែង​ផង​ដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​លោក កែវ តា​រ៉ា​រស្មី អភិបាលរង​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បញ្ជាក់​ថា នៅ​ក្រុង​ប៉ោយ​ប៉ែ​ត មាន​ចំនួន​២​ភូមិ​ដែល​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ទឹកធ្លាក់​ពី​ថៃ​រយៈពេល​២​ថ្ងៃ​ហើយ បាន​ធ្វើ​ឱ្យ​ជន់​លិច​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​២​ភូមិ ដែល​រស់នៅ​ជាប់​ជាយ​ដែន គឺ​មាន​ភូមិ​អូរ​ជ្រៅ និង​ភូមិ​ក្បាលកោះ ស្ថិត​សង្កាត់​ប៉ោយ​ប៉ែ​ត ហើយ​ត្រូវ​បាន​អាជ្ញាធរ កាយ​រំដោះ​ទ្វារ​ទឹក​ចំនួន​៤​កន្លែង និង​កាយ​រំដោះ​ទឹក​២​កន្លែង​ទៀត រហូត​ពេល​នេះ​ជំនន់​ទឹកភ្លៀង​ត្រូវ​បាន​ស្រក​វិញ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯ​លោក យឹ​ម សំណាង អភិបាលស្រុក​អូរ​ជ្រៅ ក៏​បាន​បញ្ជាក់​ដែរ​ថា ស្រុក​អូរ​ជ្រៅ​វិញ ក៏​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ទឹក​ធ្លាក់​ពី​ថៃ​ដែរ ដោយ​បាន​ជន់​លិច​រយៈពេល​២​ថ្ងៃ​ហើយ បណ្តាល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន​១០០​គ្រួសារ​ដែល​រស់នៅ​តាម​បន្ទាត់​ព្រំដែន ហើយ​ត្រូវ​បាន​ជម្លៀស​ទៅ​រក​ទីទួល​សុវត្ថិភាព​។ ហើយ​ទឹក​នៅ​បន្ត​ជន់​លិច ដែល​ស្ថិត​នៅ​ភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ហើយ​ភាគី​ថៃ​ក៏​បាន​ផ្តល់​ព័ត៌មាន​នៅ​ថ្ងៃនេះ​ថា ទឹក​ខាង​ថៃ​ឡើង​ជាង​កន្លះ​ហើយ គ្រោង​បើក​ទំលាក់ បើ​ភ្លៀង​នៅ​បន្ត​ធ្លាក់​ទៀត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អែម សុខា អភិបាលស្រុក​ថ្មពួក ក៏​បាន​បញ្ជាក់​ថា នៅ​ស្រុក​ថ្មពួក ជំនន់​ទឹកភ្លៀង និង​ទឹកធ្លាក់​ពី​ខាង​ថៃ បាន​ជន់​លិច​រយៈពេល​៣​ថ្ងៃ​ហើយ ហើយ​កំពុង​ជន់​លិច​តាម​បន្ទាត់​ព្រំដែន​នៅ​ចំណុច​អូរ​កំ​បត់ និង​ទំនប់​ស្តេច ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​គោក​រមៀត ហើយ​រហូត​ពេល​នេះ ទឹក​ក៏​បាន​ស្រុក​ខ្លះ​ហើយ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជម្រក​កងកម្លាំង​ដែល​កំពុង​ឈរជើង​តាម​បន្ទាត់​ព្រំដែន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឡាយ សុធី អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​បញ្ជាក់​ដែរ​ថា ស្រុក​នៅ​ជាប់​ជាយ​ដែន​ដែល​រង​គ្រោះ​ដោយ​សារ​ជំនន់​ទឹកភ្លៀង និង​ទឹកធ្លាក់​ពី​ខាង​ថៃ គឺ​មិន​ទាន់​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ធំដុំ​នៅឡើយ​ទេ បើសិនជា​ភ្លៀង​មិន​បន្ត​ធា្ល​ក់​គឺ​អាច​ស្រក​វិញ ព្រោះ​ជំនន់​ទឹកភ្លៀង និង​ទឹកធ្លាក់​ពី​ខេត្ត​ប៉ៃលិន បាន​ហូរ​ធ្លាក់​មក​ក្រោម ដោយ​ដងស្ទឹង​រហាត់ទឹក​សំណង់​ពោធិ៍​២​ដើម កម្រិត​ទឹក​៣.៧៥​ម៉ែត្រ ហើយ​ទឹក​ឡើង​កម្ពស់​៣​តឹក និង​កម្រិត​ដងស្ទឹង​សិរី​សោភ័ណ មាន​កម្ពស់​ទឹក​៥,៨៧​ម៉ែត្រ​៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។