សារព័ត៌មានមហាខ្មែរ

ចិនសន្យាផ្តល់ជំនួយឥតសំណងចំនួន ២៧០ លានដុល្លារ និងវ៉ាក់សាំង ៣លាន ដូស ឲ្យកម្ពុជាថែមទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ បានមានប្រសាសន៍ថា នេះគឺជាដំណើរទស្សន កិច្ចផ្លូវរដ្ឋ របស់លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន មកប្រទេសកម្ពុជា ជាលើកទី២ ក្នុងរយៈពេលមិនដល់១ឆ្នាំផង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសនៅក្នុងកាលៈទេសៈដ៏លំបាក។ ការបញ្ជាក់របស់លោកប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិ ជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន នៅរសៀល ថ្ងៃទី១២ ខែកញ្ញាឆ្នាំ ២០២១ នេះ នៅទីស្តីការក្រសួង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណើរទេស្សនកិច្ចរបស់លោក វ៉ាង យី នៅថ្ងៃនេះ គឺជាជំហានថ្មីមួយទៀតដ៏សំខាន់នៅក្នុងទំនាក់ ទំនងទ្វេភាគី(កម្ពុជា-ចិន)ដ៏សំបូរបែប និងបន្តពង្រឹងនូវមិត្តភាពដែកថែបរវាងប្រទេសទាំងពីរក៏ដូចកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន បានបញ្ជាក់ថា៖ លោកធ្លាប់បានពិភាក្សាជាមួយលោកវ៉ាង យី កាលពី៣ខែកន្លងទៅនេះបន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រីផ្ទាល់បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីខែមិថុនាកន្លងទៅនេះប្រកបដោយ លទ្ធផលផ្លែផ្កាទាំងបញ្ហាទ្វេភាគីនិងបញ្ហាលក្ខណៈតំបន់នឹងពហុភាគីផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឧបនាយករដ្ឋមន្ត្រី បានកត់សំគាល់ដោយរីករាយថាទំនាក់ទំនងនិងមិត្តភាពជិតស្និទ្ធ រវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរ (កម្ពុជា -ចិន)គឺបានរួមចំណែកដ៏សំខាន់ នៅក្នុងការពង្រឹងសេដ្ឋ កិច្ច សហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ នៅក្នុងដំណាក់កាលថ្មីនេះ ក៏ ដូចជារួមចំណែកនៅក្នុងកិច្ចប្រឹងប្រែងរួម ក្នុងការកសាងនូវសហគមន៏ ជោគវាសនារួមដើម្បី ផលប្រយោជន៏ប្រជាជនប្រទេសទាំងពីរផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនមានប្រសាសន៌បញ្ជាក់ទៀតថា៖ លោកបានជំរាបទៅកាន់លោក វ៉ាង យី ដែរថា ប្រទេសចិន បានគ្រប់គ្រងដោយជោគជ័យនៃការរីករាលដាលជំងឺកូវីដ១៩ ហើយបានស្តារនឹងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនបាន យ៉ាងល្អប្រសើរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងត្រីមាសទី១សេដ្ឋកិច្ចរបស់ចិន បានកើនឡើង ១៨,៣% ជាមួយនេះចិនក៏បានបោះដៃជួយដល់ ប្រទេសនានាលើពិភពលោកដែលត្រូវបានទាំងសំភារៈពេទ្យ និងវ៉ាក់សាំងសំរាប់ជំនះជំងឺកូវីដ១៩ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លៀតនៅក្នុងឱកាសជំនួបទ្វេភាគីនេះ ដែរលោក ឧបនាយករដ្ឋមន្ត្រីប្រាក់សុខុន បានអរគុណដល់រដ្ឋាភិបាលចិន ប្រជាជនចិនចំពោះ ជំនួយសហ ប្រតិបត្តិការគាំទ្រដល់កិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩ និងការតស៊ូងើបឡើងវិញទាំងផ្នែកសង្គ -សេដ្ឋកិច្ច ពីផលវិបាកប៉ះពាល់ដោយសារជំងឺកូវីដ១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាឧទាហរណ៍ មួយនៃសាមគ្គីភាពរដែលចិនបានបង្ហាញ ចំពោះកម្ពុជា គឺមកដល់ម៉ោងនេះកម្ពុជា បានទទួលវ៉ាក់សាំងចំនួន២៦លាន៨សែនដូសពីប្រទេសចិន ដែលក្នុងនោះមានជំនួយឧបត្ថម្ភចំនួន៩លាន៣សែនដូស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈលោកវ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន ខណៈដែលបំពេញទស្សនៈកិច្ច នៅកម្ពុជា នាពេលនេះចិនសន្យាឧបត្ថម្ភវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ចំនួន៣លានដូសបន្ថែមទៀត ហើយគ្មានប្រទេសណាទេនៅលើពិភពលោកដែលបានជួយកម្ពុជា ដូចចិនជួយកម្ពុជា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឧបនាយករដ្ឋមន្ត្រី បានសម្តែងអរគុណដល់ចិនចំពោះបន្តជួយកម្ពុជា ក្នុងការអភិវឌ្ឍន៏របស់ខ្លួន ។ការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យពុំអាចកាត់ផ្តាច់ចេញពីជំនួយឧបត្ថម្ភនិងការគាំទ្ររបស់មហាមិត្តចិន បាននោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឧបនាយករដ្ឋមន្ត្រីប្រាក់សុខុន និងលោក វ៉ាង យី បានពិភាក្សាគ្នាអំពីមធ្យោ បាយដើម្បីធ្វើយ៉ាងណាពង្រឹងបន្តទៀត លើកិច្ចសហប្រតិបត្តិការលើវិស័យនយោ បាយ -វិស័យការពារជាតិ សន្តិសុខ និងការអភិវឌ្ឍន៏សេដ្ឋកិច្ចក៏ដូចជា ពាណិជ្ជកម្ម វិនិយោគ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក វ៉ាង យី សន្យាថា- ចិននឹងខិតខំធ្វើយ៉ាងណាឲ្យកសិផល កសិកម្ម ពីកម្ពុជាមានចំនួនកាន់តែច្រើន ចូលទៅកាន់ទៅទីផ្សារប្រទេសចិន និងវិស័យ វប្បធម៌ ទេសចរណ៍ ,សិក្សាធិការ ក៏ដូចជាសុខាភិបាលសាធារណៈ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិននឹងធ្វើជាសាក្សីលើការចុះហត្ថលេខាលើឯកសារផ្តល់ជំនួយឥត សំណងចំនួន២៧០លានដុល្លារសំរាប់ អនុវត្តលើគំរោងផ្សេងៗរបស់កម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ខ្លួនដល់ការគាំទ្រពហុភាគីនិយម គាំទ្រដល់សណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកទៅលើគោរពច្បាប់អន្តរជាតិ រក្សាការពារឲ្យបាននូវ សុវត្ថិភាព ស្ថេរភាព នៅលើពិភពលោក។ ប្រទេសចិនបានគាំទ្រដល់កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។