សារព័ត៌មានមហាខ្មែរ

អរគុណណាស់! ខានស្អែកនេះ វ៉ាក់សាំង មិត្តជប៉ុនជូន ១ លានដូស នឹងមកដល់កម្ពុជា សម្ដេចទៅទទួលដោយផ្ទាល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ បានឱ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលនិង ប្រជាជនជប៉ុន​ ចំនួន ១ លានដូស នឹងដឹកមកដល់ព្រលានយន្តហោះភ្នំពេញ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការមកដល់នៃវ៉ាក់សាំងជាជំនួយរបស់រដ្ឋាភិបាល និង ប្រជាជនជប៉ុននេះ នឹងមានវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅទទួលដោយផ្ទាល់នូវ នៅព្រលានយន្តហោះដែលជាការអញ្ជើញទទួលវ៉ាក់សាំងប្រទេសជាមិត្តលើកទី ២ ហើយដោយលើកទី ១ បានធ្វើឡើងកាល ពីថ្ងៃទី ៧ ខែកុម្ភៈ ដែលពេលនោះ សម្តេចអញ្ជើញទទួលវ៉ាក់សាំងជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ចំនួន ៦០ ម៉ឺនដូស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកផងដែរថា កាលពីថ្ងៃទី ១៣ ខែកក្កដា កន្លងទៅ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ១ លានដូស ដល់រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ដែលពេលនោះ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានថ្លែងឱ្យដឹងថា «ការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ១ លានដូសនេះ ធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និង កម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ-១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន» ៕