សារព័ត៌មានមហាខ្មែរ

វៀតណាមដាក់ស្រឡាងបិទព្រំដែនទឹកមិនឱ្យពលរដ្ឋវៀតណាមជាង១០០គ្រួសារដែលបានបណ្ដែតផ្ទះចេញពីទីក្រុងឆ្លងចូលទៅទឹកដីវៀតណាម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាជ្ញាធរស្រុកលើកដែកខេត្តកណ្ដាលបានលើកឡើងថា ក្រុមពលរដ្ឋវៀតណាមជាង១០០គ្រួសារដែលបានបណ្ដែតផ្ទះចេញពីទីក្រុងភ្នំពេញដើម្បីធ្វើដំណើរចូលទៅទឹកដីវៀតណាមវិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺត្រូវបានអាជ្ញាធរវៀតណាមដាក់ស្រឡាងដឹកខ្សាច់និងបូមខ្សាច់ជាច្រើនគ្រឿងរារាំងមិនឱ្យពួកគេធ្វើដំណើរឆ្លងកាត់ព្រំដែនចូលទៅប្រទេសកំណើតឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាជ្ញាធរស្រុកលើកដែកបានលើកឡើងទៀតថា ពលរដ្ឋវៀតណាមទាំងនោះ គឺកំពុងជាប់គាំងលើផ្ទៃទឹកទន្លេស្ថិតនៅក្បែរច្រកអន្តរជាតិក្អមសំណរបស់ខេត្តកណ្ដាលជាង១០០គ្រួសារ និងស្ថិតនៅក្បែរច្រកអន្តរជាតិកោះរការបស់ខេត្តព្រៃវែងជាង២០គ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែកបានប្រាប់សារព័ត៌មាននៅព្រឹកថ្ងៃទី១៥មិថុនានេះថា ភាគីវៀតណាមបានដាក់ស្រឡាងពាំងនៅតាមច្រកព្រំដែនទឹករបស់ខ្លួន គឺចាប់តាំងពីថ្ងៃដែលសាលារាជធានីភ្នំពេញបានចេញប្រកាសឱ្យពលរដ្ឋដែលមានផ្ទះ បែចិញ្ចឹមត្រី និងសំណង់មិនរាប់រយ ត្រូវរុះរើឬចល័តចេញឱ្យអស់ពីទន្លេក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា ពលរដ្ឋវៀតណាមដែលកំពុងជាប់គាំងលើផ្ទៃទន្លេស្ថិតនៅខាងភូមិសាស្ត្រស្រុកលើកដែកខេត្តកណ្ដាលគឺមានចំនួន១០៥គ្រួសារ និងស្ថិតនៅខាងភួមិសាស្រ្ដស្រុកពាមរក៍ខេត្តព្រៃវែងមានចំនួនប្រហែល២០គ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកថ្លែងថា៖«ធម្មតាស្រឡាងនោះយើងមិនដឹងថាប៉ុន្មានស្រឡាងនោះទេ ព្រោះវាជាច្រកទ្វាចេញចូលសម្រាប់ចរាចរដឹកទំនិញ។ ជម្រើសដែលល្អ គឺពួកគាត់(ពលរដ្ឋវៀតណាម)ត្រូវត្រឡប់ក្រោយទៅរកទីទួលសមស្រប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែជម្រើសរបស់យើង ដែលមានការណែនាំពីអភិបាលខេត្តកណ្ដាល គឺមិនឱ្យមានការឡើងគោកដាច់ខាតនៅក្នុងភូមិសាស្ត្ររបស់យើង ជាពិសេសគឺមិនឱ្យចុះចតយូរនោះទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា អាជ្ញារធរស្រុកលើកដែកសហការជាមួយស្នងការនគរបាលខេត្តកណ្ដាល គឺបានចុះទៅណែនាំពលរដ្ឋវៀតណាមទាំងនោះ កុំឱ្យ ប ង្ក ភា ព អ នា ធិ ប តេ យ្យ និងចុះចតនៅច្រាំងទន្លេឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ចាប ច័ន្ទវិទ្យា បានបន្តទៀតថា ខាងក្រសួងការបរទសកម្ពុជានិងវៀតណាមបានទាក់ទងគ្នាដើម្បីចរចាឱ្យភាគីវៀតណាមទទួលយកពលរដ្ឋរបស់ខ្លួនទាំងនោះ ប៉ុន្តែសារព័ត៌មានយើងមិនអាចសុំការបញ្ជាក់ជុំវិញ្ញបញ្ហានេះពីលោក កុយ គួង មន្រ្តីនាំពាក្យក្រសួងការបរទេសបានទេ ដោយទូរសព្ទហៅចូលមិនមានអ្នកទទួល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណា កាលពីថ្ងៃទី១៣មិថុនា សមាគមវៀតណាមប្រចាំកម្ពុជា បានស្នើសុំទៅដល់ពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅលើផ្ទះបណ្ដែតទឹកនៅទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ មិនត្រូវធ្វើដំណើរចូលទៅប្រទេសកំណើតឡើង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែត្រូវនាំគ្នាអូសសណ្ដោងផ្ទះទៅបោះទីតាំងថ្មីលើផ្ទៃទន្លេសាប ដែលស្ថិតនៅក្បែរវត្តជេដ្ឋាឧត្តមហៅវត្តគ្រួស ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលជាតំបន់ព្រំប្រទល់ជាប់ស្រុកពញ្ញាឮខេត្តកណ្ដាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមាគមនេះក៏បានស្នើឱ្យក្រុមពលរដ្ឋវៀតណាមដែលបានអូសសណ្ដោងផ្ទះទៅដល់ព្រំដែនកម្ពុជាវៀតណាម គឺត្រូវធ្វើដំណើរត្រឡប់មកក្រោយវិញ គឺទៅរកទីតាំងថ្មីស្ថិតនៅក្បែរវត្តគ្រួសនោះ ពីព្រោះប្រទេសវៀតណាម នឹងមិនបើកព្រំដែនឱ្យពលរដ្ឋណាធ្វើដំណើរចូលទៅក្នុងប្រទេសឡើយដោយសារហេតុផលខ្លាចនាំជំងឺកូវីដទៅវៀតណាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបណ្ឌិត មាស នី អ្នកតាមដានពីការអភិវឌ្ឍសង្គមបានលើកឡើងថា វាមិនមែនជារឿងថ្មីនោះទេ ដែលរដ្ឋាភិបាលវៀតណាមមិនទទួលយកពលរដ្ឋរបស់ខ្លួនទៅវិញ។ លោកថ្លែងថា៖«វាជាការ មិ ន ទទួល ខុ​ ស ត្រូវ របស់ភាគីវៀតណាមតាំងពីដើមមក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ក្រុមពលរដ្ឋវៀតណាមដែលរស់នៅក្នុងស្រុកខ្មែរដែលគ្មានអត្តសញ្ញាណ គឺដូចជាពលរដ្ឋវៀតណាមដែលរស់នៅតំបន់ព្រែកជ្រៃកន្លងមក ដែលរដ្ឋាភិបាលវៀតណាម មិ ន ទ ទួ ល ខុសត្រូវទទួលយក ប៉ុន្តែទទួលខុសត្រូវក្នុងការថែទាំ តាមមើល ផ្តល់សេវាកម្មសង្គមឱ្យពលរដ្ឋរបស់គេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា នេះជាលក្ខខណ្ឌស៊ីជម្រៅមួយរវាងទំនាក់ទំនងកម្ពុជានិងវៀតណាម ដែលលោមិនដឹងថាជាលក្ខខណ្ឌអ្វីនោះទេ ទើបរដ្ឋាភិបាលវៀតណាមអាចមានឥទ្ធិពលរហូតមិនព្រមទទួលពលរដ្ឋរបស់ខ្លួន ឱ្យត្រលប់ទៅប្រទេសកំណើតវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក មាស នី លើកឡើងថា ពលរដ្ឋវៀតណាមទាំងនេះ កំពុងត្រូវបានរដ្ឋាភិបាលប្រទេសទាំងពីរទុកចោលជាពលរដ្ឋដែលអត់មានប្រទេស និងមិនមានអត្តសញ្ញាណស្របច្បាប់ជាពលរដ្ឋរបស់ប្រទេសណាមួយ៕ ប្រភព៖ ខ្មែរណាស់