សារព័ត៌មានមហាខ្មែរ

ក្តៅៗ! ការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល សម្រាប់មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣ករណី ដែលជាករណីលើកដំបូង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សៀមរាប៖ លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា នាយកមន្ទីរពេទ្យកុមារជ័យវរ្ម័នទី ៧ ស្ថិតក្នុងក្រុងសៀមរាប បានឲ្យដឹងថា ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជាសកលជំងឺកូវីដ-១៩មកនោះ មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ បានធ្វើការរឹតបន្តឹងអ្នកមករកសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យនេះ ទាំងផ្នែកស្ត្រីសម្រាលកូន និង ទាំងផ្នែកកុមារ និយាយរួមគឺការពិនិត្យគ្រប់ៗគ្នា ប៉ុន្តែអ្វីដែលផ្ដោតជាសំខាន់នោះគឺ ស្ត្រីដែលមកសម្រាលកូន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកសាស្ត្រាចារ្យ បានឲ្យដឹងទៀតថា គ្រប់ស្ត្រីដែលមកសម្រាលកូន យើងត្រូវតែធ្វើតេស្តពិនិត្យជំងឺកូវីដ-១៩គ្រប់ៗគ្នា តាមរយៈឧបករណ៍ធ្វើតេស្តរហ័ស ដោយមានក្រុមគ្រូពេទ្យនិងឆ្មបរង់ចាំនៅច្រកចូល ដើម្បីពិនិត្យវាស់កំដៅ ស្រង់ទិន្នន័យ និង សាកសួរព័ត៌មាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយជាករណីលើកដំបូងនោះ គឺនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ មន្ទីរពេទ្យបានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ លើគ្រួសាររបស់ស្ត្រីមានផ្ទៃពោះម្នាក់ ដែលមកសម្រាលកូននៅមន្ទីរពេទ្យនេះ ហើយជំហានដំបូងរកឃើញវិជ្ជមានកូវីដ-១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើប្តីរបស់គាត់ហើយបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រីឯរូបគាត់ដោយការធ្វើតេស្តលើកទី១ អវិជ្ជមាននោះ ត្រូវបានក្រុមគ្រូពេទ្យជួយសម្រាលកូនជូនគាត់បានជោគជ័យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកនាយកមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ មានប្រសាសន៍ទៀតថា ក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីការសម្រាលកូនរួច យើងបានធ្វើតេស្តលើស្ត្រីដដែលនោះ ហើយរកឃើញវិជ្ជមានកូវីដ-១៩ រួមទាំងកូនរបស់គាត់ផង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះរូបគាត់និងកូនរបស់គាត់ ត្រូវបានអនុញ្ញាតឲ្យនៅសម្រាកព្យាបាលជំងឺកូវីដ-១៩ ក្នុងមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ រហូតមកដល់បច្ចុប្បន្ននេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា មានប្រសាសន៍ទៀតថា ប្រសិនបើយើងមិនបានអនុវត្តឲ្យខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាលទេនោះ ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ពិតជាមានច្រើនករណីដែលយើងមិនអាចសន្និដ្ឋានបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប សូមចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល និង វិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ និង ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២១នេះ មន្ទីរពេទ្យកុមារជ័យវរ្ម័នទី ៧ សម្រេចលទ្ធផលបាន ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១-ផ្នែកពិគ្រោះជំងឺសរុបទាំងផ្នែកកុមារនឹងផ្នែកសម្ភព ចំនួន១០១.៤៥៧នាក់ និង ២-ចំនួនចូលសម្រាកពេទ្យសរុបទាំងផ្នែកកុមារនឹងផ្នែកសម្ភព ចំនួន ២៤.៩៤៦នាក់ ហើយចំនួនសរុបទាំងអស់នេះ មានការថយចុះលើសពី៥០ភាគរយ បើប្រៀបធៀបមុនឆ្នាំ២០២០ ដែលមិនទាន់កើតមានជំងឺកូវីដ-១៩ ៕ អត្ថបទ និង រូបថត ៖ លោក យូ វង្ស, កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត, ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More