សារព័ត៌មានមហាខ្មែរ

អបអរសាទរ! រដ្ឋបាលខេត្តកណ្ដាល បញ្ចប់ការអនុវត្តវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ដ្រក្រុងតាខ្មៅ ចាប់ពីថ្ងៃទី២០ ខែឧសភា, មិនមានតំបន់លឿងទុំ និងតំបន់លឿងទៀតឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ដ្រក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដោយបានកំណត់ជា «តំបន់លឿងទុំ» និង «តំបន់លឿង» ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១តទៅ។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មានទទួលបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រការ១ នៃសេចក្ដីសម្រេចនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ដ្រក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដោយបានកំណត់ជា តំបន់លឿងទុំ និងតំបន់លឿង ដែលត្រូវបានអនុវត្តដោយសេចក្ដីសម្រេចលេខ ០៩០ សសរ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកណ្ដាល ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១តទៅ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងករណីរកឃើញ ឬមានការសង្ស័យថា មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅទីតាំងលំនៅឋាន អគារស្នាក់នៅ ឬទីតាំងសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដ្ឋាន ជាពិសេសផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន អាហារដ្ឋាន រដ្ឋបាលក្រុងតាខ្មៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រូវអនុវត្តការហាមឃាត់ ឬផ្អាកជាដាច់ខាតនូវទីតាំង ឬទីកន្លែងទាំងនោះ ជាបណ្ដោះអាសន្ន និងរាយការណ៍ជូនអភិបាលខេត្ត ដើម្បីស្នើសុំកិច្ចអន្ដរាគមន៍ និងចាត់វិធានការឆ្លើយតបឲ្យបានឆាប់រហ័ស សំដៅទប់ស្កាត់ និងកាត់ផ្ដាច់កុំឲ្យមានការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅទីតាំង ឬកន្លែងផ្សេងទៀត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាល៖

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More