សារព័ត៌មានមហាខ្មែរ

រាជរដ្ឋាភិបាល ឧបត្ថម្ភដល់គ្រួសារមានសមាជិកស្លា.ប់ដោយជំ.ងឺកូវីដចំនួន៣០ម៉ឺនរៀល និងជួយបង់ថ្លៃអគ្គិសនី និងទឹកស្អាតរយៈពេល៥ខែ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចផ្តល់ការឧត្ថម្ភជាសាច់ប្រាក់សម្រាប់គ្រួសារ ដែលមានអ្នកស្លា.ប់ដោយសារជំ.ងឺកូវីដ-១៩ ចំនួន ៣០០.០០០រៀល និងបូកបន្ថែមនូវការឧបត្ថម្ភជាសាច់បា្រក់សម្រាប់ជួយបង់ថ្លៃអគ្គិសនី និងទឹកស្អាតសម្រាប់រយៈពេល៥ខែ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះតាមសេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ឲ្យអនុវត្តកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» និង សម្រាប់គ្រួសារដែលមាន អ្នកស្លា.ប់ ដោយសារជំ.ងឺកូវីដ-១៩ និងគ្រួសារ ដែលមានអ្នកឆ្លងជំ.ងឺកូវីដ១៩ និងមានការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាល សម្រេចផ្តល់ជូននូវការឧបត្ថម្ភជាសាច់ប្រាក់ សម្រាប់គ្រួសារ ដែលមានអ្នកស្លា.ប់ដោយសារជំ.ងឺកូវីដ១៩ និងគ្រួសារដែលមានឆ្លងជំ.ងឺកូវីដ១៩ និងមានការលំបាកផ្នែកជីវភាព នៅក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ឆ្នាំ២០២១ នៅទូទាំងប្រទេសដូចខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

* សម្រាប់គ្រួសារ ដែលមានអ្នកស្លា.ប់ ដោយសារជំ.ងឺកូវីដ-១៩៖

– ផ្តល់ជូនការឧបត្ថម្ភជាសាច់បា្រក់ចំនួន ៣០០,០០០រៀល និងបូកបន្ថែមនូវការឧបត្ថម្ភ ជាសាច់បា្រក់ សម្រាប់ជួយបង់ថ្លៃអគ្គិសនី និងទឹកស្អាត សម្រាប់រយៈពេល៥ខែ ស្របតាមមូលដ្ឋានគណនាដែលត្រូវបានកំណត់សម្រាប់ «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» ។ ការឧបត្ថម្ភនេះ ផ្តល់ជូនបន្ថែមពីលើជំនួយសង្គមជាធរមាន ទាំងឡាយដែលគ្រួសារប្រជាពលរដ្ឋគោលដៅទទួលបាន និងត្រូវបានបើកផ្តល់ជូនជាសាច់ប្រាក់សរុប តែមួយលើក តាមរយៈធនាគារវីង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

* សម្រាប់គ្រួសារដែលមានអ្នកឆ្លងជំ.ងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព៖

– គ្រួសារដែលមានអ្នកឆ្លងជំ.ងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព ស្ថិតនៅក្នុងភូមិសាស្ត្រក្រៅពីរាជធានីភ្នំពេញ, ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ នឹងទទួលបានកញ្ចប់សាច់ប្រាក់ឧបត្ថម្ភសរុប តាមទំហំគ្រួសារ ដូចគ្នានឹងការឧបត្ថម្ភជាសាច់ប្រាក់ ជូនដល់គ្រួសារប្រជាពលរដ្ឋគោលដៅ ដែលស្ថិតនៅក្រោមកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

* កម្មករ-និយោជិតឆ្លងជំ.ងឺកូវីដ-១៩ ដែលបម្រើការនៅតាមរោងចក្រ-សហគ្រាសនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់, ស្បែកជើង និងកាបូប និងដែលស្ថិតនៅក្នុងភូមិសាស្ត្រ ក្រៅពីរាជធានីភ្នំពេញ, ក្រុងតា-ខ្មៅ និងក្រុងព្រះសីហនុ នឹងទទួលបានកញ្ចប់សាច់ប្រាក់ឧបត្ថម្ភសរុប ចំនួន១៦ម៉ឺនរៀល/ម្នាក់ ដែលនឹងត្រូវបើកផ្តល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

* គ្រួសារប្រជាពលរដ្ឋដែលមានបណ្ណសមធម៌ប្រភេទ «ក្រ-១» និង «ក្រ-២» ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងដែលកំពុងបន្តទទួលបាននូវជំនួយឧបត្ថម្ភ ជាសាច់ប្រាក់សម្រាប់ទ្រទ្រង់ជីវភាពពីរដ្ឋជារៀងរាល់ខែ នឹងមិនទទួលបាននូវរបបជំនួយឧបត្ថម្ភថែមទៀតទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

* គ្រួសារដែលមានអ្នកឆ្លងជំ.ងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព ក៏ដូចជាកម្មករ-និយោជិតឆ្លងជំងឺកូវីដ-១៩ ដែលបម្រើការនៅតាមរោងចក្រ នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់, ស្បែកជើង និងកាបូប នៅក្នុងរាជធានីភ្នំពេញ, ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ នឹងមិនទទួលបាននូវរបបជំនួយឧបត្ថម្ភថែមទៀតទេ ព្រោះរដ្ឋបានផ្តល់ជំនួយឧបត្ថម្ភជាសាច់ប្រាក់ក្រោមកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» ជូនរួចហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យន្តការ, នីតិវិធី និង កាលបរិច្ឆេទនៃការបើកផ្តល់អន្តរាគមន៍ជំនួយសង្គមខាងលើនេះ នឹងត្រូវបានកំណត់នៅក្នុងសេចក្តីសម្រេចរបស់ក្រុមបឹ្រក្សាជាតិគាំពារសង្គម៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More