សារព័ត៌មានមហាខ្មែរ

ប៉ូលិស័ក្តិ៣ម្នាក់នៅខេត្តសៀមរាបរកឃើញឆ្លងកូវីដ១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តសៀមរាប៖ មន្ត្រីនគរបាល​ចរាចរណ៍​ផ្លូវគោក លោកអនុសេនីយ៍ឯក ស័ក្តិ៣ ម៉ម សុថេន ត្រូវបានរកឃើញ​ឆ្លងកូវីដ១៩ ក្រោយធ្វើតេស្តជាលើកទី២ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកប៉ូលិសចរាចរណ៍ សក្តិ៣ រូបនេះ រកឃើញ​ឆ្លងកូវីដ១៩ គឺ​ក្នុងពេលលោកធ្វើចត្តាឡីស័ក នៅផ្ទះក្នុងខេត្តសៀមរាប បន្ទាប់ពីលោកវិលត្រឡប់ មកពីព្យាបាល​ជំងឺ នៅមន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ ឬមន្ទីរពេទ្យលោកសង្ឃ ក្នុងរាជធានីភ្នំពេញ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងរបាយការណ៍ ជូនស្នងការនគរបាលខេត្តសៀមរាប ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ស័ក្តិ៤កន្លះ ស៊ត់ សំណាង នាយការិយាល័យ​នគរបាលចរាចរណ៍​ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានលើកឡើងថា លោកអនុសេនីយ៍ឯក ម៉ម សុថេន អាយុ ៥០ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅភូមិ​ដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង/ ខេត្តសៀមរាប។ នៅថ្ងៃទី១៣មេសា លោក ម៉ម សុថេន ត្រូវបានដឹកចេញពីមន្ទីរពេទ្យ​បង្អែក ខេត្តសៀមរាប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៅសំរាកព្យាបាល​ជំងឺ​ នៅមន្ទីរពេទ្យ​ព្រះកុសមៈ ( ពេទ្យលោកសង្ឃ ) នៅរាជធានីភ្នំពេញ។ នៅថ្ងៃទី១៩មេសា លោក ម៉ម សុថេន ) ទាំងនៅមានជំងឺ​ មិនទាន់ជា ) បានធ្វើតេស្ត​យកសំណាក​ជំងឺកូវីដ១៩ លើកទី១ នៅរាជធានីភ្នំពេញ បានលទ្ធផល គឺអវិជ្ជមាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី២០មេសា លោក ម៉ម សុថេន បានទទួល​ប័ណ្ណអនុញ្ញាត​ឲ្យចេញពី​មន្ទីរពេទ្យលោកសង្ឃ ឲ្យវិលត្រឡប់​មកខេត្តសៀមរាបវិញ ក្នុងនោះផងដែរ មន្ទីរពេទ្យ​ បានតម្រូវ​ឲ្យធ្វើចត្តាឡីស័ក ១៣ថ្ងៃ នៅផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលមកដល់​ខេត្តសៀមរាបទាំងយប់ លោក ម៉ម សុថេន ត្រូវ​បានបញ្ជូនទៅសាលាគរុកោសល្យ ដើម្បីធ្វើចត្តាឡីស័ក តែដោយមានការស្នើសុំពីសាម៉ីខ្លួន សុំធ្វើចត្តាឡីស័កខ្លួនឯង នៅផ្ទះ ខាងមន្ត្រីជំនាញ បានឯកភាព មក​ឲ្យធ្វើចត្តាឡីស័ក នៅផ្ទះតាម​ការស្នើសុំ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របាយការណ៍ លើកឡើងថា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ លោក ម៉ម សុថេន បានធ្វើតេស្ត​យកសំណាក​ លើកទី២ ម្តងទៀត នៅសាលាគរុកោសល្យ ខេត្តសៀមរាប បានលទ្ធផល គឺវិជ្ជមានជំងឺកូវីដ១៩​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវរសេនីយ៍ទោ ស៊ត់ សំណាង គូស​បញ្ជាក់ក្នុងរបាយការណ៍ថា «លោក ម៉ម ​សុថេន មិនបានចូល​មក​ក្នុង​អង្គភាព ដើម្បីបំរើការងារ​ ក្នុងអំឡុងពេល គាត់ឈឺ ឡើយ»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More