សារព័ត៌មានមហាខ្មែរ

សម្តេចតេជោ ហ៊ុន សែន កោតសរសើរអ្នកសារព័ត៌មាន ដែលបានខិតខំពុះពារជម្នះរាល់ឧ ប ស គ្គ បំពេញការងារក្នុងការផ្សព្វផ្សាយព័ត៌មានជូនសាធារណជនបានយល់ដឹងពីសភាពការណ៍កូវីដ១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ តាមរយៈសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាស ទិវាសេរីភាពសារព័ត៌មានសកលលោក លើកទី២៨

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ទោះបីសភាពការណ៍នៅលើសកលលោកក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុង ប្រ ឈ ម ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ក៏ដោយ ក៏បងប្អូនអ្នកសារព័ត៌មានបានខិតខំពុះពារជម្នះរាល់ឧបសគ្គប្រឈមនឹងគ្រោះថ្នាក់បំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានជូនសាធារណជនបានយល់ដឹងពីសភាពការណ៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតដែលបានកើតឡើងនៅក្នុងប្រទេស និងការវិវត្តនៃសភាពការណ៍នៅលើសកលលោកយ៉ាងទូលំទូលាយ និងរហ័សទាន់ពេលវេលា ជាពិសេសវិធានការបង្ការជំងឺឆ្លងកូដ-១៩ របស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាលការបិទខ្ទប់ភូមិសាស្ត្រមួយចំនួននៅក្នុងប្រទេស និងវិធានការនានាដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ ហ៊ុន សែន បានបន្តថា «បងប្អូនអ្នកសារព័ត៌មានទាំងអស់ជាទីស្រឡាញ់រាប់អាន!ស្ថិតក្នុងកាលៈទេសៈដ៏លំបាក និងប្រកបដោយ គ្រោះ ថ្នា ក់ នេះ ខ្ញុំសូមឱ្យអ្នកសារព័ត៌មានទាំងអស់បន្តការខិតខំប្រឹងប្រែងក្នុងការផ្តល់ព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋ ជាពិសេសផ្សព្វផ្សាយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពន្យល់សារអប់រំ និងវិធានការបង្ការជំងឺឆ្លងកូ-១៩ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ព្រមទាំងវិធានការរបស់រាជរដ្ឋាភិបាលស្តីពីវិធានការបិទខ្ទប់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះនៅក្នុងតំបន់ហាមឃាត់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ឈានទៅបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឱ្យបានឆាប់ក្នុងពេលដ៏ខ្លីខាងមុខ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ សម្តេចតេជោ បានបញ្ជាក់ថា «ការខិតខំរបស់រាជរដ្ឋាភិបាលតែម្នាក់ឯងពិតជាមិនអាចទទួលបានជោគជ័យដោយគ្មានការចូលរួមពីស្ថាប័នសារព័ត៌មាន និងប្រជាពលរដ្ឋនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះសូមបងប្អូនចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការបង្ការជំងឺឆ្លងកូវីជ-១៩ របស់ក្រស្ទឹងសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្លួន និងបន្តចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យបានជាទូទៅ។ ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាជម្រើសដ៏ល្អមួយរួមជាមួយនិងការអនុវត្តវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងការផ្លាស់ប្តូររបៀបរស់នៅមានវិន័យតាមបែបគន្លងថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលអាចជួយការពារឱ្យប្រជាពលរដ្ឋយើងរួចផុតពីការឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដើម្បីឈានទៅបញ្ចប់ព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១ នៅពេលឆាប់ៗខាងមុខនេះ និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅថ្ងៃអនាគត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានទាំងអស់បង្កើនការយកចិត្តទុកដាក់សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ព្រមទាំងសីលធម៌ដល់បងប្អូនអ្នកសារព័ត៌មានឱ្យមានការអភិវឌ្ឍខ្លួនដើរទាន់ការរីកចម្រើនបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលដើម្បីសម្រួលដល់ការបំពេញភារកិច្ចមានប្រសិទ្ធភាពព្រមទាំងចូលរួមអនុវត្តវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារឱ្យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានហ្មត់ចត់ខ្ជាប់ខ្ជួន និងផ្លាស់ប្តូររបៀបរស់នៅមានវិន័យតាមបែបគន្លងថ្មីដើម្បីធានាសុវត្តិភាពព័ត៌មានកាន់តែមានសារៈសំខាន់ថែមទៀតក្នុងការបំរើផលប្រយោជន៍សាធារណជន និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការនាំយកព័ត៌មានពីរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ ព្រមទាំងនាំយកព័ត៌មាន និងសេចក្តីត្រូវការពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាលវិញដើម្បីដោះស្រាយបញ្ហាបានទាន់សភាពការណ៍ដែលបង្ហាញឱ្យឃើញថា ស្ថាប័នសារព័ត៌មានគឺជាដៃគូដែលមិនអាចខ្វះបានរបស់រដ្ឋាភិបាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសារលិខិត សម្តេចតេជោ បានសង្កត់ធ្ងន់ថា «សូមបន្តចូលរួម ប្រ យុ ទ្ធ ប្រ ឆាំ ង ទៅនឹងព័ត៌មានក្លែងក្លាយដោយធ្វើការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយជនអគតិ ដែលតែងតែ ប្រ ឆាំ ង នឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា និងជ ន ទុ ច្ច រិ ត ដែលស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនជ្រកក្រោមស្លាកសារព័ត៌មានធ្វើសកម្មភាពខុសច្បាប់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ កិត្យានុភាពរបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព ដែលមិនអាចអត់ឱនបាន»៕