សារព័ត៌មានមហាខ្មែរ

ដំណឹង​ល្អ! ចិន​ប្រកាស​ជួយ​កម្ពុជា​លើ​គ្រប់​មធ្យោបាយ​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ នៅ​យប់​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ជំនួយឥតសំណង​ជំហាន​ទី៣ របស់​ភាគី​ចិន ជូន​ចំពោះ​ភាគី​កម្ពុជា ជា​វ៉ាក់សាំង​កូ​វីដ​ចំនួន៤០ម៉ឺន​ដូ​ស បាន​មកដល់​រាជធានី​ភ្នំពេញ តាមរយៈ​ជើងហោះហើរ​ស៊ីវិល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ជា​ជំនួយឥតសំណង​របស់​ចិន​ជា​វ៉ាក់សាំង​ជំហាន​ទី៣ បន្ទាប់ពី​ជំហាន​ទី១ ចំនួន៦០ម៉ឺន​ដូ​ស និង​ជំហាន​ទី២ ចំនួន៧០ម៉ឺន​ដូ​ស សរុប១លាន៧សែន​ដូ​ស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថានទូត​ចិន តាមរយៈ​ទំព័រ Facebook ផ្លូវការ​បានលើកឡើង​ថា ចិន និង​កម្ពុជា ជា​បងប្អូន​ល្អ​ប្រៀប​ដូច​ដៃ និង​ជើង ជា​ដៃគូ​ល្អ​ដែល​ស្គាល់ចិត្ត​គ្នា​ទៅវិញទៅមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​កិច្ច​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស រដ្ឋាភិបាល និង​ប្រជាជន​ចិន តែង​ឈរ​ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ជានិច្ច រួមគ្នា​ពុះពារ​រាល់​ឧបសគ្គ​ទាំងឡាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន ក្រោម​ស្ថានភាព​ដ៏​តឹងតែង នៃ​ជំងឺ​វីរុស​កូ​វីដ-១៩ ក្នុងប្រទេស​កម្ពុជា ភាគី​ចិន​តែង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស តាម​គ្រប់​មធ្យោបាយ​ជាមួយ​ភាគី​កម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត​ភាគី​ចិន បានប្រគល់​ជំនួយ និង​វ៉ាក់សាំង​តាម​ការបញ្ជាទិញ​យ៉ាង​ទាន់ពេលវេលា ជូន​ដល់​ភាគី​កម្ពុជា មួយវិញទៀត ក៏បាន​ជួយ​ភាគី​កម្ពុជា លើកកម្ពស់​សមត្ថភាព​ក្នុងការ​តេស្ត​រក​ជំងឺ​វីរុស​កូ​វីដ-១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថានទូត​ចិន បាន​អះអាង​ទៀតថា មន្ទីរពិសោធន៍​តេស្ត​សំណាក ក្នុង​ខេត្ត​ព្រះសីហនុ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ជូន​ចំពោះ​ប្រទេស​កម្ពុជា ត្រូវបាន​ប្រគល់ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ប៉ុន្មាន​ថ្ងៃមុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថានទូត​ចិន បាន​បន្ថែមទៀតថា ដើម្បី​ជួយ​អ្នកជំងឺ​កូ​វីដ​មាន​អាកា​រៈ​ធូរស្បើយ ភាគី​ចិនថ្មីៗនេះ បានផ្តល់​ជំនួយ​ជា​ឱសថ​បុរាណ​ចិន LIANHUA QINGWEN ដែលមាន​តម្លៃ​សរុប ២០ម៉ឺន​ដុល្លារ​អាមេរិក ជូន​ដល់​ក្រសួងសុខាភិបាល​កម្ពុជា ដែល​ទាំងនេះ​បានបង្ហាញ​ពី​មិត្តភាព​ដ៏​សែន​ជ្រាលជ្រៅ​បំផុត​របស់​ប្រជាជន​ចិន ជូន​ចំពោះ​ប្រជាជន​កម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថា​ត​ទូត​ចិន បានបង្ហាញ​នូវ​ជំនឿ​ជឿជាក់ថា ស្ថិតក្រោម​ម្លប់​បារមី​ដ៏​ត្រជាក់ត្រជំ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រជាជន​កម្ពុជា ប្រាកដជា​អាច​ពុះពារ​រាល់​ឧបសគ្គ និង​អាច​យកឈ្នះ​យ៉ាង​ជោគជ័យ​ជាមួយ​ជំងឺ​វីរុស​កូ​វីដ-១៩ ក្នុងពេលឆាប់ៗនេះ​ជាមិនខាន៕