សារព័ត៌មានមហាខ្មែរ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាទៅសមត្ថកិច្ច មិនត្រូវអនុញ្ញាតមនុស្សចូលក្រុងភ្នំពេញ និងពីភ្នំពេញ ទៅខេត្តនោះទេ ត្រូវរង់ចាំដល់ទីក្រុងបើក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «បន្ទាប់ពីមានការបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ យើងបានសង្កេតឃើញថា ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនៅតាមដងផ្លូវនៅតែមាន»។ នេះជាការបញ្ជាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារសំឡេងនៅថ្ងៃទី១៦ ខែមេសាឆ្នាំ ២០២១នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងការសង្កេតឃើញមានការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនៅតាមដងផ្លូវនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាទៅអា.ជ្ញាធរមានសម.ត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដោយបានបញ្ជាក់ថា «សម្រាប់ប្រជាពលរដ្ឋរបស់យើង នៅផ្ទះណាត្រូវនៅផ្ទះនោះ នៅភូមិណាត្រូវនៅភូមិនោះ នៅស្រុកណា គឺនៅស្រុកនោះ នៅទីកន្លែងណា គឺនៅទីកន្លែងនោះ ក្នុងរយៈពេល ១៤ថ្ងៃ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្តថា «ក រ ណី នេះ មានក រ ណីលើកលែងមួយចំនួន ប៉ុន្តែមិនមែនចេះតែលើកលែងនោះទេ។ ដូច្នេះ សូមឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងទ្រាំទ្រនូវការលំបាកក្នុងរយៈពេលដែលប្រទេសជាតិជួបការលំបាក» សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា «ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់ជូនថា ប្រសិនបើ ១៤ថ្ងៃហើយ បងប្អូនយើងនៅតែបំពានហើយសភាពការណ៍មិនថយចុះ ខ្ញុំព្រះករុណាខ្ញុំ នឹងអូសបន្លាយពេលនៃការបិទទីក្រុងភ្នំពេញ និងក្រុងតាខ្មៅបន្តទៀត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ បានបន្តថា «ប្រសិនបើគ្មានការសហការពីសំណាក់ប្រជាពលរដ្ឋទេ យើងលំបាកនឹងទទួលជោគជ័យ ហើយបើគ្មានការអនុវត្តឲ្យបានម៉ឺងម៉ាត់ពីស ម ត្ថ កិច្ច ជាពិសេសនគរបាល និងកង រា ជ អា វុ ធ ហត្ថ និងអា ជ្ញា ធរគ្រប់ថ្នាក់ទីនោះ នឹងមិនអាចទទួលជោគជ័យនោះទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថា ការបិទនេះ មិនឲ្យប្រជាជនចេញពីផ្ទះតែម្ដង លើកលែងតែក រ ណី ចាំបាច់មួយចំនួន ប៉ុន្តែក៏មិនត្រូវលើកឡើងក រ ណី ចាំបាច់លើកលែងនោះ ធ្វើជាលេសដើម្បីការចាកចេញរបស់បងប្អូនដែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ដោយបញ្ជាដាច់ណាត់មិនឲ្យប្រជាជនចេញពីក្រុងភ្នំពេញ ហើយក៏មិនអនុញ្ញាតឲ្យមនុស្សទៅស្រុកកំណើត ហើយត្រឡប់មកវិញដើម្បីចូលក្រុងភ្នំពេញទេ។ អ្នកដែលបានទៅលេងស្រុកហើយ ត្រឡប់ចូលមកក្នុងក្រុងភ្នំពេញត្រូវនៅស្រុក ១៤ថ្ងៃ រហូតដល់ក្រុងភ្នំពេញបើកវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យសាលារាជធានីភ្នំពេញ និងក ង ក ម្លាំង ប្រ ដា ប់ អា វុ ធគ្រប់ប្រភេទ ពិនិត្យបញ្ហានេះឲ្យបានម៉ត់ចត់ ដើម្បីចៀសវាងនូវការចម្លងចេញពីខេត្តចូលមកក្នុងក្រុងភ្នំពេញ ហើយពីក្រុងភ្នំពេញទៅកាន់ខេត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងមូលហេតុថា ការធ្វើនេះដើម្បីកាត់ផ្ដាច់នូវខ្សែចម្លងកូវីដ ១៩ រវាងអ្នកនៅផ្ទះមួយ ទៅផ្ទះមួយ ភូមិមួយទៅភូមិមួយ ឃុំមួយទៅភូមិមួយ នៅក្នុងទីក្រុងភ្នំពេញ ហើយក៏កាត់បន្ថយការចម្លងពីទីក្រុងភ្នំពេញទៅកាន់ខេត្ត ពីខេត្តកាន់ក្រុងភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោបានមានប្រសាសន៍ថា «មាន ម នុ ស្សមួយចំនួនបានចាកចេញពីរាជធានីភ្នំពេញទៅកាន់ខេត្ត ដូចជាខេត្តព្រៃវែង និងខេត្តក្រចេះជាដើម ដោយទៅដល់រកឃើញកូវីដ ១៩ នៅខេត្តនោះតែម្ដង »។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ បានបន្តថា ដោយសារស្ថានភាពបែបនេះ ហើយ យើងត្រូវតែរឹតបន្តឹងបន្ថែមទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចក៏បានសង្កត់ធ្ងន់ថា ហាមដាច់ខាតការលួចចរាចរណ៍មនុស្សពីក្រុងភ្នំពេញទៅកាន់បណ្ដាខេត្តតាមមធ្យោបាយនានា ដូចជារថយន្តសង្គ្រោះបន្ទាន់ រថយន្តពេទ្យ រថយន្តយោ.ធា រថយន្តនគរបាល ឬក៏រថយន្តអ្នកធំណាមួយ។ សម្ដេចតេជោហ៊ុនសែន ក៏បានណែនាំទៅដល់កម្លាំងសមត្ថកិច្ចដែលអនុវត្តច្បាប់សូមឲ្យរក្សានៅគម្លាតសុវត្ថិភាព យកចិត្តទុកដាក់ពេលអនុវត្តន៍ច្បាប់ ជាពិសេសពេលពិនិត្យឯកសារនានាតាមដងផ្លូវ៕