fbpx
ព័ត៌មានទាន់ហេតុការណ៍


សម្តេចតេជោ ប្រកាសថា សាលារៀនទាំងរដ្ឋនិងឯកជន នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងត្រូវបិទយ៉ាងតិច រយៈពេល២សប្តាហ៍

157

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសថា សាលារៀននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងត្រូវបិទយ៉ាងតិចណាស់ រយៈពេល២សប្តាហ៍ នេះគឺជាវិធានការដើម្បីឆ្លើយតប ជាមួយនឹងកិច្ចការពារ សម្រាប់គ្រូបង្រៀន សិស្សានុសិស្ស និស្សិត នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាលផងដែរ ទាំងសាលារដ្ឋនិងឯកជនត្រូវធ្វើដូចគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចបញ្ជាក់ថា ការបិទសាលារៀនេះ គឺធ្វើឡើងតាមរយៈការស្នើឡើង​ដោយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ​ ជាមួយគ្នានេះដែរ សម្ដេចក៏​អំពាវនាវចំពោះបងប្អូន ដែលត្រូវរៀបពិធីមង្គលការទាំងឡាយ គឺប្រសិនបើអាចពន្យារបាន សូមពន្យារពេលសិន ប្រសិនបើមិនអាចពន្យារបានទេ សូមមេត្តាកាត់បន្ថយចំនួនមនុស្ស ឲ្យនៅតិចបំផុត តាមដែលអាចធ្វើទៅបាន នេះគឺជាវិធានការដើម្បីឆ្លើយតប ជាមួយនឹងការរីករាលដាល ក្នុងទ្រង់ទ្រាយដែលមកដល់ពេលនេះ ទំហំប្រតិបត្តិការរបស់យើងកាន់តែធំទៅៗ សញ្ញាដែលត្រូវគ្រប់គ្រងក៏កាន់តែច្រើន។ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចមានប្រសាសន៍ថា ការធ្វើបែបនេះ ​ដើម្បីរក្សានូវវិធានការសុខាភិបាល នោះគឺរក្សាគម្លាតសុវត្ថិភាព ហើយចៀសវាងនូវការរៀបអាពាហ៍ពិពាហ៍រួច ហើយមានជំងឺការឆ្លងរាលដាល នៅក្នុងក្រុមគ្រួសារ ដែលទើបរៀបអាពាហ៍ពិពាហ៍ថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ ក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ សូមធ្វើកិច្ចសហការ ដោយអ្នក​រត់តាក់ស៊ី ម៉ូតូឌុប កង់បី ឬ passapp ដែលបានពាក់ព័ន្ធជាមួយនឹងទីកន្លែង ដែលមានការប៉ះពាល់ សូមមកយកសំណាក់ រួចហើយ​រៀបចំការធ្វើចត្តាឡីស័ក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេច ក៏សូមអង្វរក៏ចំពោះប្រជាពលរដ្ឋ នៅក្នុងទីក្រុងភ្នំពេញរ​ ប្រសិនបើគ្មានការចាំបាច់ សូមកុំចេញខាងក្រៅ ដើម្បីចៀសវាងនូវការឆ្លងរីករាលដាល ដែលយើងមើលមិនឃើញ ដោយសម្តេចបញ្ជាក់ថា​ពេលនេះលំបាកជាងព្រឹត្តិការណ៍៣វិច្ឆិកា និងលំបាកជាងព្រឹត្តិការណ៍២៨វិច្ឆិកាទៅទៀត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​




Thank you for your reading