ភ្នំពេញ៖ តុលាការខេត្តបាត់ដំបងបានចេញដីកាប ង្គា ប់ ឱ្យ ឃុំ ខ្លួ ន បណ្តោះអាសន្នលើ លោក គឹម ពន្លក អតីតអធិការស្រុកកំរៀង ខេត្តបាត់ដំបង ពី ប ទការនាំយ កចេញដោយ មិ នស្រ បច្បា ប់សម្រាប់នាំឆ្លងដែន និងដា ក់ព ន្ធ នាគា រជាប ណ្តោះអា សន្ន នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។
ក្នុងដីកាចេញដោយចៅក្រមស៊ើបសួរ ឃី ឆៃ បានសម្រេចចំនួន ៣ចំណុចគឺ ទី១.បញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈធ្វើការនាំ ខ្លួ ន ជ នត្រូវចោទឈ្មោះ គឹម ពន្លក ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ
ទៅ ព ន្ធនា គា រ ខេត្តបាត់ដំបង ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធី។ ទី២. បង្គា ប់ ឱ្យ ប្រធាន ព ន្ធ នាគារ ខេត្តបាត់ដំបង ទទួល និងឃុំ ខ្លួ ន ជននេះរហូតដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ
និងទី៣. បង្គាប់ឱ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់ នៅពេលត្រូវបានបង្ហាញដីកានេះត្រូវសហការអនុវត្តឱ្យបានល្អនៅក្នុងករណីចាំបាច់។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណី អតីតអធិការស្រុកកំរៀង ខេត្តបាត់ដំបងនេះ កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចដកស័ក្តិ និងប ណ្តេ ញ លោកវរសេនីយ៍ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ
បន្ទាប់ពីមានបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្រោយពីរកឃើញថា អធិការស្រុករូបនេះបានដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនពីប្រទេសថៃចូលទឹកដីកម្ពុជាដោយខុសច្បាប់៕