លោកជំទាវ សុក ណារ៉ូ ពៅហេង ប្រធានកិត្តិយស យោធិននារី យោធភូមិភាគទី៤ បាននាំយកថវិការបស់រាជរដ្ឋាភិបាលចែកជូនដល់យោធិននារីលំហែមិត្តភាពចំនួន០៨នាក់
លោកជំទាវ សុក ណារ៉ូ ពៅហេង ប្រធានកិត្តិយស យោធិននារី យោធភូមិភាគទី៤ បាននាំយកថវិការបស់រាជរដ្ឋាភិបាលចែកជូនដល់យោធិននារីលំហែមិត្តភាពចំនួន០៨នាក់ ក្នុងមួយនាក់ៗទទួលបានថវិកាចំនួន៨០ ម៉ឺនរៀល
បូករួមនិងអំណោយបន្ថែមផ្ទាល់ខ្លួនរបស់លោក ជុំទាវ មាន: មី១កេស ទឹកដោះគោខាប់២កំប៉ុង ស្ករស១គីឡូក្រាម និងប៊ីចេងកន្លះគីឡូក្រាមក្នុងម្នាក់ៗផងដែរ ពិធីនេះធ្វើនៅ ទីបញ្ជាការយោធភូមិភាគទី៤ កងទ័ពជើងគោក (ខេត្ត សៀមរាប)។
លោកជំទាវបានមានប្រសាសន៍ សួរសុខទុក្ខជូនចំពោះ យោធិននារីទាំងអស់ ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខកងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជន យុទ្ធនារី យើងជាបន្តបន្ទាប់ហើយលោកជំទាវក៏បានផ្ដាំផ្ញើ យោធិននារីទាំងអស់ឱ្យចេះអនាម័យ និងការពារខ្លួន ដើម្បីឲ្យឆ្លងផុតពីជំងឺ covid-19។
ស្ថិតក្នុងឱកាសនោះ យោធិននារីទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ រាជរដ្ឋាភិបាល និងលោកជំទាវ ដែលបានឆ្លៀតឱកាសអញ្ជើញជួបសួរសុខទុក្ខ និងនាំយកថវិការបស់រាជរដ្ឋាភិបាល ក៏ដូចជាអំណោយផ្ទាល់ខ្លួនរបស់លោកជំទាវ ផ្ដល់ជូនពួកគាត់សម្រាប់ដោះស្រាយការលំបាកនាពេលនេះផងដែរ។ ប្រភព៖ អ្នកនាំពាក្យយោធភូមិភាគទី៤, អត្ថបទ: ឧត្តមសេនីយ៍ត្រី ឃីម ប៊ំប៊ី, រូបភាព: នាយចំណង់ ឡុក សត្យា