សារព័ត៌មានមហាខ្មែរ

ពលរដ្ឋស្រុកអង្គរធំ ជាង ១០០នាក់ បិទផ្លូវ មិនឱ្យរថយន្ត​ធុនធំ ឆ្លងកាត់ ដែលបង្ហាញឲ្យឃើញពីភាពកំសោយរបស់អាជ្ញាធរស្រុក ជាមួយក្រុមហ៊ុន

4

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋនៅស្រុកអង្គរធំ ជាង ១០០ នាក់ បាននាំគ្នាបិទផ្លូវ មិនឱ្យរថយន្តធុនធំ ធ្វើចរាចរណ៍។ មូល​ហេតុ ដោយសារពួកគាត់​ទ្រាំនឹងទង្វើ​របស់ក្រុមហ៊ុនដឹកជញ្ជូននោះ លែងបាន និងហុយខ្លាំងពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រថយន្ត ដែលបើក​ឆ្លងកាត់ភូមិ រហូតដល់អ្នក​ស្រុក ផ្ទុះការតវ៉ានោះ មានចំនួន ៣ ស្រុក គឺស្រុកអង្គរធំ ស្រុកវ៉ារិន្ទ និងស្រុកអង្គរជុំ ខេត្តសៀមរាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍ពលរដ្ឋបិទផ្លូវនោះ បានកើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ​លើផ្លូវគ្រោះក្រហម ស្ថិតនៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ចស្រុកអង្គរធំ បានប្រាប់ថា ​ពលរដ្ឋនាំគ្នាបិទផ្លូវ មិនឱ្យឡានធំៗ បើកឆ្លងកាត់នេះ ដោយសារតែកន្លងមក មានដឹកដី ដឹកថ្ម បាន​ឆ្លងកាត់ នៅលើដងផ្លូវមួយនេះ មិនព្រម ចាក់ទឹក បណ្តាលឲ្យដីហុយខ្លាំង បង្កឱ្យមានបញ្ហា​ដល់សុខភាពកូនចៅ និង​ការហូបចុក ហើយធ្វើឱ្យកូនៗ​របស់ពួកគាត់ កើតជំងឺក្អកស្ងួត សឹងរាល់ថ្ងៃផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពបានបញ្ជាក់ថា ក្នុងពេល​ការបិទផ្លូវនេះ ពលរដ្ឋបាន​ទាមទារ សូមឱ្យក្រុមហ៊ុនឡានដឹកដី ​ស្រោច​ទឹកផ្លូវ ក្នុង ០១ថ្ងៃ ០៣ដង ដើម្បីកុំឱ្យហុយធូលីដីខ្លាំងពេក។​ សូមបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋ ក៏បាន​បិទផ្លូវនេះ​ម្តងហើយ ដោយសារទ្រាំនឹងការហុយខ្លាំងពេក មិនបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជាពលរដ្ឋ នាំគ្នាបិទផ្លូវ​យ៉ាងណាក៏ដោយ ក៏​អាជ្ញាធរស្រុកអង្គរធំ ហាក់មិនមានចំណាត់​ការ ដោះស្រាយជូនប្រជាពលរដ្ឋឡើយ ដោយទុកឱ្យក្រុមហ៊ុនដឹកដី​ទាំងនោះ ដឹកជញ្ជូនតាមតែអំពើចិត្ត​។ យ៉ាងណាក៏ដោយ នៅលើកនេះ បន្ទាប់ពីមានពលរដ្ឋបិទផ្លូវ រួចមក លោក សំ សៅ អភិបាលរង ស្រុកអង្គរធំ និងលោកនាយករដ្ឋបាល ព្រមទាំង​សហការី កងកម្លាំងសមត្ថកិច្ច មេឃុំពាក់ស្នែង បានទៅ​ជួបប្រជាពលរដ្ឋ ក្នុងឃុំពាក់ស្នែង ដើម្បី​សម្រុះសម្រួល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋ បាន​លើកនូវសំណូមពរ ០៣ ចំណុចសំខាន់ៗ ដូចជា៖ ១.សូមឱ្យក្រុមហ៊ុន ស្រោចទឹក តាមបណ្តោយផ្លូវ។ ២.សូមបើកបរបន្ថយល្បឿន។ ៣.សូមមានការជួសជុលផ្លូវឡើងវិញ ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ លោក សួន សុភាព នាយកផ្នែកលក់ ដែលជាតំណាងឱ្យក្រុមហ៊ុន ជាន ចុង វ៉ាង ចៅ ដែលជាក្រុមហ៊ុនឯកជន ទើបមកបើកអាជីវកម្ម​ដឹកថ្ម រយៈពេល ១២ថ្ងៃ គិតមកដល់ថ្ងៃទី២២ ខែធ្នូ​ បាន​សន្យានៅចំពោះមុខអាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋថា ក្រុមហ៊ុន នឹងជួសជុល​ផ្លូវឡើងវិញ ព្រមទាំង​ស្រោចទឹកយ៉ាងតិច ៣ដង ក្នុង ១ថ្ងៃ ដោយនឹងចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នេះតទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តំណាងក្រុមហ៊ុន ក៏បានសន្យាថា នឹង​ដាក់ផ្លាកសញ្ញា និងឲ្យអ្នក​បើកបរឡានដឹកដី ដឹកថ្មទាំងនោះ បន្ថយល្បឿន តាមសំណូមពររបស់ប្រជាពលរដ្ឋ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​សូមបញ្ជាក់ថា ក្រុមហ៊ុនកិនថ្ម និងដឹកថ្មទាំងអស់ ដែលឆ្លងកាត់ផ្លូវក្នុង​ស្រុកអង្គរធំ និងស្រុកវ៉ារិន្ទ​​ មាន ៥ ក្រុមហ៊ុន គឺ៖ ទី១/លោក អ៊ុក ដាលី តំណាងឱ្យក្រុមហ៊ុន ស៊ុន សាន ( ធ្វើអាជីវកម្ម​ជាង ១០ឆ្នាំ)។ ទី២/លោក ជា ចាន់ណា តំណាងឱ្យក្រុមហ៊ុន ហុងយ័ង បើកបានរយៈពេល ១០ឆ្នាំ។ ទី៣/លោក នួន នៅវីរៈវុធ តំណាងឱ្យក្រុមហ៊ុន អង្គរថ្ម ផ្លែន ជាង ១០ឆ្នាំ និង​ទី៤/លោក ប៉ោ គឹមលី តំណាងក្រុមហ៊ុនសំណាងថ្មី (ជាង១០ឆ្នាំ) ។ទី៥/លោក សួន សុភាព (ម៉ីង) នាយកផ្នែកលក់ តំណាងឱ្យក្រុមហ៊ុន ជាន ចុង វ៉ាង ចៅ របស់​ឯក​ជន ទើបបើកបានរយៈពេល ១២ថ្ងៃ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​ក្រោយពីការសម្របសម្រួល រវាងអាជ្ញាធរស្រុកឃុំ ​​ជាមួយតំណាងក្រុមហ៊ុនរួចមក ប្រជាពលរដ្ឋក៏ព្រមបើកផ្លូវឱ្យរថយន្តដឹកដីដឹកថ្មទាំងនោះ បើកឆ្លងកាត់​ផ្លូវក្នុងភូមិ​ឡើង​វិញ៕

អត្ថបទទាក់ទង