ភ្លាមៗ បន្ទាប់ពីមានបទបញ្ជាបន្ទាន់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រថយន្តយោធាធុនធំចំនួន៤៥គ្រឿងឆ្ពោះទៅកាន់គោលដៅព្រំដែនចំនួន២គឺ…(មានសារសម្លេង)
ភ្លាមៗ បន្ទាប់ពីមានបទបញ្ជាបន្ទាន់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ កងពលតូចដឹកជញ្ជូនលេខ៩៩ នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ចេញរថយន្តយោធាធន់ធំចំនួន៤៥គ្រឿងឆ្ពោះទៅកាន់គោលដៅព្រំដែន ចំនួនពីរ
គឺទៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ចំនួន៣០គ្រឿង និងច្រកដូងខេត្តបាត់ដំបងចំនួន១៥គ្រឿង ដើម្បីត្រៀមដឹកបងប្អូនពលករខ្មែរ ដែលធ្វើការនៅក្រៅប្រទេស ឆ្លងកាត់មកកម្ពុជាវិញ បន្ទាប់ពីប្រទេសថៃ មានការរីករាលដាលនូវមេរោគកូវិដ១៩ច្រើន នៅខេត្តសមុទ្រសាខន នាយប់ថ្ងៃទី១៩ និងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ។