សារព័ត៌មានមហាខ្មែរ

នគរបាលក្រុងសៀមរាប ប្រាប់ឱ្យម្ចាស់ម៉ូតូដែលបាត់កន្លងមក ទៅពិនិត្យរកម៉ូតូរបស់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងសៀមរាប

4

សៀមរាប៖ លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានបាត់ម៉ូតូកន្លងមក ឱ្យទៅពិនិត្យរកម៉ូតូរបស់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ដែលសមត្ថកិច្ចទើបបង្ក្រាប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងដកហូតបាន ពីទីតាំងបញ្ចាំនៅក្នុងក្រុងសៀមរាប ចំនួន ២០គ្រឿង ប៉ុន្តែត្រូវភ្ជាប់មកជាមួយនូវឯកសារទិញម៉ូតូច្បាប់ដើម។ រីឯម៉ូតូដែលពុំទាន់មានម្ចាស់មកទទួល នឹងធ្វើការស្រាវជ្រាវរកម្ចាស់បន្តទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវរសេនីយ៍ទោ ដា ចំរើន បានធ្វើការអំពាវនាវដូចនេះនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ដោយបានបញ្ជាក់ថា កន្លងមក កងកម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តសៀមរាប បានសហការជាមួយ អធិការនគរបាលក្រុងសៀមរាប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមនឹងប៉ុស្តិ៍នគរបាលសង្កាត់ទឹកវិល និងនគរបាលសង្កាត់គោកចក បានចុះបង្រ្កាប និងដកហូតបានម៉ូតូខុសប្រក្រតីចំនួន ២០គ្រឿង ពីទីតាំងបញ្ចាំស្របច្បាប់ និងខុសច្បាប់ចំនួន ៣កន្លែង ស្ថិតក្នុងសង្កាត់គោកចក និងសង្កាត់ទឹកវិល ក្នុងក្រុងសៀមរាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ ម្ចាស់ទីតាំងអាជីវកម្មទទួលបញ្ចាំទាំងអស់ក្នុងក្រុងសៀមរាប ត្រូវពិនិត្យលើឯកសារកាន់កាប់ប្រើប្រាស់ និងអត្តសញ្ញាណរបស់បុគ្គលដែលយកម៉ូតូ ឬយានយន្តទៅបញ្ចាំឱ្យបានត្រឹមត្រូវ ចៀសវាងពាក់ព័ន្ធនឹងបទល្មើស និងការចោទប្រកាន់ពីសមត្ថកិច្ច៕

អត្ថបទទាក់ទង