សារព័ត៌មានមហាខ្មែរ

រដ្ឋសម្រេចរើផ្លូវរថភ្លើងចូលអាកាសយានដ្ឋានភ្នំពេញចោល ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍

12

កំណាត់ផ្លូវរថភ្លើង ដែលមានផ្លូវដែកពុះកាត់ចុះកណ្ដាលទ្រូងថ្នល់ បំបែកចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កំពុងត្រូវបានលុបចោល ដោយសារសេវាដឹកអ្នកដំណើរពីស្ថានីយ៍ទៅចំណុចអាកាសយានដ្ឋានផ្អាក និងជាពិសេសដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជាញឹកញាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម លី បូរិន អនុរដ្ឋាលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកផ្លូវដែក បានមានប្រសាសន៍កាលពីថ្ងៃទី៣ ខែធ្នូនេះថា សេវាដឹកអ្នកដំណើរលើកំណាត់ផ្លូវរថភ្លើងនេះ មិនសូវទទួលបានការគាំទ្រពីអ្នកដំណើរទេ ទើបក្រុមហ៊ុន Royal Railway ឯកភាពជាមួយក្រសួងរើចោលកំណាត់ផ្លូវរថភ្លើងនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម ថ្លែងថា៖ “ដោយសារអាកាសយានដ្ឋានគេដូរទៅកន្លែងថ្មី ហើយដោយសារតាំងពីកូវីដមក យើងអត់ដែលរត់ទេ ទុកទៅវាមានគ្រោះថ្នាក់ដល់ប្រជាជន មានគ្រោះថ្នាក់ជាបន្តបន្ទាប់ អីចឹង ជាគោលការណ៍យើងត្រូវរើចោល”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា ខ្សែរថភ្លើងនេះ បានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨កន្លងទៅ។ លើសពីនេះ ក្រុមហ៊ុន Royal Railway ក៏បាននាំចូលទូរថភ្លើង ទំនើប ល្បឿនលឿនជាងមុន ដើម្បីដាក់បម្រើសេវាដឹកអ្នកដំណើរតាមរថភ្លើងនេះផងដែរ។

អត្ថបទទាក់ទង