ដំណឹងក្តៅៗ! សម្តេចតេជោ ហ៊ុន សែន៖ ពិភពលោកត្រូវប្រុងប្រយ័ត្នអំពី ស ង្គ្រា .ម នុយក្លេអ៊ែរ ក្រោយ ICC ចេញដីកា ចា.ប់ ខ្លួនលោក វ្លាឌីមៀ ពូទីន
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវក្តីបារម្ភអំពីលទ្ធភាពផ្ទុះឡើងនូវ ស ង្គ្រា .ម នុយក្លេអ៊ែរ បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកា ចា.ប់ ខ្លួនលោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។
តាមរយៈបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ បានលើកឡើងថា ការចោទប្រកាន់របស់ ICC លើលោកប្រធានាធិបតីពូទីននេះ គឺជាការវិវត្តផ្នែកនយោបាយមួយគួរឱ្យភ្ញាក់ផ្អើល ដោយមានផលប៉ះពាល់ទៅលើភូមិសាស្ត្រនយោបាយយ៉ាងទូលំទូលាយនៅក្នុងទ្វីបអឺរ៉ុប និងពិភពលោក។
សម្តេចតេជោបន្តថា រឿងនេះក៏នឹងធ្វើឱ្យមានភាពស្មុគស្មាញដល់ដំណើរការស្វែងរកសន្តិភាពក្នុង ស ង្គ្រា .ម អ៊ុយក្រែន ពិសេសមុនពេលលោកប្រធានាធិបតី Xi Jinping នឹងបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ដែលត្រូវបានគេរំពឹងថា លោកនឹងធ្វើការសម្រុះសម្រួលដើម្បីសន្តិភាព។
សម្តេចតេជោ បានគូសរំលេចដែរថា ប្រទេសចិនខ្លួនឯងក៏ត្រូវបានគេចោទប្រកាន់ពីបទ ប្រ .ល័ យ ពូជសាសន៍នៅស៊ីនជាំង។ តើលោក ពូទីន អាចធ្វើការចរចាសន្តិភាពបានដោយរបៀបណានៅពេលដែលភាគីម្ខាងទៀត គំ រា .ម ចា .ប់ ខ្លួនគាត់?
បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី បច្ចុប្បន្ន មានប្រទេសចំនួន ១២៣ ជាសមាជិកនៃ ICC ខណៈដែលប្រទេសធំៗដូចជា អាមេរិក រុស្ស៊ីឥណ្ឌា និងចិន មិនបានចូលជាសមាជិកទេ។ ឯលោកប្រធានាធិបតី Duterte បានដកសមាជិកភាពរបស់ហ្វីលីពីនចេញពី ICC ក្នុងឆ្នាំ២០១៩។
សម្តេចតេជោ បានបញ្ជាក់ថា ICC មិនមានអំណាចក្នុងកា រចា .ប់ ខ្លួនជន ស ង្ស័ .យ ណាមួយដោយគ្មានកិច្ចសហការពីរដ្ឋាភិបាលរបស់សាមីប្រទេសបានទេ។ ក៏ប៉ុន្តែ ដីកា ចា.ប់ ខ្លួនរបស់ ICC នេះ នឹងធ្វើឱ្យពិភពលោកកាន់តែបែកបាក់ នៅពេលដែលពិភពលោកត្រូវធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាសកលរួម ដូចជាការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លង។ ផ្ទុយទៅវិញ ដីកា ចា .ប់ ខ្លួនរបស់ ICC នេះ វាអាចនឹងធ្វើឱ្យផ្ទុះ ស ង្គ្រា .ម នុយក្លេអ៊ែរ។
«ខ្ញុំមិនដែលជឿថា ស ង្គ្រា .ម នុយក្លេអ៊ែរនឹងកើតឡើង បើទោះបីជាមានការ គំ រា.ម កំហែងប្រើ អា វុ .ធ នុយក្លេអ៊ែរក៏ដោយ។ ខ្ញុំក៏បានលើកទឹកចិត្តភាគីទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ អា វុ.ធ នុយក្លេអ៊ែរ និងកាត់បន្ថយការនិយាយអំពីការប្រើប្រាស់ អា វុ.ធ នុយក្លេអ៊ែរ ប៉ុន្តែឥឡូវនេះមានប្រតិកម្មហួសជុលពីសំណាក់ភាគីម្ខាងទៀត ក្នុងទម្រង់ជាដីកា ចា .ប់ ខ្លួនប្រធានាធិបតី ពូទីន ដែលជាមនុស្សតែម្នាក់គត់មានសិទ្ធិបញ្ញា ក្នុងការ បា .ញ់ អា វុ.ធ នុយក្លេអ៊ែរនិងជាមេដឹកនាំប្រទេសមហាអំណាចនុយក្លេអ៊ែរ ដែលមាន អា វុ.ធ នុយក្លេអ៊ែររាប់ពាន់គ្រាប់»។ សម្តេចតេជោបញ្ជាក់បន្ថែម។
សម្តេចតេជោ បានចោទជាសំណួរថា តើលោក ពូទីន សុខចិត្តឱ្យគេ ចា .ប់ ខ្លួនដោយមិនបានតទល់ ឬយ៉ាងណា? ប្រសិនបើលោក ពូទីន ត្រូវបានគេ ចា .ប់ ខ្លួននៅក្រៅប្រទេស តើអ្នកទទួលខុសត្រូវនៅក្នុងប្រទេសសុខចិត្តឱ្យគេ ចា .ប់ ប្រធានាធិបតីរបស់ខ្លួនឬទេ? ចំណុចនេះ ហើយ គឺជាចំណុចដែលឥឡូវនេះ ស ង្គ្រា .ម នុយក្លេអ៊ែរស្ទើរតែក្លាយទៅជាការពិតទៅហើយ។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការ គំ រា .ម កំហែងណាមួយទៅលើ ពូទីន ច្បាស់ណាស់ថា ស ង្គ្រា .ម នុយក្លេអ៊ែរនឹងផ្ទុះ ហើយនឹងចាប់ផ្ដើមនៅក្នុងតំបន់អឺរ៉ុបតែម្ដង ហើយអ្នកដែលគ្រោះថ្នាក់ប្រហែលជារាប់ទាំងទីស្នាក់ការរបស់ ICC ក៏មិនដឹង ព្រោះប្រតិបត្តិការនុយក្លេអ៊ែរមិនមែនត្រឹម២០-៣០គីឡូម៉ែត្រនោះទេ គឺច្រើនរហូតដល់រាប់ពាន់គីឡូម៉ែត្រ។
សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកា ចា .ប់ ខ្លួន លោក វ៉្លាឌីមៀ ពូទីន ដោយចោទប្រកាន់ អំពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅប្រទេសអ៊ុយក្រែន។
ដីកា ចា.ប់ ខ្លួនរបស់ ICC បានបញ្ជាក់ថា ការចេញដីកា ចា .ប់ ខ្លួនប្រធានាធិបតីរុស្ស៊ី ក្រោមការចោទប្រកាន់អំពីបទឧក្រិដ្ឋ ស ង្គ្រា .ម ពាក់ព័ន្ធការចាប់បញ្ចូន កុ មារដោយ ខុ .ស ច្បាប់ ចេញពីទឹកដីអ៊ុយក្រែន ដែលស្ថិតក្រោមការត្រួតត្រា ទៅកាន់ប្រទេសរុស្ស៊ី គិតចាប់តាំងពី ស ង្គ្រា .ម ឈ្លា.ន ពា .ន បានចាប់ផ្តើម។
ប្រធានតុលាការអន្តរជាតិមួយនេះ បានអះអាងថា ការអនុវត្តដីកា ចា .ប់ ខ្លួន នឹងអាស្រ័យទៅលើកិច្ចសហប្រតិបត្តិការរបស់អន្តរជាតិ។
វិមានក្រឹមឡាំង បានចេញមុខទាត់ចោលដីកាខាងលើ។ សូមបញ្ជាក់ថា រុស្ស៊ី មិនមែនជាសមាជិកតុលាការ ICC នោះឡើយ ដូច្នេះគេពុំច្បាស់នោះទេថា តើលោកប្រធានាធិបតីរុស្ស៊ី នឹងត្រូវគេធ្វើបត្យាប័នដែរឬអត់? តើការធ្វើបត្យាប័នអាចប្រព្រឹត្តទៅដោយរបៀបណា?